ភាគទី08:បងប្រុសធ្វើបាបខ្ងុំ

103 2 0
                                    

#បេះដូងបងជារបស់អូន

ភាគទី08:បងប្រុសធ្វើបាបខ្ងុំ

ពីមួយថ្ងៃទៅមួយថ្ងៃ ពេលវេលាពិតជាដើរលឿនខ្លាំងណាស់ ភ្លេចខ្លួនតែមួយភ្លេតសោះរាងតូចរស់នៅក្នុងផ្ទះរាងក្រាស់បាន1ខែទៅហើយសម្ព័ន្ធភាពរបស់អ្នកទាំង3កាន់តែជិតស្និតឡើង រួមទាំងអ្នកបម្រើនឹងម៉ែដោះក៏ចូលចិត្តរាងតូចដែរ

«ម៉ាក់ ម៉ាក់មើលបងប្រុសគាត់ធ្វើបាបកូន»ឡានមកដល់ផ្ទះមិនទាន់ម្ចាស់ទឹកភ្នែកដែលស្រក់រហាមលោតចុះមិនខ្វល់ពីអ្នកប្រហោងពោះធ្លុងព្រោះបារម្ភនោះទេសំខាន់គឺរត់ទៅទូតពិតរឿងដល់អ្នកម៉ាក់

«កូនប្រុសម៉ាក់មួយៗប្រយ័ត្នដួល»អ្នកម៉ាក់មិនខុសពីរាងក្រាស់ទេប្រហោងពោះធ្លុងហើយពេលឃើញកូនពៅធ្វើទង្វើរបែបនេះ

«ប្រូស!!!អួយ»និយាយមិនទាន់ផុតពីមាត់ផងកូនប្រុសពៅរបស់អ្នកស្រីក៏ដួលភ្លាមៗ

«ឃើញទេរត់មិនប្រយ័ត្នឃើញដួលទេ អូនឈឺទេ»គិតថាពេលដួលហើយនាយងើបឡើងមែនទេ អត់នោះទេគឺដួលហើយនាយនៅក្រោបយំចាំឲបងប្រុសមកជួយលើក អ្វីដែលរំពឹងគឺបានផលមែនរាងក្រាស់ក៏មកជួយលើកនាយពិតមែន

«មានត្រូវត្រង់ណាទេកូនម៉ាក់»ក្នុងចិត្តរាងតូចនាយគិតថាម្ដងនេះប្រហែលអ្នកស្រីថាឲខ្លួនតែផ្ទុយស្រឡះគាត់មិនស្ដីថាឲហើយថែមទាំងបារម្ភមកលើខ្លួនទៀតផងទង្វើរមួយនេះបានធ្វើឲនាយនឹកដល់ម្ដាយបង្កើត

«ម៉ាក់បងបូធ្វើបាបកូន»មិនថាក្នុងកាលៈទេសៈណានោះទេក្មេងម្នាក់នេះមិនដែលសម្រាកមួយថ្ងៃឡើយក្នុងការចោទប្រកាន់ទៅលើរាងក្រាស់ទាំងដែលសមីខ្លួនមិនខុសអីក៏ដោយ

«បងធ្វើអីដាក់កូនហាស៎ ប្រាប់ម៉ាក់មក»គាត់ដឹងច្បាស់ពីចរិករបស់ចាន់ទើបគាត់ចាក់បណ្ដោយដើម្បីឲកូនម្នាក់នេះមានតែស្នាមញញឹម

«អត់ធ្វើអីនោះទេ»មាត់ថាគេធ្វើអីដាក់ខ្លួនដល់សួរហេតុផលមកឆ្លើយចម្លើយបែបនឹងវិញតើវៃសមទេ

«អៅ!!ក្រែងអូនថាបងធ្វើបាបមិនចឹង»តើនេះយ៉ាងមិចវិញលោតចុះពីឡានមកទូលពិតប្រាប់ម៉ាក់ថាខ្លួនធ្វើបាបឬក៏ដួលអម្បាញ់មិញធ្វើឲក្មេងភ្លេតហើយ

______

«ម៉ាក់កូនចង់ធ្វើការ»

«ម៉ាក់ស្ដាប់ច្រឡំទេដឹង»តើគាត់ស្ដាប់ច្រឡំមែនទេដែលនៅសុខៗកូនស្រីរបស់គាត់ចង់ធ្វើការ

«ម៉ាក់»រាល់ថ្ងៃនាងក្រមុំគ្មានធ្វើអ្វីទេក្រៅពីដើរស៉ីចាយហ៉ឺហា មានតែម្ដាយនាងប៉ុណ្ណោះដែលជាអ្នកមើលក្រុមហ៊ុនស៊ាវគ្រុបគាត់ក៏បានធ្លាប់ឲនាងមកជួយដែរ តែនាងតែងបដិសេដ

«ហើយឯងចង់ធ្វើការងារស្អី»មិនចង់សាំញ៉ាំង

«គឺធ្វើការនៅវ៉ាងគ្រុប»នេះនាងចង់ចូលរូងខ្លាមែនទេ

«ឯងដឹងហើយថាទីនោះបែបមិច»

«គឺដឹងនឹងហើយ ម៉ាក់បើយើងចង់បានខ្លាត្រូវតែចូលទៅរូងខ្លាណាម៉ាក់»នាងញញឹមដោយភាពជឿជាក់ថានឹងអាចចូលបាន

«តើឯងចូលបានដោយបែបមិច»

«ជិន ឡុងនោះអីម៉ាក់ ជិនឡិងគេធ្វើការនៅទីនោះ»ជិន ឡុងគឺជាអ្នកគ្រប់គ្រងនៅក្រុមហ៊ុនរបស់រាងក្រាស់ តែរយៈពេលមួយខែនេះនាយមិនបាននៅក្រុមហ៊ុនទេដោយហេតុថានាយត្រូវបានបញ្ជូលទៅមើលការខុសត្រូវនៅឯក្រៅប្រទេសមួយខែហើយនេះក៏ជាថ្ងៃដែលនាយត្រឡប់មកវិញដូចគ្នា

ជិន ឡុងគឺជាកូនប្រុសទោលរបស់លោកជិននាយមកធ្វើការនៅក្រុមហ៊ុនរបស់នាយក្រាស់ព្រោះតែចង់ស៉ើបការដើម្បីផ្ដួលក្រុមហ៊ុននេះព្រោះថា វ៉ាង_គ្រុបនឹងជិន_គ្រុបគឺជាសត្រូវស្លាប់រស់នឹងគ្នាតាំងពីជំនានប៉ារបស់រាងក្រាស់នៅរស់

«នេះរបស់កូនបូឯនេះរបស់កូនចាន់»អ្នកម៉ាក់បានឲម៉ែដោះលើនំមកឲកូនៗទាំង2របស់គាត់ដែលជានំពួកគេចូលចិត្តញ៉ាំជារៀងរាល់ថ្ងៃជាពិសេសនោះគឺជាស្នាដៃរបស់អ្នកម៉ាក់ផ្ទាល់តែម្ដងពួកគេញ៉ាំមិនឲសល់សូម្បីមួយដុំតូចឲសត្វស្រមោចយកធ្វើស្បៀង

បេះដូងបងជារបស់អូន(ចប់)Where stories live. Discover now