#បេះដូងបងជារបស់អូន
ភាគទី10:អ្នកណាថាគេគ្មានសិទ្ធិ
«បានហើយទុកនំសិនទៅហើយញ៉ាំបាយអ្នកម៉ាក់ខំធ្វើឲអូនណា»នាយប្រមូលនំទុកមួយកន្លែងរួចលើកប្រអប់បាយឡើងមកនឹងរៀបចំយ៉ាងស្អាតទុកឲក្មេងញ៉ាំ
«បងប្រុសញ៉ាំអត់»
«ស្លាបព្រាមានតែមួយតើឲញ៉ាំមិចទៅ»
«ចឹងបងមិនអត់បាយហើយទេ»
«អូនបញ្ចុកបងមកចឹង!!ហា៎»នាយហា៎មាត់ចាំប្អូនបញ្ចុកបាយ
«បងមិនខ្ពើមទេព្រោះខ្ងុំញ៉ាំដល់មាត់ហើយ»
«ក្មេងឡប់មានអីគួរឲខ្ពើមទៅឆាប់បញ្ចុកមកបងឃ្លានណាស់»នាយលើកដៃញីសក់ប្អូនទាំងស្នាមញញឹមពោរពេញដោយក្ដីស្រឡាញ់
«ហិក ហិក នេះហា៎មាត់ឲធំៗ»កាយវិការនឹងពាក្យសម្ដីទាំងប៉ុន្មានធ្វើឲជិនឡុងមិនអាចទ្រាំនៅមើលបាននាយក៏សុំចេញមកខាងក្រៅវិញ
«លោកអគ្គនាយក»
«សម្ភាស៍ជាប់ទើបអាចធ្វើបាន»នាយបញ្ជាក់លើកទី2។ នាងគិតរកប្រើកលមាយាមែនទេបើបុរសផ្សេងនាងអាចនឹងប្រើលើបានតែចំពោះបុរសម្នាក់នេះsay noហើយ
«ពួកគេគឺ»
«ម្នាក់ជាសង្សារចាស់ម្នាក់ជាប្អូនស្រីចុងត្រូវទេ»រាងតូចស្រឡាំងកាំងពេលលឺពាក្យសម្ដីរបស់រាងក្រាស់។តើគេដឹងមែនទេនេះគេស៉ើបពីខ្លួនឬ
«បងដឹង»
«អ្វីពាក់ព័ន្ធជាមួយអូនគឺបងដឹងទាំងអស់ ហើយអ្វីដែលអូនបាត់បង់បងនឹងយកឲអ្វី»នៅក្បែរបុរសម្នាក់នេះនាយតូចពិតជាកក់ក្ដៅខ្លាំងណាស់ មិនចង់ឃ្លាតសូម្បីតែបន្ដិច
«កន្លែងសម្ភាសន៍នៅកន្លែងណា»សម្ដីស្ដាប់មិនចូលត្រចៀកបែបនេះប៉ះអ្នកគេមិនចង់មានបញ្ហាគឺគ្មានអ្វីកើតឡើងទេតែបើប៉ះចំ លី ឆាវឆាវវិញគឺថា
«សត្វពីណាមកស្រែកអីនៅក្នុងក្រុមហ៊ុននេះអ្នកណាយកសត្វមកមែនទេ»បើនិយាយមកល្អនាងអាចនឹងប្រាប់ទីតាំងតែបើចេញមកបែបនេះនាងក្រមុំឆាវឆាវមិនទុកឡើយ
«នាងថាអ្នកណាសត្វ»ស៊ាវ ឡៃឡៃនារីហាយសូកំពុងតែចេញផ្សែងមកដុំៗហើយតាំងពីនាងកើតមកគ្មានអ្នកណាហ៊ាននិយាយពាក្យសម្ដីបែបនេះដាក់ខ្លួនទេនេះនាងជាមនុស្សទីមួយហើយដែលនិយាយពាក្យនឹងមកកាន់ខ្លួន
YOU ARE READING
បេះដូងបងជារបស់អូន(ចប់)
Acakបុរសម្នាក់ដែលមិនចាប់អារម្មណ៍ស្នេហា មិនខ្វល់ជាមួយអ្នកតាមស្រឡាញ់ តែនៅពេលមួយបានជួបនឹងក្មេងម្នាក់គេក៏កែប្រែគ្រប់យ៉ាង។