គ្រាន់តែលឺថាប្អូនមានបញ្ហានៅឯផ្សារ នាយក្រោកឈរយ៉ាងអស់កម្ពស់ទាំងអាវក្រៅមកពាក់ហើយក៏ចាកចេញទៅ រីឯ ឯកសារចោលទុកទាំងអស់នៅតុការងារ
«ផ្ញើទីតាំងមកឲខ្ងុំជាបន្ទាន់»មកដល់ឡាននាយក៏បានទីតាំងរបស់រាងតូចល្មម ដដែលគឺនាយបើកឡានផ្ទាល់ខ្លួន
«លោកអគ្គនាយក»ដោយមិនឃើញអ្នកខាងក្នុងមិនឆ្លើយតប ជិន ឡុងសម្រេចចិត្តបើកទ្វារចូលហើយនេះក៏ជាឱកាសល្អសម្រាប់ឲនាយរកឯកសារសំខាន់របស់ក្រុមហ៊ុនព្រោះតែរាងក្រាស់មិនបាននៅ
«ឯងបរាជ័យគឺជាសេចក្ដីសុខរបស់យើង»ជិនឡុងបានចាប់ផ្ដើមរុករើសពេញបន្ទប់ការងាររបស់អ៉ីបូ គ្រប់កន្លុកកន្លៀតនាយរកអស់ហើយនៅតែមិនឃើញ តែនៅសល់មួយកន្លែងទៀតដែលនាយមិនទាន់បានទៅមើល ចៃដន្យពេលនោះសាន្តបានមកដល់ ជិនឡុងក៏ប្រញ៉ាប់រៀបរឹកធ្វើជាដូចគ្មានរឿងអ្វីកើតឡើង
«លោកនៅក្នុងបន្ទប់លោកអគ្គនាយកធ្វើអី »សាន្តបានឃើញសភាពទូដាក់ឯកសារខុសពីប្រក្រតី គ្រប់ឯកសារទាំងប៉ុន្មានគឺរាងក្រាស់ជាអ្នកឲនាយរៀបចំទុកដាក់
«ខ្ងុំយកឯកសារមកឲលោកអគ្គនាយកពិនិត្យតែលោកមិននៅ»ដោះសារ
«ចុះឯណាឯកសារត្រូវពិនិត្យ»សាន្តសួរព្រោះថាក្នុងដៃមិនឃើញមានឯកសារ
«គឺ ......»
«លោកលេខាមានអ្នកមករកចា៎»កំពុងតែជម្រិតសួរសម្រាប់តែបុគ្គលិកមកហៅសាន្ត ធ្វើឲជិនឡុងមានឱកាសរួចខ្លួន
«ខ្ងុំទៅសិនហើយ»ឱកាសល្អនាយក៏ប្រញ៉ាប់គេចខ្លួន សាន្តវិញក៏មិនមាត់រងចាំរាងក្រាស់មកវិញចាំប្រាប់រឿងគ្រប់យ៉ាងឲចៅហ្វាយបសនដឹង
«អ្នកណាគេមានការអីជាមួយខ្ងុំ»
«បងប្រុស »
«អា យៀក»អ្នកដែលមករកសាន្តគឺជាប្អូនស្រីបង្កើតរបស់នាយ
«នឹកបងដល់ហើយ»ដើរទៅរកសាន្ត
«នឹកបានហើយមិនបាច់អោប ហប់ណាស់»ដឹងច្បស់ថាប្អូនចង់មកអោបខ្លួន នាយក៏ប្រញ៉ាប់ហាមជាបន្ទាន់
«អីយ៉ា!កំណាញ់ខ្លួនណាស់ទុកឲសង្សារហេសបានជាកំណាញ់យ៉ាងនឹង»តាំងពីធំដឹងក្ដីមកពេលនាងរកអោបបងប្រុស តែងត្រូវសាន្តបដិសេដរហូត
YOU ARE READING
បេះដូងបងជារបស់អូន(ចប់)
Randomបុរសម្នាក់ដែលមិនចាប់អារម្មណ៍ស្នេហា មិនខ្វល់ជាមួយអ្នកតាមស្រឡាញ់ តែនៅពេលមួយបានជួបនឹងក្មេងម្នាក់គេក៏កែប្រែគ្រប់យ៉ាង។