#បេះដូងបងជារបស់អូន
ភាគទី05:មានឯងទើបយើងស្រួលគេង
អាហារថ្ងៃត្រង់ត្រូវបានបញ្ចប់ទាំងពីរនាក់បានត្រឡប់មកកាន់ក្រុមហ៊ុនវិញក្រសែភ្នែកដដែលសម្លឹងមើលមកទាំងទៅទាំងមកព្រោះទិដ្ឋភាពបែបនេះកម្រនឹងបានឃើញណាស់
«ឯងគិតថាលោកអគ្គនាយកនឹងក្មេងនោះជាសង្សារនឹងគ្នាទេ»សំណួរដដែលៗសួរទៅកាន់គ្នាមិនឈប់ទោះបីសួរហើយគ្មានចម្លើយក៏ដោយ
«ខ្ងុំនឹងតាមស៉ើបរឿងនឹងឲដឹង»ជាមួយអ្នកណាមិនដឹងទេតែជាមួយលី ឆាវឆាវចង់ដឹងរឿងអីហើយត្រូវតែស៉ើបឲដឹងព្រោះត្រូវប្រើពេលយូក៏នាងគ្មានបញ្ហា
«រឿងចៅហ្វាយ កូនចៅគួរតែកុំចង់ដឹងប្រយ័ត្នអស់ការងារធ្វើ»សាន្តដឹងច្បាស់ថាក្មេងស្រីម្នាក់នេះចង់ធ្វើរឿងអីទៀតហើយ ទើបនាយនិយាយឡើងតែនាយនិយាយបែបរំលឹកមិនប្រាប់ចំៗដល់បុគ្គល
«អាយ!!ក្រាស់ខ្ងុំបារម្ភពីខ្ងុំ គាត់មិនចង់ឲខ្ងុំចាកចេញពីកន្លែងនេះ អ្ហឹករំភើបណាស់»គ្រាន់តែទ្វារបិទភ្លាម ឆាវ ឆាវលូតហក់ពេញក្រុមហ៊ុនព្រោះតែពាក្យសម្ដីរបស់សាន្តមុននេះ
«ក្មេងពិតមែន»ឯសាន្តវិញឃើញសកម្មភាពរបស់នាងហើយនាយក្រវីក្បាលហួសចិត្ត
«បានហើយម៉ោងធ្វើការ»ឈីងឈីងក៏ក្រពុលមុខនឹងនាងមិនស្ទើរដែរ
«បាន»
«ម៉ាក់....»មកដល់ផ្ទះមិនទាន់ ស៊ាវ ឡៃឡៃស្រែកហៅរកម្ដាយដើម្បីនិយាយរឿងរបស់ចាន់ដែលនាងបានជួបកាលពីថ្ងៃមិញ
«យើងនៅទីនេះមុននឹងហៅមើលក្បាលយើងអង្គុយនៅទីនេះផង ហើយមានរឿងស្អីមើលទៅដូចជាសំខាន់ណាស់ចឹង»អ្នកស្រីស៊ាវដែលជាម្ដាយចុងរបស់រាងតូច គាត់ស្រែកថាឲកូនស្រីផាំងៗព្រោះតែនាងស្រែកហៅគាត់ដោយមិនមើលឲគ្រប់ជ្រុងជ្រោយជាមុន
«គឺរឿងសំខាន់ ហើយសំខាន់ទៀតផងណាម៉ាក់»នាងមកអង្គុយជិតម្ដាយ
«រឿងសំខាន់អីឯង ឆាប់និយាយមកយើងទៅក្រៅឥឡូវហើយ»
«ទាក់ទងនឹងកូនចុងរបស់ម៉ាក់»ឃ្លាមួយនេះបានធ្វើឲអ្នកស្រីងាកមករកកូនស្រី
YOU ARE READING
បេះដូងបងជារបស់អូន(ចប់)
De Todoបុរសម្នាក់ដែលមិនចាប់អារម្មណ៍ស្នេហា មិនខ្វល់ជាមួយអ្នកតាមស្រឡាញ់ តែនៅពេលមួយបានជួបនឹងក្មេងម្នាក់គេក៏កែប្រែគ្រប់យ៉ាង។