ភាគទី25:នឹកអូនណាស់

84 1 0
                                    

នៅពេលដែលរាងតូចកំពុងតែលាងដៃស្រាប់តែមានដៃមួយគូរមកក្រសោបចង្កេះរបស់ចាន់ធ្វើឲនាយក្រញែងខ្លួន

«អ្នកណា....»តើអ្នកណាហ៊ានម្ល៉េះដែលមកអោបនាយពីក្រោយបែបនេះ

«ចាន់បងទេ....»សំណាងហើយដែលនាយចាប់ដៃទាន់ចឹងទេប្រាកដណាស់នឹងបានភ្នែកមួយពណ៌ទៀតហើយ

«អ៉ីបូ....»រាងតូចសឹងតែមិនជឿថាបានជួបអ៉ីបូនៅកន្លែងនេះ

«អឹប....»ព្រោះតែនឹកខ្លាំងទើបនាយរាងក្រាស់ទម្លាក់បបូរមាត់ទៅលើរាងតូចថើបឲបាត់នឹក។ចាន់មិនបានបដិសេដអ្វីនោះទេនាយក៏តបស្នងទៅវិញ

«អូនមកទីនេះតាំងពីពេលណាហេតុអីមិនបានប្រាប់បង»នាយផ្ដាច់ស្នាមថើបរួចក៏សួរឡើង

«គឺអូនមកក្រោយបងមួយថ្ងៃ»ដៃទាំងគូអោបចង្កេះរាងក្រាស់ជាប់ហើយក្បាលផ្អែកទៅលើដើមទ្រូងរបស់អ៉ីបូ

«ហេតុអីមិនប្រាប់បង»

«អូនគិតថាចាំបំពេញការងាររួចរាល់ហើយទើបទៅរកបងតែមិននឹកស្មានថា....»ចាន់

«ជួបបងនៅទីនេះ»អ៉ីបូ

«ត្រូវហើយ!! តើពេលនេះអូន Surprise បង ឬបងជាអ្នកSurpriseអូនវិញទៅនៀក»ចាន់

«អេ!!បងធ្វើមុខអីចឹង ឬក៏ជួបអូនហើយបងមិនសប្បាយចិត្តបានអូនបំពេញការងារជូបលោកប៉ាហើយអូនទៅវិញ»ចាន់ធ្វើជាអន់ចិត្ត

«អ្នកណាថា!!បងសប្បាយចិត្តណាស់ដឹងទេរាល់យប់បងគេងនឹកអូននឹកគ្រប់ពេល...ជុប»នាយថើបមួយថ្ពាល់ចាន់មួយខ្សឺត

«អូនមិនជឿទេបងកុហក»នាយប្រលែងពីការអោបក្រសោបរួចបែរមុខទៅម្ខាង

«កូនក្មេងនៅតែជាកូនក្មេង....អឹប»នាយបែរមុខចាន់មករួចក៏ទម្លាក់បបូរមាត់ម្ដងទៀត។ចាន់វិញក៏មិនឲដៃនៅទំនេរដែរ នាយលើកទៅតោងករបស់រាងក្រាស់

«អ្នកណានៅខាងក្នុងជួយបើកទ្វារបន្ដិចមក!!ខ្ងុំឈឺនោមចង់បែក....ប្លោ*កហើយឆាប់ឡើងមកលិចឥឡូវហើយ»កំពុងតែអណ្ដែតអណ្ដូងស្រាប់តែមានបុរសម្នាក់គោះទ្វារខ្លាំងៗ។មុនពេលរាងក្រាស់ដើរចូលមកនាយបានចាក់កន្លឹសទើបអ្នកមកក្រោយមិនអាចចូលបាន។នាយក៏បានឃើញរាងតូចដែរ ឃើញតាំងពីនាយដើរចូលហាងដំបូងម្ល៉េះគ្រប់សម្ដីរបស់ចាន់ដែលនិយាយនាយលឺគ្រប់ម៉ាត់

បេះដូងបងជារបស់អូន(ចប់)Where stories live. Discover now