បន្ទាប់ពីធ្វើឲមេតូចមូលស្លឹកត្រចៀកមេធំបានសម្រេចព្រមទាំងទទួលបានប្រាក់ខែរួចហើយសាន្តបានប្រញ៉ាប់រត់ចេញទៅយ៉ាងលឿនខ្លាចថាបើនៅបន្តប្រហែលសល់តែឆ្អឹងក៏ថាបានដែរ
«កុំឲដល់វេនយើងឲសោះ»រាងក្រាស់សង្រ្គឺតជើងធ្មេញ
«អ្នកប្រុសតូច អរគុណណាស់បាទ»មេធំឲលុយអរគុណមេតូចពិតជាល្អមែនតែថាអរគុណមេតូចក៏ដូចជាអរគុណមេធំដែរតើ
«ចាន់ឈប់ខឹងបងបានហើយ»នាយងាកមកលួងឲចាន់បាត់ខឹងម្ដង
«អូនមិនបានខឹងបងទេ»ចាន់ចាប់ផ្ដើមបន្តការងាររបស់គេត
«ពិតមែន»
«បងចង់ឲអូនខឹងមែនទេ»ចាន់ធ្វើមុខម៉ូវ
«អត់ទេមិនចង់ឲអូនខឹងទេខ្លាតូច»អ៉ីបូ
___________________________«ខ្ងុំមិនអាចនៅទីនេះអស់មួយជីវិតបានទេ»ឡៃឡៃចាប់ផ្ដើមរីសរកគំនិតដើម្បីចាកចេញពីកន្លែងងងឹតមួយនេះ
«ទ្រីងៗៗ»ទូរស័ព្ទរបស់ជិនឡុងបានរោទិ៍បានបង្ហាញលេខដែលតេមកនាយគឺជាលេខរបស់អ្នកស្រីស៊ាវ
«ជម្រាប់សួរអ្នកមីង»
«ក្មួយមានឃើញកូនឡៃទេ ព្រោះគេថាគេទៅរកក្មួយ»
«បាទប្អូននៅជាមួយក្មួយអ្នកមីងចង់ជួបប្អូនទេ»ជិនឡុងដឹងច្បាស់ថាបើពេលដឹងហើយគាត់នឹងមិនជួបនោះទេ
«មិនអីទេដឹងថាកូនឡៃនៅជាមួយក្មួយមីងអស់បារម្ភហើយ ចឹងមីងផ្ញើមើលប្អូនផងណា»គាត់ក៏ផ្ដាច់ប្រព័ន្ធទាក់ទង
«អ្នកប្រុស!!!អីវ៉ាន់របស់យើងមិនអាចដឹកដល់ភ្ញៀវនោះ»
«ឯងថាមិច»ក្រោកឈរអស់កម្ពស់
«អីវ៉ាន់ដែលដឹកឲភ្ញៀវមួយឡានធំត្រូវបានបាត់បង់ហើយទាន»បញ្ជាក់
«តើមានរឿងអីកើតឡើងឯងមិនឆាប់និយាយមក»សួរដោយសម្លុត
«គឺពេលដែលពួកខ្ងុំកំពុងដឹងជញ្ជូនដល់ពាក់កណ្ដាលផ្លូវស្រាប់តែមានឡានមួយមកឈប់ពីមុខពេលពួកគេចេញពីឡានក៏ទាញកាំភ្លើងតម្រង់បាញ់មកពួកខ្ងុំរត់គេចសឹងតែមិនទាន់»រៀបរាប់ប្រាប់តាមដំណើររឿង
YOU ARE READING
បេះដូងបងជារបស់អូន(ចប់)
Randomបុរសម្នាក់ដែលមិនចាប់អារម្មណ៍ស្នេហា មិនខ្វល់ជាមួយអ្នកតាមស្រឡាញ់ តែនៅពេលមួយបានជួបនឹងក្មេងម្នាក់គេក៏កែប្រែគ្រប់យ៉ាង។