ភាគទី07:ហៅបងប្រុសនោះអី

103 1 0
                                    

#បេះដូងបងជារបស់អូន

ភាគទី07:ហៅបងប្រុសនោះអី

តើអ្នកជឿលើនិស្ស័យដែលទេ ជឿលើនិស្ស័យដែលបណ្ដាលឲជួបភ្លាមបាកចិត្តស្រឡាញ់ភ្លេត

ដោយគិតចុះគិតឡើងសម្ដីរបស់រាងក្រាស់សមហេតុផលទើបអ្នកស្រីវ៉ាងបានសម្រេចចិត្តឲកូនប្រុសពៅគេងជាមួយរាងក្រាស់មួយយប់ទៀត

«ស្លៀកខោអាវបងសិនទៅ ស្អែកបងនាំអូនទៅទិញ»នាយយកអាវដែលមើលទៅរាងតូចពាក់ត្រូវយកមកឲ

«មិនអីទេខោអាវខ្ងុំមាន លោកទុកវិញទៅ អរគុណហើយ»ពេលបើកទូមកនាយកើតទឹកមុខឆ្ងល់ព្រោះតែរកខោអាវខ្លួនមួយឃើញសូម្បីមួយកំផ្លេរ វែករកចង់10ដងទៅហើយ

«មិនបាច់រកទេបងយកទុកអស់ហើយ»អញ្ចឹងតើបានជារាងតូចមិនឃើញខោអាវរបស់ខ្លួនសោះព្រោះតែរាងក្រាស់ប្រមូលទុកអស់ ដោយសារម៉ូតអាវដែលរាងតូចពាក់គឺជាស្ដាយបែបសាមញ្ញ ព្រោះរាងតូចចូលចិត្តបែបនេះ តែរាងក្រាស់ចង់ឲនាយប្ដូរស្ដាយការស្លៀកពាក់ម្ដង

«ហេតុអី ខ្ងុំសុំរបស់ខ្ងុំមកវិញមកណាព្រោះវាជារបស់ដែលអ្នកម៉ាក់ខ្ងុំទិញឲមុនពេលគាត់ចែកឋាន»របស់ទាំងអស់ក្នុងវាលីរបស់នាយសុទ្ធសឹងតែជារបស់ដែលម្ដាយខ្លួនទិញឲខ្លួន ក្នុងនោះក៏មានរូបថតនឹងធាតុរបស់អ្នកស្រីស៊ាវដែរ

«អូនកុំយំបានទេបងចាញ់ទឹកភ្នែកអូនណាស់ របស់ទាំងនោះបងយកទុកតើមែនបោះចោលឯណា»

«ចុះរូបថតនឹងធាតុម៉ាក់របស់ខ្ងុំនោះ»

«គឺនៅត្រង់នោះបងទុកនៅទីនឹងស្រួលពេលអូនចង់ឃើញគាត់»នាយចង្អុលទៅទូដែលដាក់ធាតុរួបទាំងរូបថតរបស់អ្នកស្រីស៊ាវ

«អរគុណហើយ»

«អូនឈប់ហៅបងថាលោកទៀតបានទេស្ដាប់ទៅស្រគាត្រចៀកខ្លាំងណាស់»

«មិនឲហៅលោកថាលោកតើឲខ្ងុំហៅបែបណា»ឃើញទឹកមុខឆ្ងល់របស់រាងតូចពេលណានាយចង់តែចាប់លេបចូលពោះទេ សួរតែសំណួរមកនៅឆ្លៀតធ្វើទឹកមុខឲគេខ្នាញ់ទៀត

«ហៅបងប្រុសនោះអីចំមែនហើយក្មេងនេះអូនក្លាយជាកូនពៅម៉ាក់បងហើយចឹងគឺត្រូវហៅថាបងប្រុស»

«បាន បងប្រុស»ស្នាមញញឹមលិចឡើង ធ្វើឲបេះដូងរបស់រាងក្រាស់លោតលឺសូតែដុកដាក់ៗ

«ខ្ងុំទៅងូតទឹកហើយនឹងបានគេងព្រោះងុយហើយ»

«ដឹងទេអូនបានរំលាយបេះដូងទឹកកករបស់បងឲក្លាយជាបេះដូងធម្មតាចង់មានស្នេហាហើយ ចឹងហើយបងនឹងតាមញ៉ែអូនឲបានកូនទន្សាយ»សម្ដីរបស់ពិតរបស់លោកអគ្គនាយកវ៉ាងហៅកាត់កំលោះមុខងាប់បេះដូងទឹកកក

«ម៉ាក់ ម៉ាក់នៅឋានលើកុំបារម្ភអីពេលនេះកូនបានជួបមនុស្សល្អហើយពួកគាត់គឺល្អដាក់កូនគ្រប់គ្នាបើម៉ាក់មើលឃើញម៉ាក់ប្រាកដជាសប្បាយចិត្ត»តាំងពីអ្នកស្រីស៊ាវស្លាប់ទៅនាយបានក្លាយជាមនុស្សលែងចេះមាត់ក ស្នាមញញឹមបានបាត់ ក្លាយជាមនុស្សទន់ខ្សោយ ឯកោបាត់បងភាពកក់ក្ដៅពីមនុស្សជុំវិញខ្លួនតែពេលនេះនាយលែងឯកោទៀតហើយ នាយមានស្នាមញញឹមឡើងវិញ

រាងតូចមិនសូវជាមានភាពស្និតស្នាលជាមួយឪពុករបស់ខ្លួនទេតាំងពីគាត់មានប្រពន្ធចុងតែចិត្តនាយនៅតែស្រឡាញ់ឪពុករបស់នាយមិនប្រែ នៅពេលដែលឃើញគេសម្លាប់ឪពុកនៅនឹងមុខនាយសឹងតែកើតឆ្គួតទៅហើយ

«រួចហើយមែនទេ មកគេងមកបងរៀបចំកន្លែងរួចហើយ»

«ខ្ងុំសុំរឿងម្យ៉ាងណាបងប្រុស»

«អូនចង់សុំបងរឿងអីទៅ»

«រួចរាល់ហើយអូនគេងចុះ»រឿងដែលរាងតូចសុំគឺនាយសុំគេងនៅខាងក្រោម នាយមិនហ៊ានគេងនៅលើគ្រែជាមួយរាងក្រាស់ទេ រាងក្រាស់ក៏មិនបានបដិសេដអ្វី ចុងក្រោយអ្នកដែលដេកនៅខាងក្រោមគឺជាលោកអគ្គនាយកវ៉ាងគ្រុប នាយសុខចិត្តលះបង់គ្រែនឹងពួកទន់ៗឲប្អូនគេង ទោះពិបាកគេងយ៉ាងណាក្ដីនាយមិនបាននិយាយអ្វីទាំងអស់តែនាយសុំគេងកាន់ដៃរាងតូចពេញមួយយប់ ។

បេះដូងបងជារបស់អូន(ចប់)Where stories live. Discover now