#បេះដូងបងជារបស់អូន
ភាគទី11:ពួកយើងទាំង3ជាបងប្អូនល្អនឹងគ្នាហើយណា
«អរគុណបងខ្លាំងណាស់ដែលជួយខ្ងុំ»ក្រោយពីបំបែកគ្នារៀងៗខ្លួននាយតូចបាននាំឆាវឆាវមកក្នុងបន្ទប់ធ្វើការរបស់រាងក្រាស់រួចនាយក៏ដើរទៅយកប្រអប់ថ្នាំដើម្បីលាងរបួសឲ
«ហុចដៃរបស់ឯងមក»នាយបើកប្រអប់ថ្នាំរួចក៏យកទឹកអាល់កុលដាក់លើសំឡីមកជូតសម្អាតដើម្បីកុំឲមានមេរោគឆ្លងរួចទើបនាយយកថ្នាំក្រហមមកលាបពីលើ
«ឈឺអត់»នាយលាបស្រាលដៃបំផុតហើយបើនៅតែឈឺទៀតឲលាបខ្លួនឯង
«អត់ឈឺទេសូម្បីតែតិចក៏មិនឈឺ»បានអ្នកលាបរបួសឲស្រាលដៃម្លឹងៗចង់តែមានរបួសរាល់ថ្ងៃទេមនុស្សអីក៏ពូកែថ្នមយ៉ាងនឹង
«ឈីងឈីងមកមើលអាឆាវមែនទេចូលមកខាងក្នុងមក»ក្រលែងទៅក្បែរទ្វារឃើញថាឈីងឈីងនៅខាងមុខទើបនាយតូចហៅចូលមក
«មកលាងរបួសឲអាឆាវហេសខ្ងុំលាងឲគេរួចហើយមិនធ្ងន់ធ្ងរទេគ្រាន់តែត្រូវក្រចកបន្ដិច»នាយរៀបរាប់ឲឈីងឈីង
«អ្នកណាថាខ្ងុំមកលាងរបួសឲក្មេងឆ្គួតនឹងទៅខ្ងុំគ្រាន់តែមកមើលថាយ៉ាងមិចដែរ ត្រូវការពេទ្យសង្រ្គោះបន្ទាន់អត់តើ»មាត់ក្បត់ចិត្ត
«បងចាន់បងមើលបងឈីងចុះ»
«គេនិយាយលេងទេឯងមើលក្នុងដៃរបស់គេមានប្រអប់ថ្នាំច្បាស់ណាស់»នាយអោនទៅក្បែរត្រចៀករួចខ្សឹបប្រាប់ពីអ្វីដែលខ្លួនបានឃើញ
«អីយ៉ាបងឈីង!បើបារម្ភពីខ្ងុំប្រាប់តាមត្រង់ក៏បានណាបងខ្ងុំមិនថាឬយកទោសបងទេ»
«អ្នកណាថាខ្ងុំបារម្ភពីឯងគ្មានទេបើមុនត្រូវការពេទ្យសង្រ្គោះបន្ទាន់ទេខ្ងុំទៅវិញហើយហើយ»បើបន្ដនៅទៀតច្បាស់ជាគេព្រួតគ្នាញ៉ោះមិនខាន
ពីមុនឈីងឈីងគឺជាមនុស្សម្នាក់ដែលរុះរាយបំផុតនាងមានមិត្តម្នាក់ដែលស្និតស្នាលគ្នាខ្លាំងនាងយកចិត្តទុកដាក់ចំពោះមិត្តណាស់មិនថាមានបញ្ហាអ្វីតែងមានវត្តមានរបស់ឈីងឈីងជានិច្ចតែចិត្តស្មោះត្រង់របស់នាងបានប្រើចំពោះមនុស្សខុសមិត្តរបស់នាងបានបោកប្រាស់ទំនុកចិត្តរបស់នាងព្រោះតែរឿងនេះបានធ្វើឲឈីងឈីងប្រែប្រួលមកជាមនុស្សម្នាក់ដែលលែងចេះនិយាយស្ដី។ ពេលបានមកជួបជាមួយឆាវឆាវនាងលែងបង្ហាញពីចរិកពិតហើយតែពេលឆាវឆាវមានបង្ហាញនាងតែជួយជានិច្ចគ្រាន់តែមិនបញ្ចេញឲដឹងដូចថ្ងៃនេះចឹងនាងរកទៅជួយតែចៃដន្យរាងតូចមកជួយទើបនាងដកខ្លួន ចង់យកថ្នាំមកលាបឲប្អូនតែឃើញរាងតូចលាបឲរួចរាល់ទើបនាងលាក់ប្រអប់ថ្នាំវិញនឹងប្រើពាក្យគម្រោះគម្រើយដាក់
YOU ARE READING
បេះដូងបងជារបស់អូន(ចប់)
Diversosបុរសម្នាក់ដែលមិនចាប់អារម្មណ៍ស្នេហា មិនខ្វល់ជាមួយអ្នកតាមស្រឡាញ់ តែនៅពេលមួយបានជួបនឹងក្មេងម្នាក់គេក៏កែប្រែគ្រប់យ៉ាង។