ឪពុកកូនត្រកូលជិនសើចសប្បាយក្អាកក្អាយនៅពេលដែលពួកគេអាចឈ្នះរាងក្រាស់បានពួកគេមិនខ្វល់ឡើងថាទង្វើដែលពួកគេធ្វើលិទ្ធដែលទទួលបាននោះបែបមិច
«ទីបំផុតវាក៏រលំក្រោមស្នាដៃរបស់យើង!!ហាស៎!!ហាស៎ហា៎ពិតជាក្ដីសុខរបស់យើងមែន»លោកជិនសើចយ៉ាងខ្លាំង
«អបអរសាទរផងលោកប៉ា»នាយនេះញញឹមស្រស់ព្រោះបានឈ្នះសត្រូវ
«អីយ៉ា!!!គ្រប់យ៉ាងគឺកូនរបស់ប៉ាអ្នកធ្វើកូនពូកែណាស់»លោកទះស្មាកូនប្រុសតិចៗ
«សប្ដាហ៍ក្រោយពួកយើងគួរតែរៀបចំកម្មវិធីជប់លាងទៅល្អទេ»លោកជិន
«កូននឹងរៀបចំជូនលោកប៉ា»ជិនឡុង
«តើលោកចង់ឲខ្ងុំប្រើធម៌ក្ដៅឬធម៌ត្រជាក់ទៅ»ពេលនេះស៊ាវ ឡៃឡៃកំពុងតែជម្រិតលោកមេធាវីដែលជាអ្នកកាន់កាប់ក្រដាស់ផ្ទេរមរកតរបស់លោកស៊ាវ
«សូមអ្នកនាងតូចយល់ផង!បណ្ដាំមរកតមិនអាចបើកមើលបានពេលនេះឡើយរងចាំដល់ខែក្រោយទើបអាចបើកមើលបាន»លោកមេធាវីនៅតែនិយាយពាក្យនេះដដែលតែគ្រប់សម្ដីរបស់លោកមិនបានហោះចូលក្នុងត្រចៀករបស់នាងឡើយ
«យើងមិនត្រូវរងចាំដល់ពេលកំណត់យើងចង់ដឹងឥឡូវនេះ ពេលនេះ ម៉ោងនេះឆាប់ទៅយកមក»នាងទម្លាក់ខ្លួនអង្គុយលើតុទល់មុខលោកមេធាវីលើកជើងគងទាខ្លាអមជាមួយទឹកមុខកំណាច
«ទោះបីអ្នកនាងបង្ខំខ្ងុំយ៉ាងណាក៏មិនបានផងដែរ»គាត់មិនព្រមទេក្នុងការឲនាងបើកមើល
«ចុះបើវាបង្ខំលោកតើលោកគិតបែបណា»នាងទាញកាំភ្កើងយកមកផ្ជុងមុខរបស់លោកមេធាវីតែសួរថាលោកខ្លាចទេចម្លើយគឺអត់ខ្លាចនោះទេ
«អ្នកនាងសម្លាប់ខ្ងុំ ក៏អ្នកនាងមិនអាចបើកមើលបានដដែល»លោកមេធាវីមិនបានញញើតនឹងកាំភ្លើងនោះទេផ្ទុយមកវិញលោកសម្លឹងមកនាង
«ឯង!!»មិនដឹងថាគួរធ្វើបែបមិចទៀតនាងបានសម្រេចចិត្តត្រឡប់ទៅផ្ទះវិញដោយគំហឹង
«ហ៉ើយ!!!អផ្សុកណាស់នៀក»បាត់ លី ឆាវឆាវយូហើយមែនទេពេលនេះនារីដែលមិនចេះខ្លាចបានត្រឡប់មកវិញហើយ។ពេលនេះនាងគ្មានការងារធ្វើនោះទេព្រោះថាក្រុមហ៊ុនរបស់រាងក្រាស់ត្រូវបិទទ្វារទៅហើយ
YOU ARE READING
បេះដូងបងជារបស់អូន(ចប់)
Randomបុរសម្នាក់ដែលមិនចាប់អារម្មណ៍ស្នេហា មិនខ្វល់ជាមួយអ្នកតាមស្រឡាញ់ តែនៅពេលមួយបានជួបនឹងក្មេងម្នាក់គេក៏កែប្រែគ្រប់យ៉ាង។