💞ភរិយាបណ្ដូលចិត្ត✨🦋

1.9K 60 10
                                    

ផ្ដើមរឿង

ទីក្រុងបុីងជីងប្រទេសចិន

យើងមើលឃើញមានផ្ទះមួយខ្នងតូចល្មមនៅជិតមាត់ផ្លូវតូចមួយកន្លែង ដែលស្ថិតនៅតំបន់ឆ្ងាយពីទីប្រជុំជន ឆ្ងាយពីគេ ព្រោះតែផ្ទះគឺស្ថិតនៅក្នុងផ្លូវលំតូចដែលត្រូវប្រើពេលដើរចូលពីផ្លូវធំ15-20នាទីដែរ សភាពផ្ទះក៏រៀងចាស់ទ្រុឌទ្រោមដែលមានសមាជិករស់នៅ3នាក់ មានម៉ាក់មានប៉ាដែលជាមេគ្រួសា និងកូនប្រុសមាឌតូចច្រឡឹងម្នាក់ដែលមានអាយុ17ឆ្នាំ ឆ្នាំនេះឯង។ ហើយគ្រួសារតូចមួយនេះក៏ជាគ្រួសារផាក់ដែលបុរស់ជាមេគ្រួសារមានអាយុ47ឆ្នាំ លោកផាក់បានផ្លាស់មករស់នៅប្រទេសចិនជិត7ឆ្នាំហើយតាំងពីកូនប្រុសរបស់គាត់ផាកើជីមីនមានអាយុទើបតែ9ឆ្នាំ។ សព្វថ្ងៃលោកផាក់ប្រើជីវិតសាមញ្ញណាស់ ដោយប្ដីប្រពន្ធពីរនាក់នេះប្រកបមុខរបរលក់មី ដោយបើកហាងតូចល្មមនៅកែងជិតសាលារៀន កូនប្រុសគាត់រៀនដោយរំលងតែមួយផ្លូវប៉ុណ្ណោះ។

ជីមីនហាស៎ ឆាប់ឡើងកូនប្រយ័ត្នហួសម៉ោងចូលរៀនណា!...» លោកផាក ដែលជាប៉ា គាល់លើកមីអោយភ្ញៀវរួចហើយ ក៏ស្រែកហៅកូនប្រុស ដែលជួយលាងចាននៅខាងក្នុង ព្រោះថាកូនប្រុសដលើម៉ោងចូលរផនហើយ នៅយូរទៀតមិនបានទេ ការងារនៅសល់ចាំគាត់ធ្វើបង្ហើយក៏បាន

រួចហើយប៉ា រួចហើយបាទ...» កាយល្អិតរបស់ក្មេងប្រុសវ័យ17ឆ្នាំ ដើរចេញមកពីកន្លែងលាងចាន ញញឹមស្រស់ដាក់អ្នកជាប៉ា និងចាប់យកកាបូបរៀនមកស្ពាយ រៀបចំដើរទៅសាលា ព្រោះហាងនៅមិនឆ្ងាយពីសាលានោះទេ

ប៉ាម៉ាក់ កូនទៅសាលាហើយណា ស្ហឺត...» ជីមីន ដើរមកជិតប៉ានិងម៉ាក់ និយាយលាពួកគាត់ហើយក៏ឱនថើបថ្ពាល់អ្នកជាម្ដាយមួយខ្សឺត ញញឹមស្រស់ដើរចេញទៅសាលាដែលនៅមិនឆ្ងាយពីហាងរបស់ខ្លួន

ដើរប្រយ័ត្នប្រយែងណាកូន ឆ្លងថ្នលអោយស្រួលបួលណា» អ្នកស្រីផាក់ ចិត្តជាម្ដាយស្រលាញ់កូន គាត់សម្លឹងមើលកូនប្រុសដើរចេញទៅមិនភ្លេចស្រែកប្រាប់កូនប្រុសអោយប្រយ័ត្ននោះទេ ចំណែករាងតូចយើងវិញញញឹមស្រស់លើកដៃបក់ប្រាប់ម្ដាយថាខ្លួនមិនអីទេ ហើយក៏ដើរឆ្ពោះទៅសាលាយ៉ាងលឿនព្រោះថានៅសល់តែ15នាទីទៀតប៉ុណ្ណោះសាលានឹងបិតទ្វារបស់ហើយ ព្រោះត្រូវម៉ោងគ្រូបង្រៀន

ភរិយាបណ្ដូលចិត្តWhere stories live. Discover now