💞ភរិយាយបណ្ដូលចិត្ត✨🦋(5)

463 26 3
                                    

ភាគ5

នៅក្នុងបន្ទប់ខុនដូជាន់លើបង្អស់របស់សណ្ឋាគារគាលំដាប់នៅចំកណ្ដាលទីក្រុសសេអ៊ូល បង្ហាញអោយឃើញបុរសរាងខ្ពស់ស្មាធំមាំទាំស្លៀកតែបន្សែង ដៃម្ខាងកាន់កែវហ្វាញ ឈរនៅក្បែរកញ្ចក់នៃបន្ទប់សម្លឹងមើលទេសភាពទីក្រុងទាំងមូលប្ដូរវេនបំភ្លឺជួសដោយពន្លឺភ្លើងរាត្រី កំពង់និយាយជាមួយនិងកូនចៅជំនិត....

ចាហ្វាយ តើយប់នេះចាហ្វាយទៅក្លឹបរបស់លោកមីនទេទាន!?» យ៉ាងយ៉ាង

មិនទៅទេ យើងចង់សម្រាកច្រើនជាង ត្រូវហើយ ល្ងាចនេះ ឈិនឡូនិងមកសណ្ឋាគារត្រូវទេ!? មនុស្សរៀបចំរួចហើយ!?» អុីប៉ និយាយបដិសេធនិងកូនចៅជំនិត បើទោះជានោះជាកន្លែងរបស់មិត្តក៏នាយមិនចង់ទៅដែរ ពិតមែនថានាយជាម៉ាហ្វៀក៏ពិតមែន តែនាយមិនចូលចិត្តភាពអ៊ូអរនោះទេ ជ្រើសរើសនៅបែបនេះគឺល្អបំផុតហើយ ម្យ៉ាងល្ងាចនេះក៏និងមានរឿងរងចាំអោយនាយមើលទៀតផង មិនបាច់ទៅណា ក៏វាមកដល់ផ្ទះទៅហើយ មិនបាច់ចំណាយកំលាំងតាមរក

បាទចាហ្វាយ ចំណែករឿងនោះចាហ្វាយទុកចិត្តបានគ្រប់យ៉ាងគឺរៀបរយទាន » យ៉ាងយ៉ាង ឱនគំនាបបន្តិចឆ្លើយនិងនាយមាំ ជាចាហ្វាយ

ហុឹម.... ផឹកជាមួយយើងមួយកែវទៅ» ស្ដាប់ចប់ អុីប៉ នាយគ្រហុឹមទទួលដឹង ហើយក៏បែរមកបញ្ជាអោយយ៉ាងយ៉ាងផឹកកំដរនាយមួយកែវ ដោយទឹកមិខស្មើរៗ ចាក់ស្រា និងហុចអោយទៅយ៉ាងយ៉ាងក៏ទទួល

បាទ! ចាហ្វាយ» យ៉ាងយ៉ាង ឆ្លើយហើយក៏ទទួលស្រាពីដៃមាំរបស់អុីប៉

Skip

អ្នកម៉ាក់ពួកយើងមកដល់ហើយ ទីនេះធំខ្លាំងណាស់ម៉ាក់!... » រិនមីន នាងចុះពីលើឡានតាក់សុីមក សម្លឹងមើលទៅសណ្ឋាគារលំដាប់ ប្រចាំប្រទេសនាងពិតជាសប្បាយចិត្តនិងភ្ញាក់ផ្អើលខ្លាំងណាស់ ពីនាក់មកដាយកូនញញឹមសប្បាយចិត្តព្រោះបន្តិចទៀតគ្រប់យ៉ាងនិងសម្រេច ហើយពួកនាងនិងទទួលបានចំនួនលុយដែលនៅសល់

មែនហើយកូន ហើយឯងនៅចាំដល់ពេលណា មិនឆាប់ដើរមក!!» អ្នកជាម្ដាយឆ្លើយ ទាំងញញឹម សម្លក់ទៅកាន់ស៊ាវចាន់ដែលចុះមកក្រោយពួកគេ ព្រោះតែកាយវិការនិងទឹកមុខរបស់ចាន់ដូចជាមិនស្រួលទេ ស្លេកស្លាំងយ៉ាងមេចមិនដឹង

ភរិយាបណ្ដូលចិត្តWhere stories live. Discover now