ភាគ20
Yoonmin Part
ពូ!... មេឃចាប់ផ្ដើមក្ដៅខ្លាំងហើយ ខ្ញុំថា...» Jimin ហៅយុនហ្គី ព្រោះតែមេឃក៏ចាប់ផ្ដើមក្ដៅហើយដែរ ម្យ៉ាងខ្លួនអង្គុយអានសៀវភៅអោយនាយស្ដាប់ក៏យូរគួរសមដែរ ទើបគិតថានាយប្រហែលជាគេងលក់ផងក៏មិនដឹង បានជាមិនឮសម្លេងអ្វីបន្តិចសោះ តែក្រោយពីដាក់សៀវភៅចុះ ហៅនាយតិចៗប្រាប់ផ្ទៃមេឃចាប់ក្រៅគិតថាហៅអោយត្រឡប់ចូលទៅក្នុងផ្ទះវិញ តែដឹងអី និយាយមិនទាន់ចប់ផង រាងក្រាស់ក៏និយាយកាត់ ទាំងបែរមុខមកសម្លឹងមុខចំទៀតផង ធ្វើអោយអាល្អិតស្រាប់តែស្ងាត់តែម្ដង
នៅបន្តិចទៀតទៅចាំចូលទៅក្នុងផ្ទះ មេឃនៅមិនទាន់កកដៅខ្លាំងទេ និយាយអញ្ចឹងឆ្នាំនេះឯងរៀនថ្នាក់ទីប៉ុន្មាន!?» យុនហ្គី គេងស្ដាប់ក្មេងអានរឿងអោយស្ដាប់បានប្រហែលជាងកន្លះម៉ោង នាយក៏សួរនាំពីការសិក្សារបស់រាងតូច
ខ្ញុំ!?» ជីមីន សួរបញ្ជាក់ព្រមទាំងលើកដៃចង្អុលមិខខ្លួនឯងទៀត
ហុឹម..» ចំណែក យុនហ្គី វិញ នាយគ្រាន់តែក្រហមដើមករបន្តិចប៉ុណ្ណោះ និងបែរមុខបិទភ្នែកម្ដងទៀត ចាំស្ដាប់សម្ដីក្មេងនិយាយ
ឆ្នាំនេះខ្ញុំរៀនបញ្ចប់ថ្នាក់ហើយ នៅតែកន្លះឆ្នាំទៀតទេ.....» រាងតូច ដៃក្ដាប់សៀវភៅជាប់ និយាយដល់ត្រឹមនេះក៏ស្ងាត់
ហេតុអីក៏ស្ងាត់ មិននិយាយបន្ត!? » យុនហ្គី បើកភ្នែកបែរមកសម្លឹងមុខក្មេងម្ដងទៀត សួរបញ្ជាក់ មេចក៏និយាយសិខៗប្រែជាស្ងាត់ជ្រៀបបែបនេះ
ពូមានមុខមកសួរស្អីទៀត!? ពូឯងចាប់ខ្ញុំមកទីនេះ ហើយបែរជាមកសួរធ្វើភ្លើៗអញ្ចឹងមែនទេ!?» ជីមីនងើបមុខឡើង សម្លឹងមនុស្សធំចំ និយាយប៉ាច់ៗធ្វើអោយអ្នកស្ដាប់ឮហើយឡើងហួសចិត្តដល់ប៉ែត នេះនិយាយអោយនាយស្ដាប់ឬក៏បន្លំជេរអោយប្រាកដទៅ!? នាយមិនមេះសួរនាំធម្មតាតើ!?...
ណក៎... ថាស្លូតតិចអី មិនមាត់ៗនិយាយបន្លំជេរាងក្រាស់មួយបាត់
ឯងបន្លំជេរយើង!?» រាងក្រាស់ស្ទុះក្រោកអង្គុយនិយាយសម្លេងកាចៗដាក់ជីមីន តែមើលទៅក្មេងដូចជាមិនបានខ្លាចនិងសម្លេងស្រែកអោយរបស់នាយនោះទេ
YOU ARE READING
ភរិយាបណ្ដូលចិត្ត
Historical Fictionពីក្មេងប្រុសម្នាក់ដែលត្រូវម្ដាយចុងយកទៅលក់អោយ តាចាស់ម្នាក់ ប្រែក្លាយជាប្រពន្ធសំណព្វចិត្តរបស់ មនុស្សមានអំណាច ដែលមិនដែលគិតថាខ្លួននិងទទួលបានកាថ្នាក់ថ្នមពីគេឡើយ។ បើគ្រប់យ៉ាងគ្រាន់ជាទំនួលខុសត្រូវ ដែលទទួលបានពីគេ ទាំងមិនធ្លាប់គិតសោះថាគេនិងអាចស្រលាញ់ខ្លួន ដែ...