💞ភរិយាបណ្ដូលចិត្ត✨(17)

352 37 1
                                    

ភាគ17

ក្រោយពីចាន់បានសន្លប់បាត់មាត់បាត់ករ ក៏មានមនុស្សឈុតខ្មៅប៉ុន្មាននាក់ បានមកយករាងតូចចេញពីក្នុងក្លឹប ធ្វើអោយVដែលនៅជាមួយរាងតូចនោះភ័យមិនស្ទើរទេ តែក៏មិនអាចហាមពួកគេបាន ព្រោះតែពួកគេនិយាយថារាងតូចជាអ្នកប្រុសរបស់ពួកគេ ក៏យល់ព្រមអោយក្មេងទៅបុរសឈុតខ្មៅនោះយកក្មេងទៅបាត់។
ងាកមកមើលអ្នកម្ខាងទៀតដែលពេលនេះនៅក្រុមហ៊ុន ឯណេះវិញ មិនដឹងកើតអ្វីទេ ព្រឹកនេះនាយធ្វើការមិនជាប់ដៃសោះ អារម្មណ៍គិតទៅតែក្មេង មិនបាត់សោះ តែបន្តិចក្រោយមកក៏....

ក្រាក!.... ចាហ្វាយ!.. ចាហ្វាយ!!» យ៉ាងៗ រត់មករកអ្នកជាចាហ្វាយ ភ្លាមៗសូមកបីតែទ្វាបន្ទប់ក៏មិនបានគោះដែរ

មានរឿងអីរបស់ឯងអាយ៉ាង!? នេះឯងលែងចេះគោះទ្វាហើយហេស៎!?» អុីបូ កំពង់តែរសាប់រសល់នៅមិនសុខអារម្មណ៍ មិននៅក្នុងខ្លួនផងលេងលោកកូនចៅចូលមកទាំងកំរោល ធ្វើអោយនាយសង្ហារដាច់អស់អារម្មណ៍គិតវែងអន្លាយមុននេះរលីង ស្រែកសម្លុតស្ដីអោយនាយជំនិតផាំងៗ ទាំងមួរម៉ៅ

ចាហ្វាយ! ខ្ញុំសុំទោសតែនេះបន្ទាន់ណាស់! អ្នកប្រុសចាន់...» យ៉ាងៗ រត់ចូលមកត្រហេបត្រហប និយាយសុំទោសទៅកាន់ចាហ្វាយខ្លួន ទាំងដកដង្ហើមមិនចង់ដល់គ្នា ព្រោះតែហត់ខ្លាំងពេក

មានរឿងអី!? អាណាងាប់!?» ឃើញទេមើលសម្ដីនាយនិយាយ សួរឡើងអាណាងាប់ ទាំងសម្លក់មុខកូនចៅថ្លែ

មិនមែនអ្នកណាងាប់ទេចាហ្វាយ! គឺ... គឺអ្នកប្រុសចាន់ពេលនេះនៅមន្ទីពេទ្យ!...» យ៉ាងៗ និយាយដល់ត្រឹមនេះក៏ឈប់ ហើយព្យាយាមដកដង្ហើមវែងៗ

ឯងនិយាយថាមេច!?» ចំណែកអ្មកស្ដាប់ឮហើយ ហាក់ដូចមិនច្បាស់ក៏សួរកូនចៅម្ដងទៀត

គឺ..អ្នកប្រុសចាន់សន្លប់ ពេលនេះគេងនៅមន្ទីពេទ្យ មនុស្សរបស់យើងផ្ដល់ដំណឹងមកថាគាត់សន្លប់កាលពីយប់មិញ នៅក្នុងក្លឹប!» យ៉ាងៗ និយាយតាមកូនចៅរាយការណ៍មក

ហេតុអីគេសន្លប់ ហើយគេទៅធ្វើអីក្នុងក្លឹបនោះ!?» អុីបូ ក្រោកឈរ និងសួរនាំសម្លេងខ្លាំងៗ ពីមូលហេតុដែលធ្វើអោយរាងតូចសន្លប់ ហើយនិងហេតុផលក្មេងទៅក្លឹបធ្វើអី

ភរិយាបណ្ដូលចិត្តWhere stories live. Discover now