💞ភរិយាបណ្ដូលចិត្ត✨(23)

338 34 3
                                    

ភាគ23

រយះពេលមួយសប្ដាហ៍បានកន្លងផុតទៅ យ៉ាងឆាប់រហ័ស ពេលនេះជីមីក៏បានទៅបន្តការសិក្សានៅសាលាដើម្បីបញ្ចប់ថ្នាក់វិទ្យាល័យរបស់គេ ដោយយុនហ្គីបាននាំទៅចុះឈ្មោះចូលរៀននៅសាលាឯកជនមួយកន្លែង ដែលជាសាលាល្បីប្រចាំទីក្រុងសេអ៊ូល ជីមីនពិតជាសប្បាយចិត្តណាស់ បន្ទាប់ពីថ្ងៃដែលខ្លួនបាននិយាយជាមួយប៉ាម៉ាក់ ហើយពួកគាត់ក៏បានប្រាប់ដែរថារាងក្រាស់ជាមនុស្សទុកចិត្តបាន នាយមាំនិងមិនធ្វើអ្វីដល់កូនប្រុសរបស់គាត់ឡើយ មិនថាក្នុងមូលហេតុអ្វីនោះទេ ចំណែកជីមីនវិញក៏ស្ដាប់តាមប៉ាម៉ាក់ មិនរឹងរូសមិនរករឿង ថែមទាំងពេលនេះចេះស្ដាប់បង្គាប់ និងយល់ព្រមទៅសាលារៀនទៀតផង។ ចាំបានកាលពីសប្ដាហ៍មុន យុនហ្គីបាននាំជីមីនទៅក្រៅ ក្នុងថ្ងៃដែលនាយសម្រាកនៅផ្ទះ ថ្ងៃនោះហើយដែលយុនហ្គីបាននាំរាងតូចទៅមើលសាលាបំណងថាអោយជីមីនមកមើលដោយខ្លួនឯង តើគេអាចពេញចិត្តនិងរៀននៅសាលាដែលខ្លួននាំមកនេះឬអត់!? តែត្រូវរាងតូចប្រកែក និងបដិសេធដាច់អហង្ការអ្វីក៏មិនព្រម ដឹងតែម្យ៉ាងគឺជួបប៉ាម៉ាក់ ហើយយប់នោះដែរ ដែលជីមីនឈររងចាំយុនហ្គីនៅក្រៅបន្ទប់ធ្វើការបស់នាយ ក៏ជាយប់ដែលរាងតូចបានជួបនិយាយជាមួយប៉ាម៉ាក់ដូចគ្នា។

អរុនសួស្ដីម៉ែដោះ...» ជីមីនដើរចុះមកខាងក្រោមជាមួយរាងក្រាស់ ដោយបានស្លៀកឯកសណ្ឋានសាលា ព្រោះព្រឹកនេះជាព្រឹកដំបូងដែលខ្លួនត្រូវចូលរៀនបន្ទាប់ពីមករស់នៅកូរ៉េ

អរុនសួស្ដីអ្នកប្រុសតូចលោកប្រុស» ម៉ែដោះលី ឈរនៅមាត់ជណ្ដើររងចាំរាងតូចនិងយុនហ្គីចុះមកពីខាងលើ ដើម្បីស្រស់ស្រូបអាហារពេលព្រឹកមុនទៅសាលារៀន

អ្នកប្រុសតូច ថ្ងៃនេះជាថ្ងៃទីមួយទៅសាលារៀនផង ម៉ែដោះធ្វើអាហារពេលព្រឹក ដែលអ្នកប្រុសចូលចិត្តច្រើនណាស់ ដឹងទេ អ្នកប្រុសត្រូវញុាំអោយបានច្រើនណា..» ម៉ែដោះលី គាត់និយាយហើយ ក៏នាំជីមីនទៅអង្គុយនៅកៅអីរងចាំរាងក្រាស់

មើលទំនងដល់ហើយម៉ែដោះ» ជីមីនចូលខ្លួនអង្គុយក្នុងតុ សម្លឹងគ្រប់មុខម្ហូបដែល បានធ្វើពិតជាទំនងណាស់ ព្រោះតែអាហាទងអស់សុទ្ធតែខ្លួនចូលចិត្ត

ភរិយាបណ្ដូលចិត្តWhere stories live. Discover now