💞ភរិយាបណ្ដូលចិត្ត✨(33)

328 44 6
                                    

ភាគ33

ពេលវេលា3ថ្ងៃបានកន្លងផុតទៅ យ៉ាងឆាប់រហ័សពេលនេះយុនហ្គីក៏បានភ្ញាក់ពីសន្លប់មកវិញដូចគ្នា សភាពរាងកាយនិងមុខរបួសពេលនេះក៏បានធូស្រាលជាងមុន ទឹកមុខក៏ស្រស់បស់ជាងមុនច្រើន ប្រហែលមកពីមានអ្នកកំដរមើលថែទាំបានឌិតដល់ក៏ថាបាន ព្រោះអីមានអ្នកខ្លះបានដាក់ច្បាប់សាលាដល់ទៅមួយសប្ដាហ៍ដើម្បីមើលថែរាងក្រាស់នៅមន្ទីពេទ្យឯណោះ

ពូយុន តិចៗណា របួសពូនៅមិនទាន់ជាស្រួលបួលនោះទេ » ជីមីន គ្រាយុនហ្គីចេញពីបន្ទប់ទឹក មកដាក់អោយនាយក្រាស់ អង្គុយនៅលើគ្រែវិញ យ៉ាងថ្នមៗបំផុត ចំណែកអ្នកដែលត្រូវគេគ្រានោះ ក៏មិនមាត់អ្វីឡើយ គ្រប់យ៉ាងគឺស្របតាមជីមីនទាំងអស់

មិនអីទេ បងជាហើយ មីនកុំបារម្ភពេក» យុនហ្គី អង្គុយបានស្រួបួលហើយក៏ និយាយត្បកទៅកាន់រាងតូច កអោយបារម្ភពីខ្លួនខ្លាំងពេក មិនមែននាយមិនធ្លាប់មានរបួសឯណា ត្រឹមរបួសប៉ុណ្ណឹងមិនអាចធ្វើអ្វីនាយបាននោះទេ

ជាឯណាទៅ! មើលមុខនៅស្លេកនៅឡើយ ឆាប់អង្គុយហើយនៅអោយស្ងៀម ថ្ងៃនេះម៉ែដោះធ្វើអាហារ ប៉ូវសុខភាពសម្រាប់ពូច្រើនណាស់ មស់មីនបញ្ចុកពូណា» ជីមីន ថាអោយយុនហ្គីភ្លាមៗ ក្រោយឮរាងមាំនិយាយថាខ្លួនជាហើយ ទេសភាពនៅយ៉ាប់ពិបាកមើលនៅឡើយ ជាពិសេសគឺទឹកមុខតែម្ដង ទេថាស្រស់បស់ឡើងវិញមែន តែក៏មិនទាន់មួយរយភាគរយដែរ ជីមីន បែរទៅរៀបអាហារដាក់លើតុ និងចាត់ចែងអោយយុនហ្គីញុាំ ដោយពោលថាអាហារទាំងអស់គឺម៉ែជាអ្នកធ្វើ តែកាពិតគឺជីមីនធ្វើវាដោយខ្លួនឯងទាំងអស់នឹង

បាទ... » យុនហ្គី

ក្ដៅណាស់ ចាំបន្តិចខ្ញុំផ្លុំអោយត្រជាក់បន្តិចទើបមិនរលាកមាត់ ហ្វូ.... ហ្វូៗ....» ជីមីន និយាយបណ្ដើរផ្លុំស៊ុបបណ្ដើរ ចំណែកយុនហ្គី មិនមាត់នាយក្រាស់នៅអង្គុយលើគ្រែមើលកាយវិការបស់រាងតូច មាត់ស្រួចៗផ្លុំស៊ុបក្ដៅៗអោយនាយញុាំ

មស់! ហ្ហឹម.... ឆ្ងាញ់ទេ!? » ជីមីនបញ្ចុកស៊ុប បញ្ចុកបាយ កាយវិរកាផងនិយាយផង ដូចកូនបញ្ចុកលោកប៉ាយ៉ាងអញ្ចឹង ពីមួយស្លាបព្រាទៅមួយស្លាព្រារហូតដល់អស់ពីចានមិនថាស៊ុបឬក៏ម្ហូបនោះទេ គឺថារាងក្រាស់ញុាំឡើងអស់តែម្ដង

ភរិយាបណ្ដូលចិត្តWhere stories live. Discover now