💞ភរិយាបណ្ដូលចិត្ត✨(40)

309 41 4
                                    

ភាគ40

លោកធ្វើល្អចំពោះខ្ញុំព្រោះតែកូន ប៉ុន្តែទង្វើល្អៗរបស់លោក អាចអោយខ្ញុំស្រលាញ់លោក កាន់តែខ្លាំងដោយមិនដឹងខ្លួនក៏ថាបាន វ៉ាង អុីបូ ខ្ញុំមិនចង់ឈឺចាប់ជាងនេះទេ រវាងពួកយើងទាំងពីរនិងបញ្ចប់ បន្ទាប់ពីកូនកើតបាន6ខែ មុននឹងក្រោយខ្ញុំនៅតែចាកចេញ គឺចាកចេញគ្មានថ្ងៃជួបម្ដងទៀតសូម្បីតែមុខកូន ដូច្នេះហើយសូមកុំធ្វើល្អចំពោះខ្ញុំខ្លាំងពេកអី ព្រោះទង្វើរល្អរបស់លោក អាចនិងសម្លាប់ក្មេងប្រុសម្នាក់នេះដោយមិនដឹងខ្លួន តើលោកយល់ទេ!?
....

លោកគិតពីសម្ដីរបស់គ្រូពេទ្យពេកហើយ មនុស្សដូចជាខ្ញុំ មេចនិងអាចទន់ខ្សោយបែបនោះទៅ!? លោកកុំភ្លេចថារវាងពួកយើងគឺនៅមានកិច្ចសន្យា!» ចាន់ ទប់ខ្លួនក្រោកអង្គុយវិញ និយាយថាអោយអុីបូ ចាន់ដឹងថាទង្វើររបស់នាយថ្ងៃនេះ គឺមកពីសម្ដីរបស់គ្រូពេទ្យ ទើបក្មេងលើកយកមកនិយាយតែម្ដង ទោះជាខ្លួនទន់ខ្សោយមែនតែក៏មិនអាចទន់ជ្រាយនោះដែរ រឿងអ្វីដែលក្មេងម្នាក់នេះមិនធ្លាប់ឆ្លងកាត់នោះ!? នៅនិយាយបញ្ជាក់អោយរាងក្រាស់ទៀតផង រវាងពួកគេទាំងពីរគឺនៅមានកិច្ចសន្យាមួយទៀត កុំភ្លេចអោយសោះ

ហេតុអីនិយាយបែបនេះ!? » អុីបូ ចិញ្ចើម សួរទៅកាន់ភរិយាក្រោយពីស្ដាប់សម្ដីរាងតូចនិយាយចប់

ឬមិនមែនទេ? ខ្ញុំនៅក្មេង រៀនមិនបានច្រើនពិតមែន ប៉ុន្តែមិនមានន័យថាខ្ញុំ មិនយល់បែងចែកមិនបាននោះទេ» ចាន់ ក៏មិនចង់វែងឆ្ងាយរាងល្អិតឆ្លើយខ្លីៗងាយយល់សម្រាប់មនុស្សចាស់ដូចជានាយ

ព្រោះកាលពីប៉ុន្មានខែមុន ជាថ្ងៃដែលលោកស្រីធំអោយពួកគេទាំងពីរចុះអេតាសុីវិល បានប៉ុន្មានថ្ងៃ អុីបូក៏បានអោយរាងតូចចុះហត្ថលេខា លើកិច្ចសន្យាមួយផ្សេងទៀតដូចគ្នា ដោយមិនអោយលោកស្រីធំវ៉ាងដឹងនោះទេ ក្នុងក៏មានការព្រមព្រៀងក្រោយរាងតូចសម្រាលកូនរួចនិងចាកចេញដោយប្ដូរនៅចំនួនលុយដល់ទៅ10លាន ប៉ុន្តែស៊ាវចាន់ក្មេងកំសត់មិនទទួលឡើយ រាងតូចនៅប្រទល់ត្រឡប់ទៅវិញនៅកាតដែលមានចំនួនលុយដល់ទៅ1លាន ដែលរាងក្រាស់បានទុកអោយក្រោយយប់ដែលពួកគេបានគេងជាមួយគ្នា ដោយប្ដូរមកវិញនៅរយះពេល6ខែរស់នៅជាមួយកូនបន្ទាប់ពីចាន់សម្រាលហើយ។ បន្ទាប់ពីរយះពេល6ខែកន្លងផុតទៅរាងតូចនិងចាកចេញដោយមិនទទួលយកអ្វីទាំងអស់ ចំណែកអុីបូ មុនដំបូងនាយក៏មិនព្រមដែរ ប៉ុន្តែដោយសារចាន់សុំអង្វរនាយខ្លាំងពេក ហើយក៏សន្យានិងមិនជួបមុខកូន មិនបង្ហាញមុខអោយនាយនិងគ្រួសារវ៉ាងឃើញទៀតដែរ ទើបនាយយល់ព្រម ហើយក្រដាស់កិច្ចសន្យានោះគឺនៅរាងតូចមួយសន្លឹកនិងរាងក្រាស់មួយសន្លឹក អញ្ចឹងហើយបានជាចាន់និយាយរំឮករាងក្រាស់ពីកិច្ចសន្យារវាងអ្នកទាំងពីរ។

ភរិយាបណ្ដូលចិត្តWhere stories live. Discover now