💞ភរិយាបណ្ដូលចិត្ត✨(41)

294 44 6
                                    

ភាគ41

ប្រទេសកូរ៉េ 2ខែកន្លងផុតទៅ

ឡានពណ៌ខ្មៅសេរីទំបឮនើប បានថតនៅមុខសាលាដល្បីប្រចាំប្រទេស ដែលនៅក្នុងនោះមានមនុស្សពីរនាក់ នៅអង្គុយក្នុងឡាន ដែលម្នាក់ជាជំនិតនិងម្នាក់ទៀតជាចាហ្វាយ ដែលនៅអង្គុយនៅខាងក្រោយ ក្នុងដៃក៏ចុចកុំព្យូទ័រ ឡើងញាប់ដៃឆ្មេរ នៅគឺជាមីន យុនហ្គី ម្ចាស់ក្រុមហ៊ុនMG ដែលជាក្រុមហ៊ុនសាសងធំជាងគេប្រចាំប្រទេស នាយនៅអង្គុយក្នុងឡាន ធ្វើកាបណ្ដើររងចាំរាងតូចចេញពីសាលា ថ្ងៃនេះនាយចេញពីក្រុមហ៊ុនលឿនបន្តិច ព្រោះតែយប់នេះត្រូវទៅចូលរួមកម្មវិធីជប់លផងកូនស្រីលោកKim ដែលជាម្ចាស់គំរោងរីសតនៅឯប៊ូសាន គាត់បានអញ្ចើញនាយអោយចូលរួមជាភ្ញៀវនៅយប់នេះ ទើបព្យាយាមបង្ហើយការងារដែលនៅសេសសល់នោះទំរាំតែរាងតូចចេញ។

ចាហ្វាយ អ្នកប្រុសតូចចេញមកហើយទាន» Kគ្រាន់តែក្រឡេកឃើញរាងតូចដើរចេញពីសាលាភ្លាម ក៏រហ័សប្រាប់នាយជាចាហ្វាយ ហើយក៏ប្រញាប់ចុះពីលើឡានចេញមកបើទ្វាឡានអោយនាយជាចាហ្វាយ ចំណែកយុនហ្គីវិញ ក្រោយពីស្ដាប់សម្ដីរបស់នាយជំនិតចប់ ភ្នែកទាំងគូររហ័សបែទៅមើលអ្នកជាគូដណ្ដឹងបន្តិច ហើយក៏ធ្វើកាបិទឡែបថប់ទុកទៅមួយលែក ចុះពីឡានមកឈរចាំក្មេងតូចសំណព្វចិត្ត

បងយុន!...ហិហិ... វឹប..» ជីមីន វិញគ្រាន់តែបានឃើញនាយក្រាស់ឈរចាំខ្លួន ជីមីនរត់មកឱបនាយយ៉ាងលឿនញញឹមខ្ចឹប ហៅឈ្មោះអ្នកជាបងសើចកក្អឹក ចំណែករាងក្រាស់ក៏ឱបតបវិញ ទាំងអង្អែលខ្នងរាងតូចតិចៗទៀតផង

ស្ហឺត... ថ្ងៃនេះយ៉ាងមេចដែរ.... រៀនហត់ខ្លាំងដែរទេហុឹម?..» យុនហ្គី ឱបរាងតូចនៅឱនទៅថើបសក់ជីមីនមួយដង្ហើមអោយសកងប់ចិត្ត សួរត្បកទៅកាន់ជីមីនវិញទាំងញញឹមតិចៗសម្លឹងក្មេងតូចដែលដៃនៅឱបចង្កេះនាយនៅឡើយ

មិនហត់ទេ ថ្ងៃនេះអូនមានអីចង់អួតបងណាបងយុន... » ជីមីន សើចលឹបភ្នែក ឆ្លើយទៅយុនហ្គីវិញ ទាំងធ្វើមាត់ខ្យូតៗ

អូនឡើងឡានសិនទៅមីន » យុនហ្គី ច្បិចចង្ការរាងតូចបន្តិចក៏និយាយប្រាប់អោយរាងតូចឡើងឡាន ទាំងមិនភ្លេចបែទៅសម្លឹងមុខនាយជំនិតបន្តិចទៀតផង

ភរិយាបណ្ដូលចិត្តWhere stories live. Discover now