💞ភរិយាបណ្ដូលចិត្ត✨(25)

351 32 9
                                    

ភាគ25

ភូមិគ្រឹះវ៉ាង

ពួកនាងប្រយ័ត្នណា តិចៗ...» គាត់បើកទ្វាបន្ទប់ អោយពួកអ្នកបំរើចូលនិងយកអាហារដាក់លើកតុ ដោយប្រាប់ពួកនាងៗ អោយប្រយ័ត្ន ព្រោះតែគាត់ខ្លាចថាបង្ករជាសម្លេងដល់រាងតូចដែលបានគេងនោះ

ចាស៎ លោកស្រីធំ» អ្នកបំរើស្រីពីរនាក់ឆ្លើយព្រមគ្នា ហើយក៏យកអាហារនៅក្នុងថាសយកទៅដាក់នៅលើតុតាមបញ្ជារបស់គាត់ រួចពួកនាងក៏ចាកចេញទៅវិញ

[បានជារាងតូចមិនសូវចុះទៅខាងក្រោម ហើយរាល់ពេលតែងតែមានអាហារជាច្រើនមុខយកមកជាមួយនោះ ព្រោះតែចាន់ ពិបាកក្នុងកាទំនាក់ទំនងគ្នាជាមួយ មនុស្សក្នុងផ្ទះរបស់អុីបូ មូលហេតុគឺចាន់មិនចេះភាសាចិននោះទេ បើទោះចាន់ចេះក៏មិនច្រើនដែរ អញ្ចឹងហើយ ទើបចាន់ត្រូវទទួបានការមើលថែទាំខ្លាំងពីរាងក្រាស់ តែមិនមែនក្ដីស្រលាញ់ទេ ចំណែកមនុស្សគ្រប់គ្នាក្នុងផ្ទះរបស់រាងក្រាស់ ចាន់មិនទាន់ហ៊ាននិយាយជាមួយអ្នកណាម្នាក់ឡើយ លើកលែងតែប៉ាយលូ ព្រោះថានាងចេះភាសាកូរ៉េ នាងអាចនិយាយបាន ចំណែកលោកស្រីវ៉ាង វិញគាត់ក៏និយាយជាមួយរាងតូចជាភាសរកូរ៉េដែរ ចឹងអ្នកអានល្មមឈប់ឆ្ងល់ទៅថាហេតុអីអុីបូធ្វើល្អដាក់រាងតូចម្លេះ]

ចំណែកលោកស្រីវ៉ាងវិញ ក្រោយពីបញ្ចប់សម្ដីហើយគាត់ ក៏បានដើរទៅមើលខ្សែសារូម ដែលនៅនិងដៃរបស់ចាន់ ហើយក៏មានបំណងចង់ដាស់រាងតូចអោយក្រោក ព្រោះតែពេញមួយព្រឹកហើយចាន់មិនទាន់បានញុាំអ្វីចូលពោះនៅឡើយទេ តែក៏ត្រូវ...

ហុឹម.... អ្នកស្រ....ម៉ាក់» មិនទាន់បានដាស់ផង ចាន់ក៏ដឹងខ្លួនមុន រៀបនិងហៅថាលោកស្រីទៅហើយ តែក៏ទទួលបានក្រសែភ្នែករបស់មនុស្សចាស់ ទើបចាន់រហ័សប្ដូរពាក្យ ហៅគាត់ទាំងសម្លេងស្រាលស្ដាប់មិនចង់ឮទៀតផង

ចាន់ភ្ញាក់ហើយហេស៎កូន!?... ឃ្លានហើយមែនទេ!? » លោកស្រីវ៉ាង ឃើញបែបនេះក៏ជួយលើករាងតូចអោយអង្គុយផ្អែកខ្នងនិងក្បាលគ្រែ រួចក៏សួរចាន់ឃ្លានហើយមែនទេ

បាទ...» ចាន់ វិញក៏ឆ្លើយភ្លាមៗ ព្រោះតែក្មេងគឺឃ្លានពិតមែន

ភរិយាបណ្ដូលចិត្តWhere stories live. Discover now