💞ភរិយាបណ្ដូលចិត្ត✨(26)រឿងគ្រប់យ៉ាងមិនពាក់ពន្ធ័

276 15 2
                                    

ភាគ26

ក្រោយពីរាងតូចញុាំស៊ុបនិងអាហារបានខ្លះៗ ដែលអ្នកបំរើបានលើកមកហើយនោះ លោកស្រីធំវ៉ាង ក៏បានបញ្ជាអោយពួកនាង ឡើងមករៀបចំយកអាហារដែលនៅសល់នោះយកទៅវិញ និងបានរៀបចំអោយចាន់ញុាំថ្នាំតាមកាកំណត់របស់គ្រូពេទ្យ និងចាត់ចែងអោយរាងតូចធ្វើកាងូតទឹកផ្លាស់សំលៀកបំពាក់បានរៀបរយ ដោយមានគាត់ជាជំនួយ ចំណែកចាន់វិញក៏មិនបានប្រកែកអ្វីព្រោះបើប្រកែកក៏មិនឈ្នះដែរ ក្រោយពីគ្រប់យ៉ាងរៀបរយហើយចាន់ក៏បាន ត្រឡប់មកសម្រាកនៅលើគ្រែវិញ ដោយនៅមានខ្សែសេរូមជាប់ដៃមិនទាន់អស់។ 

ចាន់! កូនបានគ្រាន់បើបន្តិចទេ!? ងូតទឹកផ្លាស់ប្ដូរសំលៀកបំពាក់ហើយយល់ថាស្រស់ស្រាយជាងមុនហើយណ៎...» លោកស្រីវ៉ាង គាត់គ្រារាងតូចមកអង្គុយលើកគ្រែ ដាក់កាយតូចអោយគេងស្រួលបួល និយាយសួរពីអាការៈរបស់ចាន់ពេលនេះ បានប្រសើរជាងមិនខ្លះឬនៅ

បាទ! បានធូច្រើនហើយម៉ាក់ ប៉ុន្តែថ្ងៃនេះខ្ញុំពិតជារំខានម៉ាក់ខ្លាំងណាស់... » ចាន់ ឆ្លើយតបទៅគាត់វិញ ទាំងមានអារម្មណ៍ថាខ្លួនជាបន្ទុករបស់គាត់ ណាមួយខ្លួនគ្រាន់តែជាមនុស្សធម្មតាម្នាក់ មិនគួរណាអោយមនុស្សមានឋានៈដូចគាត់មកបំរើនោះទេ គិតដល់ត្រឹមរាងតូចមានអារម្មណ៍ថាមិនសមសោះ

រំខានអីទៅ ម៉ាក់ពេញចិត្តនិងធ្វើទេតើ ម្យ៉ាងកូននៅវិញទាន់ស្រួលនៅឡើយ ម៉ាក់មិនអាចទុកកូននៅម្នាក់ឯងបាននោះទេ» លោកស្រីវ៉ាងគាត់និយាយបណ្ដើរ អង្អែលសក់រាងតូចបណ្ដើរ គាត់យល់ពីអ្វីដែលក្មេងម្នាក់នេះចង់និយាយ តែគាត់ធ្វើគ្រប់យ៉ាងគឺព្រោះក្ដីស្រលាញ់ មិនបានគិតអ្វីនោះទេ ម្យ៉ាងក៏យល់ថាចាន់ពិបាកក្នុងការទំនាក់ទំនងជាមួយមនុស្សគ្រប់គ្នា

ប៉ុន្តែខ្ញុំគ្រាន់តែជាភ្ញៀវ មនុស្សធម្មតាមកស្នាក់អាស្រ័យប៉ុណ្ណោះ អ្នកម៉ាក់ធ្វើល្អចំពោះខ្ញុំខ្លាំងបែបនេះ តែខ្ញុំគ្មានអ្វីសម្រាប់កាតបស្នងសងគុណនោះទេ...» ចាន់ និយាយទាំងសម្លឹងមុខគាត់មិនដាក់ កែវភ្នែក

កូនមិនមែនភ្ញៀវឬអ្នកមកស្នាក់អាស្រ័យនោះទេ តែកូនជាម៉ាក់ចៅរបស់ម៉ាក់ ម៉ាក់ធ្វើធ្វើរឿងប៉ុណ្ណឹងសម្រាប់ចៅរបស់ម៉ាក់មិនលើសពេទនោះទេ កូនកុំគិតច្រើនពេកអី» លោកស្រីវ៉ាង

ភរិយាបណ្ដូលចិត្តWhere stories live. Discover now