ភាគ22
ព្រឹកថ្ងៃថ្មីឈានចូលមកដល់ ថ្មើរនេះ ម៉ោងជាង8ទៅហើយ តែរាងតូចចាន់ៗ នៅមិនទាន់ភ្ញាក់ទៀត ចំណែករាងក្រាស់អុីបូវិញ នាយបានចេញទៅក្រុមហ៊ុនតាំងតែពីព្រឹកមកម្លេះ ក្នុងបន្ទប់នៅតែរាងតូចម្នាក់ឯងប៉ុណ្ណេះ អុីបូបានហាមមិនអោយអ្នកណាទៅរណខានរាងតូចគេងនោះទេ ព្រោះតែយប់មិញជិតភ្លឺចាន់មិននានគេងនោះទេ រាងតូចភ្ញាក់ក្អួតចង្អោរឡើងទន់ខ្លួនអស់ទៅហើយ នេះទំរាំតែបានគេងក៏ម៉ាងជិត6ទៅហើយ ទើបអុីបូ ហាមមិនអោយអ្នកណាទៅរំខានដាច់ខាត
ងឺត!!....» ម៉ោងជាង9 មានឡានមួយគ្រឿងបើកមកឈប់នៅមុខភូមិគ្រឹះ បង្ហាញអោយឃើញ ស្រ្តីវ័ចំណាស់ម្នាក់ចេញពីក្នុងឡានមក ហើយម្នាក់នោះគឺអ្មកស្រីវ៉ាងនេះឯង
លោកស្រីធំ!?» ប៉ាយលូ នាងមានការភ្ញាក់ផ្អើលជាខ្លាំង ដែលនៅសុខៗ លោកស្រីរបស់នាងក៏ត្រឡប់មកពីបារាំងវិញ ទាំងដែលទៅទើបតែបាន3ថ្ងៃប៉ុណ្ណោះ
មែនជាយើង! ឯណាកូនប្រសានិងចៅយើង!?» លោកស្រីធំ ចុះពីឡានមក អ្វីដែលគាត់សួរមុនគេនោះគឺជារាងតូចនិងកូននៅក្នុងពោះ
គឺ... គឺអ្នកប្រុសតូចនៅខាងលើលោកស្រីធំ ប៉ុន្តែចាហ្វាយបាននិយាយហើយ ហាមអ្នកណាឡើងទៅរំខានគាត់» ប៉ាយលូ នាងនិយាយតាមអ្វីដែលរាងក្រាស់ប្រាប់ បើទោះជានាងដឹងហើយថាមនុស្សដែលឈរចំពោះមុខនាងជាអ្នកណាក៏ដោយ តែបញ្ជាគឺបញ្ជាហើយ
ពិតមែនហេស៎!?... ហុឹម... នាងជៀសបន្តិចទៅយើងទៅរកកូនប្រសារយើង» លោកស្រីធំគាត់អត់បានខ្វល់ពីសម្ដីរបស់នាងក្រមុំនោះទេ តែគាត់សួរនាងបញ្ជាក់ដោយស្នាមញញឹម ក្រោយពីឃើញនាងងកក្បាលថ្ងក់ៗហើយ មិនចាំយូរគាត់ក្រហុឹមញញឹមបន្តិច ក៏វាសនាងកញ្ញាចេញពីផ្លូវនៅពោលដេញនាងទៀតផង
លោកស្រីធំ លោកស្រីខ្ញុំថាកុំអី អោយអ្នកប្រុសសម្រាកបានបន្តិចទៀតសិនទៅ ឮចាហ្វាយនិយាយព្រឹកមិញកាលពីយប់មិញអ្នកប្រុសមិនបានសំរាកគ្រប់គ្រាន់នោះទេ » ប៉ាយលូរត់មកតាមគាត់មកដល់ខាងលើមុខបន្ទប់រាងក្រាស់ ប៉ាយលូក៏និយាយតាមដំណើរប្រាប់លោកស្រីធំតាមអ្វីដែលអុីបូនិយាយព្រឹកមិញនេះ
YOU ARE READING
ភរិយាបណ្ដូលចិត្ត
Historical Fictionពីក្មេងប្រុសម្នាក់ដែលត្រូវម្ដាយចុងយកទៅលក់អោយ តាចាស់ម្នាក់ ប្រែក្លាយជាប្រពន្ធសំណព្វចិត្តរបស់ មនុស្សមានអំណាច ដែលមិនដែលគិតថាខ្លួននិងទទួលបានកាថ្នាក់ថ្នមពីគេឡើយ។ បើគ្រប់យ៉ាងគ្រាន់ជាទំនួលខុសត្រូវ ដែលទទួលបានពីគេ ទាំងមិនធ្លាប់គិតសោះថាគេនិងអាចស្រលាញ់ខ្លួន ដែ...