ភាគ52
កាធ្វើដំណើរមិនយូរប៉ុន្មាន ក៏មកដល់ភូមិគ្រឹះ ដែលពេលនេះចាន់ៗគឺត្រូវរាងក្រាស់បីចុះពីឡានចូលមកក្នុងផ្ទះ អូ!... ទេមិនមែនទេគឺបីតាំងពីក្រុមហ៊ុនមកដល់ផ្ទះត្រូវជាង រាងល្អិតពេលនេះគឺថាមុខឡើងក្រហមហើយ ព្រោះតែមកតាមផ្លូវនៅលើឡាន អុីបូមិនបាននិយាយរករាងតូចទេ នាយធ្វើមុខមាំសម្លឹងមើលតែជើងដែលហើមស្ពុលនោះមិនឈប់ មិនប្រាប់ក៏ដឹងថានាយខឹងនឹងចាន់ៗដែរ។ តែមិនដឹងថាត្រូវនិយាយយ៉ាងមេច បានត្រឹមសម្លឹងមុខលោកប្ដីភ្លឺសៗយ៉ាងស្ងាត់ស្ងៀម។ អុីបូនីប្រពន្ធក្មេងមកដល់ក្នុងភូមិគ្រឹះបំណងហួសទៅខាងលើ តែ...
អុី-អុីបូ ឈប់សិន..» កាយតូចនៅក្នុងដៃប្ដីដៃតូចៗឱបកររាងក្រាស់ជាប់ដើរចូលមកដល់ខាងក្នុង ប្រាប់អោយរាងក្រាស់ឈប់ ចំណែកអ្នកដែលត្រូវគេប្រាប់អោយឈប់នោះ ក៏ឱនមកមើលមុខម្ចាស់សម្លេងទាំងចងចិញ្ចើម នេះរាងតូចហ៊ានបញ្ជាគេ!?...
...» នាយស្ងាត់ សម្លឹងមុខតូចទាមទាចំលើយ
គឺ.. ចាន់ឃ្លាន...» ចាន់ៗ ងើយមើលមុខរាងក្រាស់បន្តិច ហើយក៏ឱនច្រុបមុខនិងទ្រូងមាំ និយាយងល់ៗអោយអ្នកម្ខាងទៀតស្ដាប់ឮហើយ ឡើងហួសចិត្ត នេះគេខឹងអន់ចិត្តមកតាមផ្លូវ មិនសួរនាំព្រោះចង់អោយអ្នកខ្លះព្រមនិយាយប្រាប់នាយដោយខ្លួនឯងពីគ្រប់យ៉ាងនៅថ្ងៃនេះ តែមើលចុះមើលសម្ដីដែលនិយាយចេញមកមុនគេទៅ មិនដឹងថាគួរអោយចង់វ៉ៃប៉ុណ្ណាគេឬ!?
តែក៏មិនប្រែក ជើងមាំដើរសំដៅទៅកាន់បន្ទប់ទទួលភ្ញៀវវិញ ដាក់រាងតូចអោយអង្គុយស្រួលបួលនៅលើសាឡុង ដោយមាននាយផ្ទាល់ជាអ្នកមើលថែទាំ ចំណែកអ្នកបំរើទាំងអស់ ក៏គ្រាន់តែដើរតាមរងចាំចាហ្វាយប្រើប៉ុណ្ណោះ
ចង់ញុាំអី...» អុីបូដាក់កាយប្រពន្ធអង្គុយនៅសាឡុងស្រួលហើយ ក៏សួរទៅម្ចាស់កាយដែលអង្គុយទល់មុខនាយ ព្រោះមិនដឹងថារាងតូចនិយាយឃ្លានមុននេះចង់ញុាំអ្វីទេ
ចាន់មិនដឹងទេ តែក៏ឃ្លាន...» ចាន់និយាយត្រង់ៗ ព្រោះពោះនេះឃ្លានពិតមែន តែបើសួរថាចង់ញុាំអ្វីនោះគឺមិនដឹងទេ
YOU ARE READING
ភរិយាបណ្ដូលចិត្ត
Historical Fictionពីក្មេងប្រុសម្នាក់ដែលត្រូវម្ដាយចុងយកទៅលក់អោយ តាចាស់ម្នាក់ ប្រែក្លាយជាប្រពន្ធសំណព្វចិត្តរបស់ មនុស្សមានអំណាច ដែលមិនដែលគិតថាខ្លួននិងទទួលបានកាថ្នាក់ថ្នមពីគេឡើយ។ បើគ្រប់យ៉ាងគ្រាន់ជាទំនួលខុសត្រូវ ដែលទទួលបានពីគេ ទាំងមិនធ្លាប់គិតសោះថាគេនិងអាចស្រលាញ់ខ្លួន ដែ...