ភាគ28
ភូមិគ្រឹះត្រកូលMin
យប់ជ្រៅ ជិតនិងចូលព្រឹកថ្ងៃថ្មីទៅហើយ តែសភាពនៃភូមិគ្រឹះត្រកូលមីន បែរជាមិនមានអ្នកណាម្នាក់គេងទាល់តែសោះ មូលហេតុព្រោះតែម្ចាស់នៃភូមិគ្រឹះមួយនេះគឺនៅមិនទាន់ត្រឡប់មកវិញនៅឡើយ ហើយអ្វីដែលកាន់ តែធ្វើអោយចាប់អារម្មណ៍ខ្លាំងទៀតនោះគឺ ជីមីន រាងតូចរបស់យើង ដែលទើបតែបានមករស់នៅក្នុងភូមិគ្រឹះ ប្រមាណជា3ខែនេះ ក៏ក្រាញ់ននៀលមិនព្រមឡើងទៅសម្រាកដូចគ្នា មិនថាម៉ាដលីព្យាយាមនិយាយយ៉ាងណាក៏ជីមីនមិនព្រមឡើងទៅគេងដដែល ធ្វើអោយគ្រប់គ្នានៅក្នុងភូមិគ្រឹះត្រូវមកអត់ងងុយ អង្គុយកំដរជីមីននៅបន្ទប់ទទួលភ្ញៀវជាមួយដែរ។
អ្នកប្រុសតូចច៎ា... នេះយប់ជ្រៅហើយ អ្នកប្រុសគួរតែឡើងទៅសម្រាកវិញល្អទេ ម៉ែដោះថាលោកប្រុសធំគាត់អាចរវល់អាចនឹងនៅទីនោះដល់ព្រឹកក៏ថាបានណា» ម៉ែដោះលី ព្យាយាមនិយាយបញ្ចុះបញ្ចូល កុំអោយរាងតូចនៅអង្គុយចាំបែបនេះទៀត ព្រោះមិនដឹងលោកប្រុសរបស់គាត់មកវិញនៅពេលណានោះទេ ហើយបើនៅតែបែបនេះទៀតច្បាស់ណាស់ថារាងតូចនឹងឈឺនៅថ្ងៃស្អែកក៏ថាបាន
អត់ទេខ្ញុំនៅចាំគាត់ បើម៉ែដោះងងុយក៏ទៅសម្រាកចុះណា មីននៅបានម្នាក់ឯង ពួកបងៗដែរទៅចុះ ខ្ញុំមិនអីទេ» ជីមីននិយាយតែមាត់ តែភ្នែកប្រឹងសម្លឹងមើលទៅមាត់ទ្វាផ្ទះ មិនដឹងថាមានរឿងអ្វីចំពោះរាងក្រាស់ឬអត់ទេ ខលក៏មិនចូល Hedi ក៏មិនឃើញត្រឡប់មកផ្ទះដូចរាល់ដង ចំណែកK ទូរស័ព្ទខលទៅហើយតែគ្មានអ្នកលើក គ្រាន់តែគិតដល់ត្រឹមនេះ ជីមីនកាន់តែនៅមិនសុខ
អ្នកប្រុសតូច...» ម៉ែដោះ
គ្រប់គ្នាទៅសម្រាកចុះ ខ្ញុំនៅម្នាក់ឯងបាន ម៉ែដោះយប់ណាស់ហើយសុខភាពក៏មិនសូវរឹងមាំ ម៉ែដោះទៅសម្រាកចុះណា មិនបាច់នៅកំដរខ្ញុំទេ ខ្ញុំនៅម្នាក់ឯងបានមិនអីទេ» ជីមីន ប្រាប់អោយគាត់ទៅសម្រាក គាត់ជាមនុស្សចាស់បើនៅទៀតច្បាស់ជាឈឺហើយ
ប៉ុន្តែ!...» ម៉ែដោះលី
មិនអោយប្រកែកទេ បងៗក៏ដូចគ្នាឆាប់ទៅសម្រាកចុះ ជីមីនសន្យាណាចាំតែមួយសន្ទុះទៀតទេ បើមិនឃើញពូយុនមកវិញ ខ្ញុំឡើងទៅគេងហើយ » ជីមីន
YOU ARE READING
ភរិយាបណ្ដូលចិត្ត
Ficción históricaពីក្មេងប្រុសម្នាក់ដែលត្រូវម្ដាយចុងយកទៅលក់អោយ តាចាស់ម្នាក់ ប្រែក្លាយជាប្រពន្ធសំណព្វចិត្តរបស់ មនុស្សមានអំណាច ដែលមិនដែលគិតថាខ្លួននិងទទួលបានកាថ្នាក់ថ្នមពីគេឡើយ។ បើគ្រប់យ៉ាងគ្រាន់ជាទំនួលខុសត្រូវ ដែលទទួលបានពីគេ ទាំងមិនធ្លាប់គិតសោះថាគេនិងអាចស្រលាញ់ខ្លួន ដែ...