💞ភរិយាបណ្ដូលចិត្ត✨(31)

302 29 3
                                    

ភាគ31

អាយ!!... វឹប!» ចាន់ស្រែកមួយវ៉ាស់ព្រោះតែភ្ញាក់និងសម្លេងរបស់អុីបូ ស្រែកហៅខ្លួន កាយល្អិតស្ទើរតែធ្លាក់ពីលើកៅអីចាស់នោះបាត់ទៅហើយ តែសំណាងល្អ អុីបូរត់មកទាន់ ចាប់ឱបជាប់ចង្កាអ្នកម៉ាក់ក្មេងវ័យ ដោយដៃមាំទប់ពោះដែលមានសភាពប៉ោងតិចៗនោះ មិនអោយកាយតូចរអិលជើងឬក៏ធ្លាក់បាននោះទេ

ធ្វើស្អី!? មិនខ្លាចធ្លាក់ស្លាប់ទេយ៉ាងមេច!? បានជាខំឡើងឈរលើកៅអីបែបនេះ!? មើលក៏ដឹងថាវាចាស់បាក់ពេលណាក៏មិនដឹង!» អុីបូ ទប់កាយតូចជាប់ និយាយស្ដីអោយផាំងៗ សម្លេងខ្លាំងៗរឹងកំព្រឺស ធ្វើដល់ទៅម្ដាយគេហើយនៅមានចរិតល្ងីល្ងើមិនដឹងអីបែបនេះ តើអោយនាយបណ្ដោយអោយនៅម្នាក់បានយ៉ាងមេច! នេះបើនាយមិនដើរមកតាមទេ តើមានរឿងអ្វីកើតឡើងទៅ

គ្មានធ្វើស្អីទេស! លោកលែងខ្ញុំទៅ! បើដឹងហើយសួរធ្វើអី!» ចាន់ មិនបានខ្វល់ពីសម្ដីរបស់អុីបូឡើយ កាយរូចចាប់ដៃមាំចេញពីកាឱប បោះសម្ដីឌឺដងដល់ ចំណែកអ្នកដែលស្ដាប់ឮហើយ ខាំថ្គាមត្រត់ៗព្រោះតែសម្ដីក្មេងនិយាយអំបាញមិញនេះ

មិនលែង ដឹងខ្លួនទេថាកំពង់ធ្វើអី!? » អុីបូ ងើយសម្លឹងមុខតូចច្រមិចបន្តិច ស្អីថាអោយក្មេងបន្តទៀត ទោះខឹងនិងក្មេងចចេះបន្តិចមែន តែក៏រៀងប្លែកចិត្តបន្តិចដែរ ថ្ងៃនេះក្មេងនេះប្រហើនណាស់ ហ៊ាននិយាយតរមាត់ជាមួយខ្លួនទៀត

ខ្ញុំបេះស្វាយ! លោកមិនឃើញទេ ខ្ញុំឈរនៅក្រោមដើមស្វាយ ចង់អោយខ្ញុំបេះស្រកានាគឬ!?» ចាន់ សម្លក់មុខអុីបូ ដែលគិតតែពីឱបខ្លួន ជាប់មិនប្រលឺងដៃ ផង ឥលូវក៏មកអោយខឹងថែមមួយតង់ទៀតហើយ

សម្ដីបានណាស់ណ៎ តរមាត់មិនបាត់មួយបាត់!! បើចង់បេះមេចមិនប្រើអ្នកបំរើ ឡើងមកឈរលើកៅអីបែបនេះ ចុះបើធ្លាក់ចុះមកគិតយ៉ាងមេច!? ឬភ្លេចហើយថាខ្លួនកំពង់មានកូន!?...»  អុីបូ នៅឈរឱបចង្កេះតូចជាប់មិនប្រលែង មាត់ស្ដីថាអោយក្មេងដូចប៉ាប្រដៅកូន ឥលូវដូចជាបានសម្ដីណាស់ ស្ដីថាអោយបន្តិចតរមាត់អោយប៉ប៉ាច់ មួយម៉ាត់មិនជ្រុះដល់ដីទេ នៅមានភ្នែកមូលៗសម្លក់មុខនាយទៀត

ភរិយាបណ្ដូលចិត្តWhere stories live. Discover now