មួយយប់ដែលគេមិនដឹង!🔥

462 39 19
                                        

         (   សន្និវាសស្នេហ៍ )

  ភាគទី20

" លែងដៃ! " កំពុងតែស្លុងអារម្មណ៍ជាមួយគ្នាសុខៗ ដៃមាំមកពីណាក៏មិនដឹងទាញនាងក្រមុំឲ្យខ្ទាតចេញពីស៊ុងហ៊ុនជាហេតុធ្វេីឲ្យនាយទប់លំនឹងមិនជាប់បិះតែដួលអុកគូទទៅហេីយ~

" ជេយ៉ុន? "
" បងយ៉ាងមិចហេីយ? "នាយតូចពេាលទាំងយកខ្លួនតូចៗមកជួយគ្រានាយក្រាស់កុំឲ្យដួល ព្រោះតែការបាត់បង់លំនឹង
" អត់អីទេ មិចក៏ទេីបតែមក?? " នាយសេីចញឹមៗដាក់គេទាំងដែលភ្នែកមិនបានបេីកផង
" បេីមិនអីយេីងទៅវិញ បងដេីរឲ្យត្រង់ផ្លូវផងធ្ងន់ណាស់! "
" ន៎ែ..ឯងចង់នាំបងស៊ុងហ៊ុនទៅណា?? " បន្ទាប់ពីស្រឡាំងកាំងនិងវត្តមានរបស់ជេយ៉ុនហេីយ នាងក៏ព្យាយាមទាញនាយតូចមកវិញ រារាំងមិនឲ្យជេយ៉ុននាំស៊ុងហ៊ុនចាកចេញដេាយងាយឡេីយ នាងខំបញ្ច្រក់ស្រាអូសនាយកម្លោះមកមិនមែនជារឿងងាយទេឲ្យប្រលែងទៅវិញងាយៗបានយ៉ាងមិច?
" លែងដៃ បេីមិនចង់ឲ្យខ្ញុំទះអ្នកនាងទេ "
  " ហ្ហឹស! ឯងថាមិច?? "
" ប្រាប់ថាឲ្យលែង "
" យេីងមិនលែងឯងគ្មានសិទ្ធយកបងស៊ុងហ៊ុនទៅបានទេ គាត់ជារបស់យេីង "
" ឆឹស! កេាតនិយាយមិនចេះខ្មាស់មាត់ គាត់ជារបស់អ្នកនាងពីពេលណា??  ងេីបឡេីងក្មេងតូចគាត់ជាគូរដណ្តឹងខ្ញុំ ដូច្នេះខ្ញុំមានសិទ្ធ! "
" អាយ៎ អាឆ្កួតលែងគាត់ភ្លាមទៅ គាត់ត្រូវទៅជាមួយយេីង"
" ន៎ែ..បេីអ្នកនាងហ៊ានទះខ្ញុំ ខ្ញុំធានាឲ្យសន្តិសុខផ្តឹងប៉ូលីសមិនខានទេ បេីមិនចង់មានរឿងកុំរវល់ជាមួយខ្ញុំ " ជេយ៉ុនចង្អុរមុខលូណានិយាយម៉ាត់ៗ នាងក្រមុំបានត្រឹមតែស្រឡាំងកាំងមិនហ៊ានស្តីតបវិញទាល់តែសោះ
" អាយ៎...អាឡប់ អាឆ្កួត ឯងបំផ្លាញគម្រេាងការណ៍យេីង យេីងនឹងតាមចង់កម្មពាជាមួយឯងដល់ទីបញ្ចប់! "
ជេយ៉ុននាំស៊ុងហ៊ុនឡេីងតាក់សុីចេញទៅបាត់  បន្សល់នាងក្រមុំដែលកំពុងតែឈរក្តាប់ដៃ ឆេះឆួលនិងជេយ៉ុនមិនស្ទឺ ចង់រារាំងក៏មិនបានត្បិតជេយ៉ុនឥលូវឆ្លាតជាងមុនឆ្ងាយណាស់

" មាឌឲ្យដូចដំរី! " ជេយ៉ុនទ្រេតទ្រូតឲ្យឡេីងពេញផ្ទះទម្រាំតែអូសនាយចូលមកបន្ទប់បានមិនងាយនោះទេ
" ន៎ែ...ឈរឲ្យត្រង់មេីលជិតដល់បន្ទប់ហេីយ "ជេយ៉ុនស្រែកសឹងតែភា្លត់សម្លេងទៅហេីយណាខំទប់នាយផង ណាក៏ទប់លំនឹងឲ្យខ្លួនឯងផង

សន្និវាសស្នេហ៍Where stories live. Discover now