មើលកុនអង្គុយលើគ្នា❗

827 70 24
                                        

( សន្និវាសស្នេហ៍ )

      ភាគទី 24

   ទម្រាំនឹងរើសសម្លៀកបំពាក់រួចរាល់ក៏ឈានដល់ពេលអាហារថ្ងៃត្រង់បាត់ទៅហើយ ស៊ុងហ៊ុនបណ្តើរជេយ៉ុនចេញមកទាំងមិនភ្លេចសួរនាំដោយការបារម្ភ គេចាប់ផ្តើមយកចិត្តទុកដាក់ទៅលើជេយ៉ុនណាស់មិនថារឿងនោះតូចឬជារឿងធំក្តី
" ចូលញាំុំអីសិនទៅ  បងដឹងថាជេយ៉ុនឃ្លាន! " ជេយ៉ុនសណ្តាប់ហើយក៏ងក់ក្បាលផ្ងក់ៗប្រាប់ថាយល់ព្រម បន្ទាប់មកក៏ដណ្តឹកដៃគ្នាចូលក្នុងហាងអាហារមួយកន្លែងទាំងញញឹម  ដោយមិនដឹងឡើយថាសកម្មភាពនេះកំពុងស្ថិតក្រោមក្រសែភ្នែកពីរគូរដែលកំពុងតែឆេះឆួលចងកំហឹងមិនជិនណាយ....

" អូនចង់ញាំអី?? " ស៊ុងហ៊ុនអង្គុយបើកមីនុយទៅមកពីរមួយទំព័រទៅមួយទំព័រ ត្បិតមិនដឹងគួរកម្មង់អីទាល់តែសោះ
" អីក៏បានដែរ!! "  ជេយ៉ុនញញឹមតិចៗ ឲ្យគេកម្មង់ចឹងគេមិចនឹងដឹងបើមិនធ្លាប់ចូលផង( អូនបងៗពេកឡើងទ្រលាន់ហើយ)
"  ស្ទេកសាច់គោ2 ឆ្អិន50% ស៊ុបគីមឈី គីមប៉ាប់ និងមាន់បំពងហឹរ ហើយថែមការ៉េមស្ត្រឺបឺរីកែវធំផង " ស៊ុងហ៊ុនដាក់មីនុយទៅលើតុ នាងកត់ចំណាំរួចឱនគោរពមុននឹងចាកចេញទៅវិញ
" កម្មង់ច្រើនម្លេស?? " ជេយ៉ុនជ្រួញចិញ្ចើមគ្នាតែពីរនាក់សោះហៅបីបួនមុខញុំាមិនអស់ស្តាយលុយណាស់
" ខ្លាចអ្នកខ្លះញុំាមិនឆ្អែត! សល់ក៏ចាកចោលទៅ" ស៊ុងហ៊ុនសើចគ្រហឹមត្រង់បំពង់ក-មុននឹងតបយ៉ាងរំភើយ
  " សម្បូរលុយហ៎ ចែកជេយ៉ុនចាយផង!! " គេធ្វើមាត់ស្រួចៗលាដៃសុំលុយស៊ុងហ៊ុន ដូចប្រពន្ធកំពុងសុំលុយប្តី ភ្នែកវិញព្រិចខ្ញាំៗឲ្យតែគេអាណិត
  " ការហើយលុយបងក៏ដូចជាលុយអូន " ស៊ុងហ៊ុនសើចគ្រហឹមម្តងទៀត ទាញខ្នងដៃជេយ៉ុនយកមកថើប មិនដឹងជាយ៉ាងមិចតែមានអារម្មណ៍ថាក្តីស្រឡាញ់ដែលមានឲ្យជេយ៉ុនពេលនេះវាកាន់តែរីកមាឌធំឡើងពីមួយថ្ងៃទៅមួយថ្ងៃ រហូតអាចនឹងកើតជាចិត្តអាត្មានិយមព្រោះចង់ក្រសោបគេទុកក្នុងប្រអប់ទ្រូង លាក់គេក្នុងបន្ទប់មិនឲ្យអ្នកណាឃើញ  ចង់ថ្នាក់ថ្នមតែម្នាក់ឯប៉ុណ្ណោះ

    មិនយូរប៉ុន្មានអាហារដែលកម្មង់ត្រូវបានបុគ្គលិកប្រុសពីរនាក់លើកមកតម្រៀបដាក់លើតុជាហូហែរ  ស៊ុងហ៊ុនទាញក្រដាស់មកជូតចានយ៉ាងស្អាតមុននឹងញាុំ ខុសពីជេយ៉ុនដែលអង្គុយលេបទឹកមាត់ក្អឹកៗ ព្រោះតែអាហារដែលទំនងនៅលើតុ
" បងហាន់រួចហើយ! " ស្ទេកសាច់គោត្រូវបានស៊ុងហ៊ុនហាន់ជាចំណិតតូចៗឲ្យសមល្មមនឹងមាត់ គេលើកវាមកដាក់ខាងមុខជេយ៉ុនដើម្បីឲ្យគេស្រួលញាុំនិងមិនពិបាកក្នុងការហាន់
" អរគុណបាទ! " ពោលពាក្យអរគុណរួចជេយ៉ុនដួសវាមកដាក់ក្នុងមាត់ គេងក់ក្បាលញញឹមខ្ជឹប វាឆ្ងាញ់ដល់ថ្នាក់់ជេយ៉ុនញាត់ចូលមាត់ទំពារឡើងប៉ោងពេញថ្ពាល់ទាំងសងខាង
" ញុំាមួយៗ!! " ស៊ុងហ៊ុនឈោងជូតមាត់ឲ្យជេយ៉ុន ដែលប្រឡាក់នៅគែមៗ គេខ្នាញ់ណាស់សឹងតែចាប់ញិចទៅហើយ ប្រហែលបាយថ្ងៃត្រង់នេះនាយមិនចាំបាច់ញុំាក៏បានគ្រាន់តែអង្គុយមើលជេយ៉ុនទំពារយ៉ាងមានក្តីសុខ ក៏អាចឲ្យគេឆ្អែតបានដែរ ឆ្អែតដោយសារស្នេហាហុ..ហុ

សន្និវាសស្នេហ៍Where stories live. Discover now