ភាគទី២ : ឯងប្រុងទៅណា!!
_______________« លោកគហបតី លែងដៃខ្ញុំ » ថេហ្យុងរើចុះរើឡើងដើម្បីនាយលែងដៃខ្លួនប៉ុន្តែវាមិនបានផលសូម្បីតែបន្តិចមានតែនាយក្រាស់ចាប់បន្តឹងដៃថែមមួយកម្រិតទៀតដែលជាហេតុនាំអោយកដៃគេឡើងក្រហម
« នរណាអនុញ្ញាតអោយឯងចូលបន្ទប់យើង » នាយក្រាស់នៅតែទន្ទេញពាក្យសួរដដែលៗអ្នកណាអីក៏ហ៑ានម្លេះអនុញ្ញាតិអោយអ្នកដទៃចូលបន្ទប់នាយហើយបន្ទប់នាយនេះដែលមានតែម៉ែដោះម្នាក់ប៉ុណ្ណោះដែលអាចចេញចូលបានព្រោះគាត់ជាបុគ្គលម្នាក់ដែលនាយក្រាស់តែងតែគោរព
« ហ្ហឹក ហ្ហឹក » ទឹកភ្នែកហូរមកស្រក់តក់ៗដូចតំណក់ទឹកភ្លៀងក្រោយត្រូវជុងហ្គុគជំរិតសួរចម្លើយបែបនេះជាហេតុនាំអោយគេរកអ្វីនិងឆ្លើយអោយត្រូវនោះទេតាមការពិតទៅនាយជាអ្នកមកដោយខ្លួនឯងដោយសារឃើញម៉ែដោះរវីរវល់ក្នុងផ្ទះបាយហើយក៏មកត្រូវឡើងមកជាន់ខាងលើជណ្តើរច្រើនកាំមកបន្ទប់នាយក្រាស់ដើម្បីលាយទឹកក្តៅទុកអោយទៀតគាត់ចាស់ហើយមិនគួរធ្វើការងារហត់នឿយអញ្ចឹងទេទើបរាងតូចរត់មកជំនួសការងារម៉ែដោះដោយលួចចូលបន្ទប់រាងក្រាស់ដើម្បីមកលាយទឹកក្តៅទុកអោយនាយងូតតែពិននិងឯងគេគ្មានបំណងអ្វីផ្សេងទាំងអស់
« យើងមិនទាន់បានវ៉ៃឯងមួយដៃផងយំរកងាប់ស្អី ម្តាយឯងងាប់មែនទេបានយំៗយ៉ាងនេះ» នាយក្រាស់ផ្លាត់មាត់ប្រមាថជីវិតម្តាយរាងតូចជាហេតុនាំអោយថេហ្យុងច្រឡោតកំហឹងមកភ្លាមៗតែម្តង
ផាច់់!!.
« លោកគ្មានសិទ្ធប្រមាថជីវិតម្តាយខ្ញុំនោះទេ » ផ្ទៃមុខសង្ហារងាករេទៅម្ខាងស្ថិតក្រោមស្នាដៃរបស់ក្មេងបម្រើដែលទើបនិងចូលថ្មីមកទាន់បានមួយថ្ងៃស្រួលបួលផងហ៑ានលើកដៃទះកំភ្លៀងម្ចាស់ភូមិគ្រឹះទៅហើយនាយតូចខឹងឡើងបែកផ្កាភ្លើងក្តាប់ដៃសម្រក់ទឹកភ្នែកម៉ាត់ៗដោយមិនបញ្ចេញសំឡេងមើលងាយអាយុជីវិតនាយបានតែកុំមកមើលងាយមនុស្សដែលនាយស្រលាញ់ស្មើជីវិតអោយសោះ
«ឯងហ៑ានព្រហើនដាក់យើងផងហេស៎ » តាំងពីកើតពោះម៉ែមកកុំថាឡើយមួយកំភ្លៀងមួយដៃនាយមិនដែលមាននរណានាយធ្វើបែបនេះដាក់នាយផងសូម្បីតែប៉ាម៉ាក់ខ្លួនក៏មិនធ្លាប់ទះកំភ្លៀងនាយអញ្ចឹងឡើយនេះរាងតូចជាមនុស្សទីមួយហើយដែលហ៑ានលើកដៃទះជុងហ្គុគដោយមិនស្ទាក់ស្ទើរយ៉ាងនេះនាយក្រាស់តឹងសរសៃក៏ស្រែកដាក់ថេហ្យុងអស់សំឡេងរួចក៏ទៅក៏ចាប់ច្របាច់មាត់ថេហ្យុងមួយទំហឹងតាមអារម្មណ៍ខឹងក្រោធរបស់នាយ
YOU ARE READING
✿មន្តស្នេហ៍លោកគហបតី✿[Complete ✅]
Randomផ្តើមចេញពីអ្នកបម្រើក្នុងភូមិគ្រឹះលោកគហបតីក្លាយខ្លួនជាសំណព្វចិត្តលោកគហបតីសង្ហារត្រឹមមួយពព្រិចភ្នែកតើស្នេហារវាងអ្នកពីរនិងទៅជាយ៉ាងណាបើចង់ដឹងចុចអានទៅ🤭🤍