មន្តស្នេហ៍លោកគហបតី

2K 127 12
                                    

ភាគទី៣០ : ប្រាប់ហើយថាខ្ញុំមិនទៅទេ !!
____________

ចប់សម្តីថេហ្យុងក៏ដើរបំបុកស្មាររបស់នាងដើរចេញទៅខាងក្រៅបាត់ទុកអោយខារីណាឈរទន្រ្ទាំជើងស្រែកម្នាក់ឯងដូចមនុស្សឆ្កួតនាងឈរក្តាប់ដៃសឹងតែបាក់ម្រាមកំហឹងពុះកញ្ជ្រោលជ្រាលឡើងមកដោយមិនសុខចិត្តដែលត្រូវមកចាញ់ច្រាបនាយតូចយ៉ាងនេះ

លុះពេលល្ងាចមកដល់នាយក្រាស់ក៏បាននាំថេហ្យុងទៅញុាំអាហារខាងក្រៅដូចការសន្យារបស់នាយកាលពីមិនទាន់ចេញទៅប្រជុំឥលូវក៏ដល់ម៉ោងនាយបញ្ចប់ការងារសព្វគ្រប់រួចហើយដែលទើបប្រញាប់មកជួបនាយតូចដែលកំពុងអង្គុយរងចាំខ្លួននៅខាងមុខក្រុមហ៑ុន

« អូនចង់ញុាំអាហារជប៉ុនឬក៏អាហារកូរ៉េ » ចូលមកដល់ខាងក្នុងឡាននាយក៏ផ្តើមសួរមកថេហ្យុងដោយរថយន្តដែលពួកគេធ្វើដំណើរនេះចេះតែបើកបបរទៅមុខជារើយៗដោយមាននាយជំនិតជុងហ្គុគជាអ្នកបើកឡាន

« អូនចង់ញុាំទាំងពីរ » នាយតូចញញឹមស្រស់ដាក់ជុងហ្គុគរួចក៏រំកិលខ្លួនទៅអោបដើមដៃនាយទាំងសប្បាយចិត្តកម្រណាស់ដែលនាយក្រាស់នាំខ្លួនទៅញុាំអីខាងក្រៅបែបនេះដោយហេតុមួយរយៈមកនេះជុងហ្គុគនាយមិនសូវទំនេរប៉ុន្មានទេ

« ហ្ហឹម !» នាយក្រាស់ក្រហឹមតបនាយតូចរួចពួកក៏ទាំងពីរក៏បន្តជជែកគ្នាពីនេះពីនោះរហូតដល់ភោជនីយដ្ឋានមួយកន្លែងជាអាហារជប៉ុននិងកូរ៉េនាយក្រាស់បាននាំនាយតូចចូលខាងទៅក្នុងភោជនីយដ្ឋានទាំងមិនខ្វល់ពីក្រខ្សែភ្នែកមនុស្សជាច្រើនសម្លឹងមកកាន់ពួកគេ

ក្រឡេកមកមើលគូអុីប៉ូស៑ាវចាន់នេះវិញក្រោយពីស៑ាវចាន់បញ្ចប់ក្នុងការធ្វើជាអ្នកបម្រើអុីប៉ូរួចមកក៏ហើយក្តីប៉ុន្តែនាយក្រាស់នៅតាមញ៉េរញ៉ៃនាយតូចមិនឈប់មិនដឹងថានាយមានគោលបំណងអ្វីមកលើរាងតូចនោះទេតាមរាងតូចគ្រប់ទៅកន្លែងសឹងតែធ្វើអោយស៑ាវចាន់ក្រញាញ់ខួរដោយសារនាយទៅហើយ

« នេះលោកតាមខ្ញុំមករហូតមិនចេះហត់ទេហេស៎ » នៅក្នុងបន្ទប់ជួលស៑ាវចាន់ពេលនេះគឺប្រៀបបីដូចជាបន្ទប់អ្នកប្រុសត្រកូលវ៉ាងអញ្ចឹងចេញចូលៗមិនក្រែងចិត្តម្ចាស់បន្ទប់សោះទោះបីដេញនាយចេញទាល់តែរួយមាត់ទៀតក៏នាយមិនខ្ចីខ្វល់

✿មន្តស្នេហ៍លោកគហបតី✿[Complete ✅]Where stories live. Discover now