មន្តស្នេហ៍លោកគហបតី

2.2K 135 4
                                    

ភាគទី២៤ : ពួកអាបំបង់បាយ!!
______________

« ហុឹស ក្មេងនេះចេះមកគេងទៅកើត » អោបលួងលោមកំលោះតូចស៑ាវចាន់មកមួយសន្ទុះស្រាប់តែស្ងាត់សំឡេងយំបែរជាឃើញនាយតូចគេងកើយលើដើមទ្រូងហាប់ណែនរបស់ខ្លួនឡើងស្កប់ស្កល់អុីប៉ូឃើញដូច្នេះស្រាប់តែលេចស្នាមញញឹមនៅលើផ្ទៃមុខឡើងមិនដឹងខ្លួននាយសើចដើមក៏បន្តិចរួចក៏ចាប់លើកបីកាយតូចស្រាលដូចសំឡីមកនូវក្នុងរង្វង់ដៃរឹងមាំនាយបោះជំហានពាំនាំកាយតូចក្នុងដៃឆ្ពោះឡើងទៅខាងលើមកដល់ក្នុងបន្ទប់នាយក៏ដាក់ស៑ាវចាន់អោយគេងលើពូកថ្មមៗព្រោះនាយមិនចង់រំខានដំណេកគេឡើយ

« យើងមិនដែរនិងគិតសោះថាយើងអាចមានអារម្មណ៍ល្អបែបនេះចំពោះឯងត្រឹមរយៈពេលខ្លី » ក្រោយពីដាក់អោយកាយតូចគេងត្រឹមត្រូវរួចនាយក៏ដាក់ខ្លួនអង្គុយលើកដៃវែកសក់ដែលធ្លាក់បាំងមុខស៑ាវចាន់ដោយយកចិត្តទុកដាក់គយគន់មើលសម្រស់ល្អឯកគ្មានគូប្រៀបនាយសារសព្ទសម្តីទាំងមិនយល់ពីអារម្មណ៍ខ្លួនឯងខណៈពេលនេះនាយហាក់គត់សម្គាល់ថាខ្លួនឯងកំពុងនិងត្រូវការអ្វីចឹងហើយបានជានាយព្យាយាមចូលក្បែរនាយតូចនោះ

« សឺត សុបិនល្អណា៎ក្មេងក្បាលរឹង » នាយល៎រមុខទៅថើបថ្ងាសស៑ាវចាន់មួយខ្សឺតរួចក៏និយាយបន្តពីក្រោយសឹមទាញភួយដណ្តប់អោយស៑ាវចាន់ហើយនាយក៏លូកដៃទៅបិទភ្លើងនៅលើក្បាលគ្រែនោះរួចជាស្រេចទើបនាយនាំដំណើរមកគេងក្បែរស៑ាវចាន់នាយគេងសម្លឹងមើលមុខនាយតូចមិនព្រិចបង្គប់ទៅដោយមនោសញ្ចេតនាជ្រាលជ្រៅ

#ពេលព្រឹក

ថ្ងៃថ្មីក៏ឈានចូលមកដល់ថេហ្យុងស្ថិតក្នុងឆុតគេងយប់ក៏ចុះមកខាងក្រោមដោយភ្នែកឡើងស្លក់មើលទៅប្រហែលយប់មិញគេងមិនលក់ព្រោះគ្មាននាយក្រាស់នៅក្បែររាល់ដងបាននាយក្រាស់គេងអោបតែយប់នេះគេត្រូវគេងម្នាក់ឯងឯកោរកន្តោចកន្តែងហាក់បីដូចពិភពលោកនេះមានតែគេម្នាក់អញ្ចឹងហេតុដូច្នេះបានជារំខានដំណេកគេមិនអោយនាយគេងស្កប់ស្កល់សោះ

« អៅ ! អ្នកប្រុសថេយ៍ចុះមកហើយហេសត្រូវការញុាំអាហារទេចាំខ្ញុំរៀបចំជូន» រំពេចពេលថេហ្យុងដើរចូលទៅខាងក្នុងផ្ទះបាយស្រាប់តែម៉ែដោះប្រចាំភូមិគ្រឹះចូលមករាក់ទាក់ភ្លែតតែម្តង

✿មន្តស្នេហ៍លោកគហបតី✿[Complete ✅]Where stories live. Discover now