មន្តស្នេហ៍លោកគហបតី

2.5K 145 3
                                    

ភាគទី២០ : ខ្ញុំជូនថេហ្យុងមក!!
_____________

« មិនបានប្រចណ្ឌ» នាយតូចស្រឡើងទាំងគំរោះកំគើយរួចក៏ងាកមុខចេញពីខ្លាចនាយចាប់បានថាខ្លួនកំពុងមានចិត្តប្រចែប្រចណ្ឌរាងក្រាស់

« ហុឹស សឺតឈប់ខឹងបានហើយយើងមិនចេះលួងលោមទេ » នាយសើចដើមក៏បន្តិចព្រោះដឹងថានាយតូចកំពុងនិងកហុសខ្លួនឯងហើយនាយក៏មិនចង់់ដេញដោលច្រើនដូចគ្នាក៏ចូលទៅអង្គុយជិតរួចក៏លូកដៃអោបចង្កេះនាយតូចសឹមនិងផ្តិតស្នាមថើបលើថ្ពាល់ថេហ្យុងមួយខ្សឺតទុកជាការលួងលោម

#Skip

ឈានចូលមកដល់ថ្ងៃថ្មីអ្វីៗក៏ល្អបន្ទាប់ពីនាយក្រាស់បានសម្រុះសម្រួលជាមួយរាងតូចរួចមកថ្ងៃនេះដែលជុងហ្គុគក៏បានសន្យាថានិងជូននាយទៅដើរលេងហើយមុននិងទៅដើរលេងនាយតូចក៏មិនភ្លេចអោយនាយក្រាស់ជូនខ្លួនទៅលេងម្តាយនៅមន្ទីរពេទ្យដូចគ្នាឡានទំនើបចុងក្រោយបង្អល់ដែលបញ្ជារអោយជំនិតរបស់លោកគហបតីបានឈប់ចតនៅមន្ទីរពេទ្យមួយកន្លែងខណៈនោះនាយតូចនិងជុងហ្គុគក៏បានចុះពីលើឡានបណ្តើរគ្នាចូលទៅខាងក្នុងមន្ទីរពេទ្យយ៉ាងត្រសងសម្រស់ស្រស់សង្ហារអមនិងកាយតូចច្រឡឹងអមដំណើរធ្វើអោយមួយនេះគូនេះលេចធ្លោណាស់ដល់ថ្នាក់ធ្វើអោយក្រុមគ្រូពេទ្យដែលប្រចាំការនៅទីនេះងាកមកមើលគ្រប់គ្នា

« លោកគហបតីមិនបាច់ចាំចូលខាងក្នុងការបានដែល » មកដល់ខាងមុខបន្ទប់នាយតូចក៏ងាកមកនិយាយជាមួយជុងហ្គុគដោយក្នុងចិត្តគិតថានាយក្រាស់និងមានអារម្មណ៍ទើសទាល់ដែលត្រូវមកមើលម្តាយខ្លួនបែបនេះ

« ចូលទៅ » នាយក្រាស់តបមួយមាត់ក៏ដាស់តឿនអោយនាយតូចបើកទ្វារចូលទៅខាងក្នុងនាយតូចងក់ក្បាលបន្តិចរួចក៏រហ័សបើកទ្វារចូលទៅខាងក្នុងដើម្បីមកមើលម្តាយចំណែកឯនាយក្រាស់ក៏អមដំណើរពីក្រោយដូចគ្នាចូលមកដល់ខាងក្នុងក៏ឃើញថាមានអ្នកគ្រូពេទ្យម្នាក់កំពុងតែត្រួតពិនិត្យលើចង្វាក់បេះដូងរបស់ម៉ាក់រាងតូចដោយអ្នកស្រីជេមស្វីននៅអង្គុយថ្មឹងលើគ្រែពេទ្យមួយកន្លែង

« ថេយ៍ » អ្នកស្រីជេមស្វីនគ្រាន់តែក្រឡេកឃើញកូនហើយក៏វាចាមកដោយញញឹមតែក៏ចោលភ្នែកទៅមើលអ្នកខាងស្តាំដៃរាងតូចហាក់ដូចជាចម្លែកមុខមិនដែលស្គាល់ពីមុនមកទេ

✿មន្តស្នេហ៍លោកគហបតី✿[Complete ✅]Where stories live. Discover now