មន្តស្នេហ៍លោកគហបតី

2.6K 144 3
                                    

ភាគទី២១ : ខ្ញុំគ្មានប្តីទេ !!
_______________

អំឡុងពេលនាយតូចកំពុងតែដើរតាមបុគ្គលិកទៅមើលសម្លៀកបំពាក់នោះដែលស្រាប់តែមាននារីស្រស់ឆើតឆាយពីរនាក់ចូលមកក្នុងហាងនេះដែលក្នុងចំណោមនារីទាំងពីរនេះគឺម្នាក់ជាជូរីស្រីកំណាន់របស់ជុងហ្គុគឯម្នាក់ទៀតគឺជាមិត្តរបស់នាងដោយវត្តមាននាងនាយក្រាស់ដែលកំពុងអង្គុយលើសាឡុងក្បែរនោះមិនបានចាប់អារម្មណ៍ឡើយព្រោះភ្នែកទាំងគូកំពុងផ្តោតទៅមើលអេក្រង់ទូរស័ព្ទកាយមាំសង្ហារអង្គុយគងទាក់ខ្លាឡើងទំនងសាកសមជាបុគ្គលមានអំណាចជូរីកាលបើប្រឡេកឃើញនាយក្រាស់នៅត្រង់នោះភ្លាមក៏ក៏លេចស្នាមញញឹមមកភ្លេតតែម្តងហើយក៏ប្រាប់អោយមិត្តនាងដែលរួមដំណើរមកជាមួយនោះអោយទៅរកមើលសម្លៀកបំពាក់មុនចំណែកឯនាងគឺទៅរកជុងហ្គុគ

« លោកគហបតី មកទីនេះទិញសម្លៀកបំពាក់មែនទេ» ជូរីដើរចូលទៅដាក់ខ្លួនអង្គុយជិតនាយក្រាស់ដៃស្រឡូនលូកទៅអោបដើមដៃនាយក្រាស់និងវាចាសម្តីម្ញុិកម្ញ៉ុកចេញមកដើម្បីអោយនាយក្រាស់មកខ្វល់និងខ្លួន

« នាងថាទៅមកហាងសម្លៀកបំពាក់បើមិនអោយទិញសម្លៀកបំពាក់អោយទិញស្អីវិញ?? » នាងក្រាស់ចងចិញ្ចើមហាក់ធុញថប់និងវត្តមានជូរីរួចក៏ចាប់ដៃនាងចេញមិនអោយមកប៉ះខ្លួននាយប្រាប់ត្រង់ចុះនាងម្នាក់នេះគួរអោយធុញទ្រាន់ណាស់នាយក្រាស់រៀបនិងងើបចេញទៅហើយតែជូរីមុខក្រាស់ក្រោកទៅអោបនាយឡើងស្អិតធ្វើដូចគូស្នេហ៍

« ហ្ហឹម អូននឹកលោកគហបតីណាស់ហេតុអីលោកគហបតីមិនដែលទៅរកជូរីអញ្ចឹង » ជូរីបង្អូសសំឡេងបន្លឺសម្តីស្រទន់ដៃមិនអោយទំនេរចូលទៅស្ទាបអង្អែលដើមទ្រូងនាយក្រាស់កណ្តាលហាងសម្លៀកបំពាក់ចេះសំណាងដែលទីនេះមិនសូវមានមនុស្សច្រើន

« នាងដែលធ្លាប់លឺពាក្យថាហូបដដែលៗពេកវាទ្រលាន់ទេ??? ប្រហែលជានាងធ្លាប់លឺហើយមើលទៅវាដូចជានាងអញ្ចឹងគ្មានប្រុសណាទ្រាំទ្រនិងសុីរបស់ដដែលៗទេពេលខ្លះគេក៏ត្រូវការប្តូររសជាតិដែល » កាយតូចចង្កេះមួយក្តាប់ទម្រង់មុខសុីនិងរូបរាងឈរអោបដៃបង្អួតសម្រស់កណ្តាលហាងអមនិងសម្លៀកបំពាក់ឡើងសាកសមមើលមួយភ្លែតស្មានតែរាជបុត្រតូចដើរលើដីទេតើនាយតូចដើរចូលមកចាប់របេះដៃកញ្ញាជូរីអោយខ្ទាតឆ្ងាយពីលោកគហបតីហើយសឹមនិងនាយលូកដៃទៅអោបដើមដៃជុងហ្គុគវិញម្តងហាក់បញ្ជាក់ថាលោកគហបតីគឺជារបស់នាយ

✿មន្តស្នេហ៍លោកគហបតី✿[Complete ✅]Where stories live. Discover now