មន្តស្នេហ៍លោកគហបតី

2.2K 149 5
                                    

ភាគទី២៥ : ថេយ៍បានហើយ !!
_____________

បន្ទាប់ពីនៅកំដរម៉ាក់របស់ខ្លួនដល់រាងយប់បន្តិចថេហ្យុងក៏ប្រញាប់ប្រញាត្រឡប់មកភូមិគ្រឹះវិញដោយមានអង្គរក្សពីរនាក់នៅចាំការពារមុននិងបន្តដំណើរទៅភូមិគ្រឹះរាងតូចក៏មិនភ្លេចឈានចូលទិញអាហារខ្លះៗផ្ញើរជុងហ្គុគផងដែល

នាយក្រាស់ដែលសង្ងំធ្វើការងារក្នុងបន្ទប់ធ្វើការឯនេះហាក់ដូចជានៅមិនសុខសោះពេលមិនបានឃើញមុខរបស់រាងតូចចាំមើលណាតែមកវិញចាប់ដាក់ទោសអោយចាស់ដៃតែម្តងទៅណាមកណាក៏គួរសុំអនុញ្ញាតិពីនាយសិននេះទៅឆុយៗមិនប្រាប់នាយអោយដឹងសូម្បីមាត់ខណៈកំពុងអង្គុយធ្វើការទាំងមិនស្រណុកក្នុងខ្លួនរសាប់រសល់នៅមិនសុខរំពេចនោះស្រាប់តែសំឡេងគោះទ្វារក៏បន្លឺឡើង

តុកៗ! តុកៗ

« លោកគហបតី ចា៎សនៅខាងក្នុងដែលឬទេ »ស្រីស្រស់លីឡាតែងខ្លួនឡើងសុិចសុីលាបក្រែមក្រហមឆ្អិនឆ្អៅស្លៀកពាក់រ៉ូបស្តើងបញ្ចេញកល់ភ្លៅនៅផ្ទៃខាងក្រោយខ្នងឡើងវាលចេញសាច់ខ្ចីចំណែកឯខាងលើវិញបញ្ចេញដើមទ្រូងទ្រលុកទ្រលន់នាងកាន់កែវកាហ្វេនៅក្នុងដៃដោយបង្ហាញអាការបែបមានល្បិចនាងលើកដៃគោះទ្វារបន្ទប់ធ្វើការរបស់នាយក្រាស់អមនូវសំឡេងស្រួយស្រេសស្រទន់

« ចូលមក » នាយក្រាស់និយាយចប់ផុតពីមាត់លីឡាក៏បើកទ្វារមកប៉ុន្តែនាយមិនបានសម្លឹងមើលលីឡានោះទេព្រោះកែវភ្នែករវល់តែផ្តោតលើការងារនិងឯកសារដែលនៅចំពោះមុខលីឡាឃើញដូច្នេះហាក់មិនពេញចិត្តឡើងភ្លាមៗនេះគេខំអោយដៃប៉ុននិងហើយនៅតែមិនចាប់អារម្មណ៍ទៀតហេស៎

« នេះការហ្វេលោកគហបតី !!» លីឡាប្រឹងអោនបញ្ចេញដើមទ្រូងធំរបស់នាងនាងទុកកាហ្វេមួយអន្លើរួចក៏បន្តមកជិតជុងហ្គុគដើរទៅពីក្រោយនាយសឹមនិងលើកដៃស្រឡូនរបស់នាងច្របាច់ស្មានាយក្រាស់ថែរៗរបៀបអោយដៃអីចឹងណា

« បើអស់ការអីហើយនាងឆាប់ចេញទៅ » នាងក្រាស់ចាប់ប្រលះដៃនាងចេញពីរាងកាយដោយទឹកមុខរាបស្មើនិងទឹកដមសំដីគំរោះគំរើយដេញអោយលីឡាប្រញាប់ចេញពីបន្ទប់របស់ខ្លួន

✿មន្តស្នេហ៍លោកគហបតី✿[Complete ✅]Where stories live. Discover now