ភាគទី២៣ : ឯងមិនឯកោរទេឯងនៅមានយើង!!
___________សំឡេងស្រែកយំអង្វរបន្លឺឡើងស្ទើរតែខ្ទរពេញផ្ទៃបន្ទប់ងងឹតព្រាលនោះកាយមនុស្សស្រីតូចច្រឡឹងពោលពេញទាំងខ្លួនសុតតែឈាមដាបជើងដៃជាប់ច្រវ៉ាក់ប្រៀបបីដូចអ្នកទោសយំដង្ហោយអោយអ្នកខាងក្រៅជួយខណៈនោះសម្រឹបជើងហំហានដើរបោះជំហានមកម្តងមួយជំហានៗរហូតដល់ទល់មុខស្រីស្រស់ដែលមានសភាពដូចធ្លាក់នរកកែវភ្នែកនាងប្រឹងបញ្ឈរបើកមើលទៅកាន់បុរសនៅចំពោះមុខដោយអាការគ្មានកម្លាំងកំហែងឃើញជាក់ច្បាស់និងភ្នែកថាបុរសមានរូបរាងសង្ហារស្វាហាប់នោះជាអ្នកណាភ្លាមនាងស្រាប់តែភ្ញាក់ផ្អើរមកស្ទើរតែនឹកស្មានមិនដល់ថាអ្នកដែលបញ្ជារអោយមនុស្សមកចាប់ខ្លួនធ្វើទារុណកម្មនាងយ៉ាងឃោឃៅគឺជាលោកគហបតី ជុងហ្គុគហុឺរ៉ូសុីម៉ាទាល់តែសោះ
« ហ្ហឹក ..ល លាកគហបតីជួយជូរីផង »ក្លិនឆ្អាបពេញខ្លួនប្រលាក់ទៅដោយឈាមក្រហមឆ្អិនឆ្អៅនាងគឺជាស្រីកំណាន់របស់លោកគហបតីនេះឯងជូរីប្រឹងវាគើមៗមកអោបជើងជុងហ្គុគឡើងសង្វេគបង្ហូរទឹកភ្នែកលាយឈាមដាបពេញផ្ទៃមុខដែលធ្លាប់តែស្រស់ស្អាតពេលនេះប្រែក្លាយទៅជាមានស្នាមកាំបិតឆូតពេញផ្ទៃមុខ
« ហុឹស ជួយហេស ជួយយ៉ាងមិចទៅ ជួយបែបអោយងាប់អោយតាមស្របស្រួលឬក៏ជួយបែបអោយងាប់ដោយពិបាកវាទនា?? » នេះហើយជាភាពសាហាវឃោឃៅរបស់លោកគហបតីសូម្បីតែនាយតូចក៏គ្មានថ្ងៃអាចដឹងពីភាពខ្មៅងងឹតរបស់នាយដូចគ្នានាយក្រាស់បន្ទន់ជង្គង់អោយស្មើជូរីនាយលើកចិញ្ចើមញញឹមហាក់បីដូចមនុស្សរោគចិត្តត្បកពាក្យទៅកាន់ជូរីឡើងកំណាច
« ហ្ហឹក ហ្ហឹក អត់ទេខ្ញុំមិនទាន់ចង់ស្លាប់ទេ » ជូរីក្រវីក្បាលយំសស្រាក់ភ័យញ័រមាត់ពេលបានឃើញពីភាពកំណាចរបស់លោកគហបតីផ្ទាល់ភ្នែកបែបនេះ
« កុំភ័យអីយើងមិនសម្លាប់នាងទេតែយើងនិងកាត់ក្បាលនាងទុកជាកាដូរអោយ អាឆយ វ៉ុននីងនោះអី » កុំឃើញនាយមិនបញ្ចេញសកម្មភាពកុំស្មានតាមតែនាយតាមមិនទាន់កលល្បិចអន់ៗដូចជានាងសោះបើគេល្ងង់ម្លោះពេលនេះមិចគេនិងអាចឈរឈ្មោះជាអ្នកមានអំណាចប្រចាំប្រទេសមានអ្នកកោតខ្លាចគ្រប់គ្នាបានទៅហើយក៏ដឹងថែមទៀតថានាងនេះព្យាយាមចូលមកក្បែរគេដើម្បីលួចក៏ឯកសារសម្ងាត់របស់នាយទៀតផងសុំទោសផងធ្វើម្តេចទេនាយដឹងល្បិចមុនចឹងហើយហ្គេមក៏ត្រូវបានបញ្ចប់ជីវិតនាងក៏ចប់ដូចគ្នា
YOU ARE READING
✿មន្តស្នេហ៍លោកគហបតី✿[Complete ✅]
Acakផ្តើមចេញពីអ្នកបម្រើក្នុងភូមិគ្រឹះលោកគហបតីក្លាយខ្លួនជាសំណព្វចិត្តលោកគហបតីសង្ហារត្រឹមមួយពព្រិចភ្នែកតើស្នេហារវាងអ្នកពីរនិងទៅជាយ៉ាងណាបើចង់ដឹងចុចអានទៅ🤭🤍