មន្តស្នេហ៍លោកគហបតី

2.3K 133 10
                                    

ភាគទី២៨ : ចិញ្ចៀនគូស្នេហ៍
_____________

ចំណាយពេលក្នុងការលួងលោមថេហ្យុងអោយស្ងប់ចិត្តជាយូរក៏ឈានដល់ពេលដែលកំណត់ត្រូវទៅញុាំអាហារជាមួយគ្នាទៅហើយថេហ្យុងដែលស្ថិតក្នុងឆុតខោអាវតម្លៃពណ៍សរមួយតួខ្លួនសាកសមជាមួយនិងរូបរាងដល់ស្រស់ស្អាតរបស់គេអមនូវការតុបតែងមុខកាន់តែរំលេចពីភាពស្រស់ស្អាតទាក់ទាញមួយកម្រិតបន្ថែមទៀតចំណែកឯជុងហ្គុគវិញនាយក៏សង្ហារមិនចាញ់គ្នាប៉ុន្មានដែលស្ថិតក្នុងសម្លៀកបំពាក់ថ្លៃថ្នូរសមស្របនិងកត្តិយសរបស់នាយហើយថែមទាំងនៅនិងដៃមានពាក់នាឡិកាតម្លៃវ៉លលានហាក់បញ្ជាក់ពីភាពហៃសូរបស់លោកគហបតីអំឡុងពេលនោះនាយបានយកក្រណាត់ពណ៍ខ្មៅមួយមកចងភ្នែកថេហ្យុងនឹងដឹកដៃរាងតូចទៅកាន់កន្លែងមួយដែលមានការរៀបចំយ៉ាងប្រណីតខណៈជុំវិញសុតតែដេគ័រទៅដោយផ្កាស្រស់ៗនិងមានការដុតទានបំភ្លឺនៅលើតុមួយដែលមានលក្ខណៈសមល្មមសម្រាប់មនុស្សពីរនាក់អង្គុយ

« មកដល់ហើយ » នាយក្រាស់ចាប់ទាញក្រណាត់ខ្មៅចេញពីភ្នែកនាយតូចដោយកើនរំលឹកនាយតូចថាខ្លួនបានមកដល់ទីកន្លែងដែលនាយរៀបចំទុកហើយ

« .....!!» ត្របកភ្នែកបើកសន្សឹមសម្លឹងទៅមើលទិដ្ឋភាពខាងមុខដោយស្នាមញញឹមហាក់បីដូចជាមានកម្លាំងជំរុញអោយនាយរំភើបពន់ពេកវាជាលើកទីមួយហើយដែលមានអ្នកណារៀបចំបែបនេះសម្រាប់ខ្លួន

«ពេញចិត្តទេ ?? » នាយក្រាស់លូកដៃទៅក្រសោបចង្កេះមួយក្តាប់ថេហ្យុងអោយកៀកនិងខ្លួនរួចចោទសួរទៅកាន់នាយតូចបង្គប់ដោយសំឡេងស្រទន់

« អ្ហឹម ពេញចិត្តណាស់ » នាយតូចងក់ក្បាលញញឹមឆ្លើយតបវិញទាំងកែវភ្នែករលីងរលោងនរណាមិនរំភើបនោះមនុស្សជាទីស្រឡាញ់របស់យើងមកសុ៑បប្រាយបែបនេះវាពិតជាពិសេសខ្លាំងណាស់សម្រាប់ថេហ្យុង

« ម៉ោះចូលទៅអង្គុយសិនទៅ » នាយចាប់ដៃថេហ្យុងអោយដើរតាមខ្លួនទៅកាន់តុមូលមួយដែលមានការរៀបចំឡើងស្អាតមកដល់នាយក៏ទាញកៅអីអោយរាងតូចអង្គុយរួចជាស្រេចសឹមនិងនាយមកដាក់ខ្លួនអង្គុយទល់មុខរាងតូច

« នេះបាច់ផ្ការបស់លោកគហបតី » រំពេចនោះស្រាប់តែមានបុគ្គលិកម្នាក់ដើរចូលមកដោយក្នុងដៃមានកាន់បាច់ផ្កាដល់ធំមួយហុចអោយជុងហ្គុគរួចក៏រហ័សចាកចេញពីត្រង់នេះទៅនាយក្រាស់ទទួកបាច់ផ្កាដែលខ្លួនបានអោយបុគ្គលិករៀបចំនោះមកកាន់នៅក្នុងដៃសឹមនិងងាកសម្លឹងប្រសព្វចំកែវភ្នែករាងតូចដែលកំពុងសម្លឹងមកខ្លួនដោយភាពងើយឆ្ងល់

✿មន្តស្នេហ៍លោកគហបតី✿[Complete ✅]Where stories live. Discover now