មន្តស្នេហ៍លោកគហបតី

2.3K 146 6
                                    

ភាគទី២៧ : បូរបាច់ច្រើនអត់ប្រយោជន៍!!
______________

« ឯងណាអោយអ្នកណាមុខដូចផ្លូវលំ?? » រាងក្រាស់អុីប៉ូរហ័សកាត់សម្តីភ្លែតបន្ទាប់ពីលឺការនិយាយស្អីរបស់នាយតូចហាក់បីដូចជាកំពុងដៀងដាមនាយមុខដូចផ្លូវលំរាងក្រាស់ងាកសម្លឹងចំកែវភ្នែករាងតូចទាំងគ្រឺតខ្នាញ់និងបើអាចចង់តែចាប់ក្រញីចនៅត្រង់នេះទេរូបរាងសង្ហារបុ៉ននាយដែលហេតុអីក៏នាយតូចប្រដូចគេនិងផ្លូវលំទៅវិញមានមនុស្សស្រីមិនតិចទេដែលតែងតែលើកសរសើរពីរូបរាងស្រស់សង្ហាររបស់អុីប៉ូផ្ទុយស្រឡះពីកំលោះតូចដែលមិនដូចស្រីៗអស់នោះ

« អ្នកណាមានខ្លួនក៏ទទួលយកទៅ » ស៑ាវចាន់តបវិញទាំងញ៉េញញាក់ចិញ្ចើមឌឺរាងក្រាស់យ៉ាងច្រលើមជាហេតុបណ្តាលអោយអុីប៉ូសឹងតែទប់ភាពគ្រឺតខ្នាញ់មិនបាន

« ចៃដន្យអីយើងមានអវយវៈគ្រប់គ្រាន់មិនមែនមានតែខ្លួនហើយអត់ក្បាលទេ!!» នាយក្រាស់ញញឹមចុងមាត់បន្តសម្តីឌឺដងទៅវិញដោយមិនខ្វល់ពីវត្តមានមនុស្សពីរនាក់ទៀតដែលឈរស្តាប់ពួកនាយឈ្លោះគ្នាទាំងធ្វើទឹកមុខងេងឺ ស៑ាវចាន់ការបើស្តាប់សម្តីចាក់ទឹកមិនលិចរបស់អុីប៉ូធ្វើអោយកើនកំហឹងជាខ្លាំង

«លោកឯង !! »

« បានហើយៗ ថេយ៍ឯងគួរតែមិត្តភក្តិឯងដើរលេងជុំវិញនិងបន្តិចទៅ » ជុងហ្គុគរហ័សឃាត់សម្តីស៑ាវចាន់ដោយអោយនាយតូចនាំស៑ាវចាន់ទៅដើរលេងនៅម្តុំនេះប្រសិនបើមិនឃាត់ទេប្រហែលអ្នកទាំងពីរនៅឈ្លោះគ្នាទាល់ល្ងាចមិនដឹងបើម្នាក់ៗសុតសឹងតែប៉ុនអាខាងឌឺដងផ្លែផ្កាចាក់សម្តីមិនលិច

« ហុឹម តស៎ឯង »  ថេហ្យុងក្រហឹមដើមក៌ងក់ក្បាលសឹមនិងចាប់ទាញដៃកំលោះតូចមុខស្រស់ដែលត្រូវជាមិត្តភក្តិរបស់ខ្លួនអូសចេញមកខាងក្រៅណាមួយនាយតូចក៏យល់ស្ថានការណ៍ច្បាស់ដែលប្រហែលនាយក្រាស់និងបងប្រុសរបស់នាយមានកិច្ចការអ្វីត្រូវពិភាក្សាគ្នាហើយហេតុនេះទើបនាយមិនចង់រំខាននោះទេ

« ប្រុងឈរដល់ស្មាណាទៀតឆាប់អង្គុយចុះសិនមកលោកប្រុសវ៉ាង អុីប៉ូ »

« អឺ យើងដឹងហើយវើយ !! » អុីប៉ូមិននៅឈរយូរក៏ទម្លាក់ខ្លួនអង្គុយទល់មុខនាយក្រាស់ដោយទឹកមុខមិនសូវល្អដូចមានកខ្វល់អ្វីក្នុងចិត្តអញ្ចឹង

✿មន្តស្នេហ៍លោកគហបតី✿[Complete ✅]Where stories live. Discover now