ភាគទី៤០: ចាញ់កូន!!
________________កន្លងមករយៈពេលពីរខែអ្វីៗក៏កាន់ល្អប្រសើរឡើងជាងមុនចំណែកឯទំនាក់ទំនងនាយក្រាស់ក៏កាន់តែសុីជម្រៅអាចនិយាយបានថាពួកគេទាំងពីរគឺល្អូកល្អើនជាងមុនទៅទៀតមួយរយៈមកនេះគឺនាយតូចមិនសូវជាមានសុខភាពល្អប៉ុន្មានទេបណ្តាលនាយក្រាស់ខ្វល់ខ្វាយចិត្តពន់ពេក
«អ៑ួក !! ក្លិនស្អុយណាស់អូនញុាំមិនចូលទេ» ថេហ្យុងចង្អោលចេញមកទាំងទឹកមុខមិនសូវល្អគ្រាន់ក្លិនម្ហូបហោះចូលមកខាងក្នុងច្រមុះភ្លាមធ្វើអោយគេចង់ក្អួតចេញមកភ្លែត
« ម្ហូបមានបញ្ហាអ្វីហេស៎បងដូចអត់មានធុំក្លិនអីផង » នាយក្រាស់យកចានម្ហូបមកហិតទាំងធ្វើមុខម៉ង់ៗម្ហូបធុំក្លិនឆ្ងុយគួរអោយចង់ញុាំទេតើហេតុអីក៏នាយតូចថាវាធុំក្លិនអាក្រក់ទៅវិញនាយមិនយល់ទេ
« ក្លិនស្អុយណាស់បងយកវាចេញពីអូន អ៑ួក!! »ថេហ្យុងមុខជូរហួញមិនដឹងដែរគេបែរជាចាញ់អាហារទៅវិញទោះបីម្ហូបមួយនោះគេធ្លាប់ចូលចិត្តប៉ុណ្ណាក៏ដោយតែពេលនេះគឺធុំក្លិនអាក្រក់បំផុតសម្រាប់គេ
« លោកគហបតីគួរតែនាំអ្នកប្រុសថេយ៍ទៅពេទ្យម្តងទៅខ្ញុំថាអាការៈនេះគឺដូចជាអ្នកកំពុងតែចាញ់កូន» ម៉ែដោះដែលនៅក្បែរនោះក៏លូកមាត់តាមការសង្កេតរបស់គាតើមើលទៅនាយមិនមែនកើតជំងឺអ្វីធ្ងន់ធ្ងរទេអាការៈក្អួតចង្អោលវិលមុខធុំអាហារនេះបញ្ជាក់ច្បាស់ណាស់ថាកំពុងនិងពរពោះវ័យចំណាស់ប៉ុនគាត់យ៉ាងនេះហើយរឿងអីថាមិនដឹងនោះ
« ចាញ់កូន/ចាញ់កូន» នាយក្រាស់និងនាយតូចងាកមើលមុខម៉ែដោះព្រមគ្នានិងបន្លឺសម្តីទាំងភ្ញាក់ផ្អើលតែភាំងៗដូចគ្នាវាមិនដែលនាយតូចជាមនុស្សប្រុសមិចនិងអាចពរពោះបាននោះ
« នេះខ្ញុំជាមនុស្សប្រុសណា៎មិចនិងអាចមានកូនបានទៅ » នាយតូស្រដីឡើងទាំងមិនជឿទាល់តែសោះខ្លួនជាប្រុសអោយមានកូនតាមណាកើតទៅប្រសិនបើជាមានមែនពិតជារឿងមួយដែលអស្ចារ្យណាស់ហើយ
« តែខ្ញុំចាំណាំណា៎អ្នកមានផ្ទៃពោះគឺអាការៈដូចអ្នកប្រុសថេយ៍អញ្ចឹង » ម៉ែដោះបន្តវាចាមកទាំងប្រគត់ប្រជាថាអាការៈនេះគឺអាការៈអ្នកចាញ់កូន
YOU ARE READING
✿មន្តស្នេហ៍លោកគហបតី✿[Complete ✅]
Randomផ្តើមចេញពីអ្នកបម្រើក្នុងភូមិគ្រឹះលោកគហបតីក្លាយខ្លួនជាសំណព្វចិត្តលោកគហបតីសង្ហារត្រឹមមួយពព្រិចភ្នែកតើស្នេហារវាងអ្នកពីរនិងទៅជាយ៉ាងណាបើចង់ដឹងចុចអានទៅ🤭🤍