មន្តស្នេហ៍លោកគហបតី

3K 153 3
                                    

ភាគទី១៥ : ឆ្នាស់បែបនេះយើងចូលចិត្ត!!
_______________

ថេហ្យុងជាមនុស្សដំបូងហើយដែលបានលឺពាក្យសុំទោសចេញក្រអូបមាត់លោកគហបតីដល់ខ្ពង់ខ្ពស់នាយក្រាស់តាមលួងថេហ្យុងឡើងទន់ភ្លន់មិនគំរោះគំរើយដូចការពីមុខៗឡើយមើលទៅនាយហាក់ទោរទន់និងរាងតូចខ្លាំងណាស់បើក្រឡេកមកមើលថេហ្យុងឯនេះអង្គុយអោបដៃពាក់មុខយក្សសម្លឹងមកកាន់រាងក្រាស់ដែលឈរនៅចំពោះនាយនេះនាយក្រាស់ប្រើគ្រប់វិធីបត់បែនពាក្យសម្តីយ៉ាងណាក៏នាយតូចមិនខ្ចីរណបខ្លួនឡើយមើលទៅប្រហែលនាយតូចខឹងពិតមែនហើយមើលទៅ

« ថេយ៍ នេះឯងប្រុងខឹងយើងដល់ការទៀត » នាយក្រាស់អស់ជម្រើសក៏សួរមកថេហ្យុងប្រកបដោយភាពហត់ចិត្តនាយខំតាមលួងឡើងជិតមួយម៉ោងហើយគ្មានបានផលសោះ

« ខ្ញុំគ្មានសិទ្ធិនិងខឹងលោកគហបតីនោះទេ» មាត់ថាមិនខឹងតែកុំមើលទង្វើសរបញ្ជាក់ប្រាប់ច្បាស់ៗថានាយកំពុងអន់ចិត្តខឹងងក់ង់៎រដាក់នាយក្រាស់ទាំងដែលចរិតនេះមិនមែនជាចរឹកនាយពីមុនមកទេ

« អ្ហឹមម កុំធ្វើចឹងបាក់សម្រស់អស់ហើយ » ខណៈនោះនាយក៏ដាក់ខ្លួនអង្គុយក្បែរនាយតូចដោយទាញកាយតូចច្រឡឹងមកអង្គុយលើភ្លៅហាប់ណែនរបស់នាយសឹមនិងអោនមកថើបថ្ពាល់ក្រពុំមួយខ្សឺតអោយត្រជាក់ចិត្តហួសមកសដ្រីយ៉ាងស្រទន់ដាក់ថេហ្យុង

« ហ្ហឹក ហ្ហឹកក » ខណៈនោះនាយតូចស្រាប់តែហូរទឹកភ្នែកមកភ្លាមរបៀបថាអន់ចិត្តនិងលោកគហបតីដែលមិនទុកចិត្តខ្លួនហើយថែមទាំងមិញនេះស្រែកសម្លុតដាក់នាយទៀតផង

« ហុឹស យំបែបនេះទៅដូចកូនស្វាណាស់ » នាយក្រាស់សើចចុងមាត់ប្រើសម្តីញ៉ោះមកក្មេងដែលកំពុងអង្គុយលើភ្លៅខ្លួនទាំងចិត្តខ្នក់ខ្នាញ់ចង់តែចាប់ក្រញីក្រញ៉ក់អោយណាណីទេ

« ហ្ហឹក លោកគហបតីចង់ថាខ្ញុំជាស្វាហេស៎ » នាយតូចងក់ងរមកភ្លាមដូចខ្វាស់អីប្រដូចមកប្រដូចនិងសត្វស្វាទៅវិញគេមិនសុខចិត្តនោះទេនាយតូចចោទសួរទាំងមានតំណក់ថ្លានៅផ្តិតជាប់និងរង្វង់មុខរលោង

« របុិលរប៉ូច ក្បាលខូចហើយថែមទាំងឌឺទៀតសមហើយដែលហៅថាកូនស្វានោះ » នាយក្រាស់ក៏យកដៃវែកសក់នាយតូចដែលធ្លាក់បាំងនោះផាត់ចេញអោយស្រឡះទើបអោនមកជិតបបូរមាត់ថេហ្យុងសឹមនិងវាចាមកដោយខ្នាញ់ថេហ្យុងពន់ពេក

✿មន្តស្នេហ៍លោកគហបតី✿[Complete ✅]Where stories live. Discover now