មន្តស្នេហ៍លោកគហបតី

2K 122 1
                                    

ភាគទី៣៦ : wow ពេជ្យ !!
_______________
#1ម៉ោងក្រោយមក

ក្រាក !! ជុងហ្គុគបើកទ្វារមកដោយដៃម្ខាងមា នថាសអាហារនៅក្នុងដៃនាយលើថាសនោះទៅទុកមួយលែកសឹមនិងឈានជើងមករកគ្រែគេងដែលមានកាយតូចកំពុងគេងលក់យ៉ាងស្កប់ស្កល់នាយក្រាស់លើកដៃវែកសក់ថេហ្យុងបន្តិចរួចក៏ស្ទាបថ្ងាសស្ទង់កម្តៅតែក៏ឃើញថារាងអន់បន្តិចហើយ

« ថេយ៍ » នាយក្រាស់បន្លឺសម្តីក្បែរត្រចៀករាងតូចដោយព្យាយាមដាស់នាយតូចអោយក្រោកឡើងព្រោះចុះទៅខាងក្រោមមិញនេះម៉ែដោះបានប្រាប់នាយថាថេហ្យុងមិនបានហូបអីតាំងពីព្រឹកអញ្ចឹងហើយនាយក៏ស្មាក់ចិត្តចូលផ្ទះបាយដោយផ្ទាល់ចម្អិនស៑ុបមួយចានមកអោយថេហ្យុងបណ្តាលអោយអ្នកបម្រើគ្រប់គ្នាលាន់មាត់មិននឹកស្មាន

« អ្ហឹមម » រាងតូចក្រងាសបន្តិចក្រហឹមដើមក៏ដោយបើកភ្នែកសន្សឹមៗទាំងទឹកមុខមិនសូវល្អពេលដែលមានអ្នករំខានដំណេករបស់ខ្លួនបែបនេះ

« ក្រោកមកញុាំអីទ្រាប់ពោះបន្តិចសិនទៅកុំទុកក្រពោះអោយទទេស្អាតបែបនេះមិនល្អទេ»  ដៃមាំចូលទៅចាប់លើករាងតូចស្រាលដូចសំឡីអោយងើបឡើងរួចក៏យកខ្នើយមួយមកដាក់ពីក្រោយខ្នងរាងតូចអោយអង្គុយផ្អឹមនិងខ្នើយនាយស្រដីឡើងដោយទង្វើយកចិត្តទុកដាក់

« អូនសម្លឹងមើលអី » ខណៈនោះនាយស្រាប់នឹងចាប់ភ្លឹកចំពោះរាងតូចដែលគិតពីសម្លឹងមកកាន់នាយមិនដាក់ភ្នែកទាល់តែសោះទើបនាយបន្លឺសម្តីសួរមកកាន់រាងតូច

« បងសន្យានិងអូនហើយណាថាមិនបោះបង់អូនចោល » សុខៗនាយតូចក៏រំលេចនូវអារម្មណ៍មិនល្អមកជារើយៗមូលហេតុដែលគេសម្លឹងមើលមុខនាយមិនព្រិចបែបនេះក៏ព្រោះតែគិតដល់សម្តីជេនលីប្រសិនបើថ្ងៃណាមួយនាយក្រាស់បោះបង់ចោលគេមែនប្រាកដណាស់គេនិងខូចចិត្តស្លាប់ហើយ

« សឺត ! គ្មានហេតុផលអ្វីដែលបងនិងបោះបង់អូនឡើយ » នាយចូលទៅកៀករាងតូចចំកោងខ្នងថើបថ្ងាសកាយតូចមួយខ្សឺតពោលពាក្យច្បាស់ៗចំពោះរាងតូចនាយដាក់ចិត្តស្រលាញ់ថេហ្យុងខ្លាំងយ៉ាងនេះមានហេតុផលអីអីដែលត្រូវបោះបងចោលមនុស្សដែលខ្លួនឯងស្រលាញ់នោះ

✿មន្តស្នេហ៍លោកគហបតី✿[Complete ✅]Where stories live. Discover now