ភាគទី៣៨ : ស្រេចតែលោក !!
______________កាត់មកខាងប្រទេសកូរ៉េឯនេះវិញគឺចូលដល់ពាក់កណ្តាលអាធាត្រទៅហើយចំពោះរាងតូចវិញស្រវឹងជោគជាំតាំងពីព្រឹកដេកស្ពាបលើពូកទាំងគ្មានស្មារតីចំណែកស៑ាវចាន់ដែលនាំរាងតូចមកភូមិគ្រឹះវិញនោះក៏ត្រូវត្រឡប់ទៅភូមិគ្រឹះត្រកូលវ៉ាងវិញដែលព្រោះអុីប៉ូខលមករកខ្លួនយ៉ាងដងពេក
ងឺតត ងឺតត !! ខណៈនោះឡានស៑េរីទំនើបរបស់ជុងហ្គុគក៏ឈប់ចតពីមុខភូមិគ្រឹះដែលជាកម្មសិទ្ធរបស់ខ្លួនព្រោះថានាយបានហោះហើរពីអាមេរិចមកកូរ៉េទាំងយប់ជំហានដើរចូលខាងក្នុងភូមិគ្រឹះដែលមានបរិយាកាសស្ងាត់ជ្រាបស្មានេះដែរប្រហែលមនុស្សម្នានាំគ្នាគេងលក់អស់ហើយនាយបោះជំហានឡើងទៅខាងលើបន្ទប់ស្រាប់តែជួបរឿងដល់ភ្ញាក់ផ្អើរ
ក្រឹប!ក្រាក
« ពុទ្ធោថេហ្យុងអូនធ្វើស្អីនិង » កាច់គន្លឹះទ្វារចូលមកដល់ខាងក្នុងបន្ទប់គឺមានសភាពរញ៉េរញ៉ៃដុំក្លិនស្រាពេញបន្ទប់ចំណែកឯក្មេងតូចរបស់នាយវិញគេងស្ពាបលើពូកហ៑ាទឹកមាត់ខខាក់
« ហើយវាស្អីនៀកក៏រញ៉េរញ៉ៃម្លេះ » នាយបន្លឺសម្តីឡើងបណ្តើររៀបចំប្រមូលរបស់របបដែលធ្លាក់រាយប៉ាយបណ្តើរ
« ចាំមើលណាស្អែកបងនិងដាក់ទោសអូនអោយរាងម្តង »
ក្រោយពីរៀបចំអោយមានរបៀបរៀបរយរួចនាយក៏ឡើងមកអង្គុយក្បែរនាយតូចចាប់ផ្លាស់ប្តូរសម្លៀកបំពាក់ថ្មីនិងជូតខ្លួនអោយកាយតូចដែលសន្លប់គ្មានដឹងខ្យល់អីនោះរួចរាល់នាយក៏ទាញភួយមកដណ្តប់រាងតូច
« សឺត ! នេះអន់ចិត្តដល់ថ្នាក់ផឹកសន្លប់ស្តូកនៅកន្លែងបែបនេះហេស » រឿងនាយតូចផឹកយំរៀបរាប់ខូចចិត្តស្អីនេះស៑ាវចាន់បានខលសួរនាយក្រាស់ទាំងអស់ក៏ព្រោះតែចង់ដឹងការពិតហេតុអីក៏បានជាមិត្តនាយខូចចិត្តខ្លាំងម្លេះនាយក្រាស់គ្រាន់តែលឺអញ្ចឹងហើយមិននៅយូរនោះទេរហ័សកក់សំបុត្រយន្តហោះមកប្រទេសកូរ៉េ វិញភ្លាម
#ពេលព្រឹក
« អ្ហឹម អួយឈឺក្បាល » ថេហ្យុងក្រហឹមដើមក៌ក្រោកពត់ពែនខ្លួនទាំងមិនទាន់បើកភ្នែកខណៈនោះស្រាប់តែអាការៈឈឺក្បាលកើនមកជារំពេចដោយសារផឹកជ្រុលពេកអញ្ចឹងហើយ
YOU ARE READING
✿មន្តស្នេហ៍លោកគហបតី✿[Complete ✅]
Randomផ្តើមចេញពីអ្នកបម្រើក្នុងភូមិគ្រឹះលោកគហបតីក្លាយខ្លួនជាសំណព្វចិត្តលោកគហបតីសង្ហារត្រឹមមួយពព្រិចភ្នែកតើស្នេហារវាងអ្នកពីរនិងទៅជាយ៉ាងណាបើចង់ដឹងចុចអានទៅ🤭🤍