មន្តស្នេហ៍លោកគហបតី

2K 138 4
                                    

៣៥ : ជុងអូនរងារ ហ្ហឹក !!
____________

កន្លងទៅមួយអាទិត្យបន្ទាប់ពីកញ្ញាជេនលីមករស់នៅក្នុងភូមិគ្រឹះជុងហ្គុគមួយថ្ងៃៗនាងគិតពីតាមឈ្នានីសនិន្ទារាងតូចមិនឈប់មាយារយជំពូកដាក់នាយក្រាស់ព្យាយាមចាក់រុកនាយក្រាស់អោយឈ្លោះគ្នាជាមួយថេហ្យុងរាល់តែលើតែបើសួរថាថេហ្យុងព្រមទន់ខ្សោយអោយនាយជិះជាន់តាមចិត្តឬទេចម្លើយប្រាកដជាគ្មានផ្លូវហើយអោយដឹងផងអ្នកណាមកមុនអ្នកណាមកក្រោយទោះបីនាយមាននាមត្រឹមតែជាកំណាន់លោកគហបតីក៏ដោយតែចាំទុកណាមហិច្ឆតានាយគឺធំណាស់រហូតដល់គ្រប់គ្នាប៉ុន្មានមិនត្រូវ

« ហ្ហឹស ក្មេងសម្រែៗដូចជាឯងត្រឹមតែកញ្ជះបម្រើតណ្ហាបងជុងប៉ុណ្ណឹងកុំតម្កើងឬកធំពេកមិនយូរមិនឆាប់ឯងគង់តែខ្ទាតចេញពីភូមិគ្រឹះនេះទេ » ពេលព្រឹកមិនទាន់នាងក៏នាំរឿងឈ្លោះទៅហើយខណៈពេលនាយតូចកំពុងរវីរល់ញាប់ដៃចម្អិនអាហារនៅផ្ទះបាយសម្រាប់ជុងហ្គុគតែមិនដឹងថាកញ្ញាស្រស់ស្រីមាត់ក្រហមដូចជំពូសសេនេះមកពីណាទេមកដល់ក៏ឈរដៀងដាមរាងតូចទាំងជ្រក់ជេញមើលងាយមើលថោកនាយតូចទាំងព្រឹក

« អាក្មេងកញ្ជះនេះមានសមត្ថភាពទាក់លោកគហបតីបានហើយចុះអ្នកនាងមានសមត្ថភាពដូចគេឬអត់ ?? » ថេហ្យុងអត់មិនក៏ងាកសម្លឹងនាងទាំងជ្រឹមភ្នែកបន្តិចចោលប្រយោគមុតស្រួចដាក់នាងវិញដោយមិនស្ទាក់ស្ទើរ

« ឯងពិសពុលណាស់ កោតចេះតែបងជុងយកមកនៅក្បែរខ្លួនបានដែល ហុឹស » ប្រាកដណាស់នាយតូចមើលពីខាងក្រៅអាចថាស្លូតបូតគួរអោយស្រលាញ់តែបើស្គាល់គេកាន់តែច្បាស់ទើបដឹងថានាយតូចពត់ស្បត់ប៉ុណ្ណា

« បើនាងហ៑ានតែដណ្តើមមនុស្សដែលយើងស្រលាញ់ចេញពីយើងនាងនិងកាន់តែស្គាល់ថាថេហ្យុងពិសពុលលើសពីអ្វីដែលនាងគិត ហ្ហិ ហ្ហិ » ថេហ្យុងអោនខ្សឹបដាក់ត្រចៀកនាងតូចទាំងទឹកមុខឃៅពិសពុលមិនពិសពុលសាកមើលទៅប្រសិនបើនាងហ៑ានដណ្តើមជុងហ្គុគចេញពីថេហ្យុងរាងតូចងើបមុខបន្តិចសើចស្រស់ដាក់ជេនលីទាំងបង្គប់ន័យគំរាម

« ឯង គិតថាយើងនិងខ្លាចឯងមែនទេ ដរាបណា៎នៅតែមានយើងឯងកុំសង្ឃឹមថាឯងនិងរស់ស្រួលអោយសោះ » ម្រាមដៃស្រឡូនក្រសោបចូលគ្នាសឹងតែបាក់ម្រាមក្តៅឆាវពេញដើមទ្រូងនាងតំឡើងក្រខ្សែភ្នែកឈ្នានីសមកកាន់រាងតូចចងទៅដោយកំហឹងព្យាបាទ

✿មន្តស្នេហ៍លោកគហបតី✿[Complete ✅]Where stories live. Discover now