ភាគទី៤ : ឯងទះយើង !!
___________ការសន្ទនារបស់អ្នកទាំងពីរបានបញ្ចប់ដោយនាយតូចយល់ព្រមធ្វើតាមសម្ដីជុងហ្គុគក៏ព្រោះលុយដែលនាយផ្តល់អោយខ្លួននេះវាលើសលប់ពេកទៅហើយការពិតគេក៏ត្រូវការលុយបន្ទាន់ពិតមែនម៉ាក់គេកំពុងតែសម្រាកព្យាបាលនៅមន្ទីរមិនដឹងពេលនេះសុខទុកយ៉ាងណាហើយទេបន្ទាប់ពីរនាយក្រាស់ព្រមប្រលែងខ្លួនអោយងើបឈរតាមសម្រួលនោះនាយក៏ក្រោកឈរអស់កម្ពស់បង្វែរខ្លួនដើរចេញពីតុអាហារសំដៅទៅខាងលើដោយមិននិយាយស្ដីមួយមាត់
« មិនដឹងថាសម្រេចចិត្តត្រូវឬខុសទេអាថេយ៍អើយ !!» នាយតូចបញ្ចេញខ្យល់ធុញថប់មកក្រៅគេមិនដឹងថាការសម្រេចចិត្តគេដែលធ្វើជាអ្នកម៉ាស្សាអោយជុងហ្គុគនេះមិនដឹងត្រូវឬខុសទេប៉ុន្តែលុយសំខាន់ជាងអ្វីៗទាំងអស់ចាំសម្រាប់នាយរឿងអ្វីផ្សេងក៏ចាំគិតតាមក្រោយ
« អួយ !! បងលីឡា » កញ្ញាលីឡាចេញពីកន្លៀតណាមិនដឹងដើរមករកថេហ្យុងញាប់ជើងរួចក៏ចាប់ច្របាច់ដើមដៃថេហ្យុងមួយកម្លាំងដៃតាមចិត្តខឹងរបស់នាងដែលប្រចណ្ឌចំពោះជុងហ្គុគនាយបានលបលួចស្ដាប់លឺទាំងអស់ថានាយក្រាស់និយាយស្អីខ្លះជាមួយរាងតូចគេសឹងឆេះដុំផ្ទុះចេញមកខាងក្រៅនាយតូចជាស្អីបានអាចធ្វើអោយលោកគហបតីខ្ពង់ខ្ពស់ដូចនាយក្រាស់មកចាប់អារម្មណ៍ជាមួយហ៎
« ឯងត្រឹមតែជាអ្នកបម្រើថ្នាក់ទាប់មានសិទ្ធអីមកស្និតស្នាលនិងលោកគហបតីនោះ» លីឡាសង្រឺតជើងធ្មេញស្រដីមា៉ត់ៗខឹងស្ទើរហ៑ុយផ្សែងតាមកុម្ពត្រចៀកនាយចាប់ច្របាច់ដើមដៃថេហ្យុងពេញទំហឹងដែលបណ្តាលអោយរាងតូចឈឺជាខ្លាំង
« ហើយចុះបងមានសិទ្ធស្អីដែលបានជាមកចេះឈឺឆ្អាលរឿងខ្ញុំនោះ» នាយតូចចាប់របេះដៃនាងចេញពីខ្លួនដោយចំហាយខឹងមកតិចៗនាយខំគោរពស្រលាញ់ដោយចាត់ទុកនាងជាបងហេតុអីក៏ទង្វើនាងធ្វើមកដាក់ខ្លួនបែបនេះ
« គឺ យើង...» លីឡារកពាក្យតបមិនចេញពេលនាយតូចចាប់ចំចំណុចបែបនេះនាងបានត្រឹមតែក្តាប់ដៃបញ្ចេញកំហឹងប៉ុណ្ណោះតាំងពីចូលមកដល់ភូមិគ្រឹះនេះជួបរាងតូចនាងក៏ចាប់ផ្តើមមិនចូលចិត្តថេហ្យុងរួចបាត់ទៅហើយពេលត្រូវលោកគហបតីដែលនាងប៉ងចង់បានមកចាប់អារម្មណ៍នាយតូចទៀតក៏កាន់តែធ្វើអោយនាងស្អប់ថេហ្យុងលើសដើម
YOU ARE READING
✿មន្តស្នេហ៍លោកគហបតី✿[Complete ✅]
Randomផ្តើមចេញពីអ្នកបម្រើក្នុងភូមិគ្រឹះលោកគហបតីក្លាយខ្លួនជាសំណព្វចិត្តលោកគហបតីសង្ហារត្រឹមមួយពព្រិចភ្នែកតើស្នេហារវាងអ្នកពីរនិងទៅជាយ៉ាងណាបើចង់ដឹងចុចអានទៅ🤭🤍