ភាគទី៧: យើងនិងទៅរកគេឥលូវនេះ !!
__________នៅក្នុងផ្ទះតូចមួយដែលមានដំបូងប្រក់សង្ក័សីហើយកន្លែងនេះដែលជាផ្ទះដែលថេហ្យុងរស់នៅពីមុនមកនាយតូចដើរពីភូមិគ្រឹះរាងក្រាស់មកផ្ទះរបស់ខ្លួនត្រូវចំណាយពេលយូរគួរសមដែលរាងកាយក៏ឈឺប៉ុន្តែវាមិនស្មើនិងឈឺចិត្តនោះទេនាយតូចអង្គុយយំក្បែរគ្រែគេងទួញសោកអារម្មណ៍ទាំងអស់ដែលធ្លាប់លាក់ទុក្ខក្នុងចិត្តរៀបរាប់ប្រាប់ខ្យល់សង្ឃឹមអីទៀតលុយក៏គ្មានសម្រាប់មើលជំងឺម្តាយនៅឯពេទ្យមិនប៉ុន្មានថ្ងៃទៀតទេដល់ពេលដែលម្តាយខ្លួនត្រូវវះកាត់ហើយតើអោយគេបានលុយមកពីណាទៅបង់ពេទ្យទៅរឿងដែលកាន់តែអោយគេគិតបែកវល់ពេញខួរក្បាលនោះគឺគេបានបណ្តែតបណ្តោយខ្លួនអោយជ្រុលហួសជាមួយលោកគហបតីឃោឃៅម្នាក់នោះគេអស់ហើយស្អីក៏គ្មានដែលសូម្បីតែកម្លាំងចិត្តដើរបន្តទៅមុខទៀតក៏គ្មាន
តុកក !!
« ថេយ៍ឯងនៅខាងក្នុងទេ » សំឡេងគោះទ្វារពីខាងក្រៅបន្លឺឡើងរួមមកដោយវាចាស្រទន់ពាំនាំសព្វនាមរបស់ថេហ្យុងមកជាមួយផងនាយតូចកាលបើលឺសំឡេងនោះហើយក៏ប្រញាប់បោសវាសទឹកភ្នែកចេញស្អាតដកដង្ហើមធំបន្ធូរអារម្មណ៍រួចក៏ដើរទៅបើកទ្វារ
« ចាន់ ឯងមិចក៏ដឹងថាយើងនៅទីនេះ » ស៑ាវចាន់គឺជាមិត្តជិតស្និតតែម្នាក់របស់ថេហ្យុងនាយនេះហើយដែលតែងតែខ្វាយខ្វល់ពីរាងតូចគ្រប់ជំហាននាយបានជួយទៅមើលថែម៉ាក់ថេហ្យុងនៅឯពេទ្យរាល់ថ្ងៃពេលនាយមិននៅ
« គឺយើងបានលឺអ៑ុំ ជុននិយាយថាឯងបានត្រឡប់មកវិញទើបយើងប្រញាប់មករកឯងនិងណា ហីចុះក្រែងឯងទៅធ្វើអ្នកបម្រើនៅក្នុងភូមិគ្រឹះមែនទេហេតុអីក៏ត្រឡប់មកវិញ » ស៑ាវចាន់ញញឹមដាក់អ្នកជាមិត្តនិងប្រាប់ពីដំណើរដើមទងដែលគេមកទីនេះតែក៏ចាប់ផ្ដើមឆ្ងល់ហេតុអីក៏នាយតូចត្រឡប់មកវិញលឿនម្លេះក្រែងប្រាប់ថាទៅធ្វើការនៅទីនុងមួយខែហី
« គឺថាយើងឈប់ធ្វើការនៅទីនុងហើយណាមួយយើងក៏ចង់មកមើលម៉ាក់ដូចគ្នា» នាយតូចរកពាក្យដោះសារមិនចង់ទាន់ពេលដែលស៑ាវចាន់មកសួរខ្លួនបែបនេះកាលពីមុននិងគេចូលទៅក្នុងភូមិគ្រឹះធ្វើជាអ្នកបម្រើនោះនាយក៏បានប្រាប់ស៑ាវចាន់ដូចគ្នាហើយផ្តាំអោយស៑ាវចាន់ជួយមើលថែម៉ាក់របស់គេផង
YOU ARE READING
✿មន្តស្នេហ៍លោកគហបតី✿[Complete ✅]
Randomផ្តើមចេញពីអ្នកបម្រើក្នុងភូមិគ្រឹះលោកគហបតីក្លាយខ្លួនជាសំណព្វចិត្តលោកគហបតីសង្ហារត្រឹមមួយពព្រិចភ្នែកតើស្នេហារវាងអ្នកពីរនិងទៅជាយ៉ាងណាបើចង់ដឹងចុចអានទៅ🤭🤍