ភាគទី៩ : អារោគចិត្តលែងយើង!!
___________ស៑ាវចាន់កំលោះមាឌតូចមិនអោយចាញ់សម្តីងើបមុខឡើងទទល់និងអ្នកប្រុសត្រកូលវ៉ាងដោយមិនញញើតរាងតូចបោះពាក្យសម្តីឡើងឈ្លើយមកកាន់អុីប៉ូជាហេតុធ្វើអោយនាយកើនចិត្តក្តៅមកភាយៗប្រហើនពេកហើយក្មេងក្អេងក្អាងម្នាក់នេះមិនទាន់ស្គាល់នាយច្បាស់ទេមើលទៅចាន់ច្រត់ចង្កេះពើងទ្រូងស្រែកញែតៗអោយអុីប៉ូកណ្តាលផ្សារទំនើបមនុស្សម្នាដែលនៅក្បែរម្តុំៗនោះនាំគ្នាសម្លឹងមកពួកគេទាំងពីដោយការភ្ញាក់ផ្អើរព្រោះអីមនុស្សដែលនាយតូចកំពុងតែឈរស្ដីអោយនេះគឺជាម៉ាហ្វៀលក៏ដូចជាម្ចាស់ក្រុមហ៑ុនពាណិជ្ជកម្មល្បីល្បាយម្នាក់ដែលមិចក៏នាយតូចហ៑ានតំឡើងសំឡេងដាក់ម៉ាហ្វៀលដៃឆៅនេះបាន
« អាល្អិតឯងកុំសម្តីថ្លោះពេកប្រយ័ត្នងាប់កណ្តាលផ្សារទំនើប » អុីប៉ូដើរចូលទៅជិតស៑ាវចាន់រួចវាចាមកគម្រាមចាន់ដោយសង្កត់សំឡេងកាយតូចកាលបើមានគេចេះតែចូលមកជិតខ្លួនហើយជើងក៏ចេះតែរំកិលថយក្រោយដោយអារម្មណ៍ភិតភ័យតិចៗ
« ន៎ែ លោកឯងជាស្អីបានហ៑ានមកមើលងាយអាយុជីវិតខ្ញុំបែបនេះ » អារម្មណ៍ភ័យទុកលែកសិនហើយនាយមុខងាប់នេះជាស្អីបានហ៑ានមកមើលងាយអាយុជីវិតគេបែបនេះសមតែទះអោយបែកមាត់តាស
« ជាឪឯងទេដឹង...!! » អុីប៉ូចូលទៅកៀកនិងផ្ទៃមុខរលោងស្អាតរបស់កាយតូចសឹមនិងលើកចិញ្ចើមឌឺដងសម្តីមកស៑ាវចាន់នាយតូចខឹងក្តាប់ម៉ាត់រកពាក្យមកតបអុីប៉ូមិនត្រូវ
« អាឆ្កួតកុំចូលមកជិតយើង អាយ៎...!! » ជើងចេះតែរំកិលថយខណៈពេលនាយក្រាស់ចេះតែសសុលមករកខ្លួនជិតទៅៗទ្រាំមិនបានក៏ជេរប្រទិចអុីប៉ូមួយមាត់អោយទឹកមុខកាចឆ្នាស់រំពេចនេះស្រាប់តែទាក់ជើងផ្ងាកក្រោយតែសំណាងបានដៃរាងក្រាស់មកទ្រពីក្រោយទាន់រូបភាពស្និតស្នាលរបស់អ្នកទាំងពីរបង្កើតជាភាពភ្ញាក់ផ្អើរអស់មនុស្សម្នាពេញទាំងផ្សារក្រឡេកមកមើលគ្រប់គ្នា
« អារោគចិត្តលែងយើង » កាយតូចភ្ញាក់ស្មារតីស្រែកជេរប្រទិចអុីប៉ូថាជាមនុស្សរោគចិត្តដែលមកប៉ះពាល់រាងកាយខ្លួននាយតូចខំរើចេញពីរង្វង់ដៃអុីប៉ូទាំងអាម៉ាសព្រោះថាមានកែវភ្នែកជាច្រើនសម្លឹងមកគេយ៉ាងចម្លែក
YOU ARE READING
✿មន្តស្នេហ៍លោកគហបតី✿[Complete ✅]
Randomផ្តើមចេញពីអ្នកបម្រើក្នុងភូមិគ្រឹះលោកគហបតីក្លាយខ្លួនជាសំណព្វចិត្តលោកគហបតីសង្ហារត្រឹមមួយពព្រិចភ្នែកតើស្នេហារវាងអ្នកពីរនិងទៅជាយ៉ាងណាបើចង់ដឹងចុចអានទៅ🤭🤍