រឿង ★ភរិយាជំនាន់ថ្មី☆ ភាគ1
* នេះចង់បានប្ដីដល់ថ្នាក់ហ្នឹងផង? *
នៅក្នុងចក្រវាលយើងនេះ ទោះបីជាពួកយើងកើតមកជាមនុស្សដូចគ្នាក៏ពិតមែន ក៏ប៉ុន្តែភ័ព្វនិស្ស័យនិងព្រេងវាសនារបស់ពួកយើងគឺខុសគ្នាទាំងអស់ អ្នកខ្លះរស់នៅដោយមានសុភមង្គល ចំណែកឯអ្នកខ្លះវិញក៏រស់នៅដោយទុក្ខលំបាក ហែលឆ្លងនៅសមុទ្រទឹកភ្នែក សមុទ្រកម្ម។ អ្នកខ្លះក៏កើតក្នុងគ្រួសារអ្នកមាន មានគ្រប់សព្វបែបយ៉ាង ចំណែកឯអ្នកខ្លះវិញក៏កើតក្នុងគ្រួសារដែលមានជីវភាពក្រីក្រ លំបាកតោកយ៉ាករកព្រឹកខ្វះល្ងាច រកល្ងាចខ្វះព្រឹក អ្វីដែលពួកគេធ្វើគឺនៅក្រោមកម្ដៅថ្ងៃដ៏ក្ដៅ ចំណែកឯអ្នកមានវិញ នៅអង្គុយក្នុងម្លប់ម៉ាស៊ីនត្រជាក់ គូសវាសឯកសារខ្លះៗ ប្រាក់ចំណូលមួយថ្ងៃ អ្នកក្រអាចចាយបានមួយឆ្នាំផងក៏ថាបាន
« ខ្ញុំកើតក្នុងត្រកូលអ្នកមានមុខមានមាត់ម្នាក់នៅក្នុងសង្គមដែរ ខ្ញុំចង់បានអ្វីក៏បាន ក៏ប៉ុន្តែអ្វីដែលខ្ញុំមិនអាចនោះគឺ ការសម្រេចចិត្ត! ខ្ញុំចង់សម្រេចចិត្តធ្វើអីក៏មិនបាន ចង់ដើរតាមក្ដីស្រមៃក៏មិនបាន ខ្ញុំចង់ធ្វើអ្វីដែលខ្ញុំចង់ធ្វើណាស់ ក៏ប៉ុន្តែខ្ញុំអាចធ្វើបានត្រឹមការគូសវាសរបស់ប៉ារបស់ខ្ញុំតែប៉ុណ្ណោះ » គីម ថេយ៉ុង រាងតូចនិយាយទាំងទឹកមុខស្រងូតស្រងាត់ មនុស្សដែលធ្លាប់តែសម្ដីមិនចាញ់នៅណាគេម្នាក់ ក៏ប៉ុន្តែបែរជាមកសម្ងំសម្រក់ទឹកភ្នែកតែម្នាក់ឯងនៅក្នុងបន្ទប់ទៅវិញ អញ្ចឹងហើយបានថា ឃើញសប្បាយរឹងមាំនៅខាងក្រៅ មិនប្រាកដថា នៅខាងក្នុងវាសប្បាយដូចខាងក្រៅនោះឡើយ
« ប៉ា! តាំងពីតូចរហូតដល់ធំ កូនមិនដែលទទួលបានក្ដីស្រឡាញ់ពីប៉ានោះទេ តាំងពីម៉ាក់ចែកឋានទៅ ប៉ាវក់តែជាមួយនឹងការងាររបស់ប៉ា ប៉ាមិនដែលខ្វាយខ្វល់ពីកូននោះទេ! ប៉ាអាចឱ្យអ្វីៗកូនគ្រប់យ៉ាងបាន ក៏ប៉ុន្តែបើមិនអាចឱ្យភាពកក់ក្ដៅមកកូនបានឡើយ ហើយថែមទាំងបង្ខំឱ្យកូន ធ្វើអ្វីដែលក៏មិនចង់ធ្វើថែមទៀត តើកូនអាចប្រកែកបានទេ? » នាយកំលោះតូចនិយាយផងយំផង រៀបរាប់ពីទុក្ខលំបាករបស់ខ្លួន និងភាពព្រងើយកន្តើយរបស់ប៉ាដែលធ្វើមកលើនាយ
YOU ARE READING
★ភរិយាជំនាន់ថ្មី☆
Action« វាគ្រាន់តែជាការបំពេញសន្យាឱ្យម៉ាក់ខ្ញុំប៉ុណ្ណោះ ពាក្យថាស្រឡាញ់លោកមិនសមទទួលបាននោះទេពីខ្ញុំ ចន ជុងហ្គុក » គីម ថេយ៉ុង « ត្រឹមតែពាក្យធ្វើឱ្យខ្លួនឯងដូចមានតម្លៃប៉ុណ្ណោះ ទាំងដែលការពិតដឹងខ្លួនឯងស្រាប់ហើយថា ចង់បានខ្ញុំឡើងញ័រខ្លួនហើយ » ចន ជុងហ្គុក « កុំភ្លេច...