រឿង ★ភរិយាជំនាន់ថ្មី☆ ភាគ8
* ព្រោះពួកយើងមិនបានស្រឡាញ់គ្នាឡើយ *
បន្ទាប់ពីនិយាយគ្នាយល់ពីគ្នាហើយ រាងតូចនិងអ្នកស្រីសូ៊លីក៏ដើរត្រឡប់មកកន្លែងគេងវិញ។ រយៈពេលមួយថ្ងៃដ៏ខ្លីក៏ពិតមែន ក៏ប៉ុន្តែវាពិតជាមានន័យណាស់សម្រាប់រាងតូច អ្វីដែលសប្បាយចិត្តបំផុតនោះគឺ ម៉ាក់កូនមិនជាប់សាច់ឈាមគ្នានេះគេយល់ពីគ្នាទៅវិញទៅមក អាចនិយាយគ្នាចុះសម្រុងឡើងមក
« ថ្ងៃនេះដើរលេងសប្បាយទេបងថេ? មើលទៅមុខបងដូចជាសប្បាយរីករាយម៉្លេះ? មានរឿងអីសប្បាយមែនទេចែកប្អូនសប្បាយផង » ថេហ្វុង ដែលឃើញថេយ៉ុងនៅថ្ងៃនេះខុសពីរាល់ដងទើបសួរ ក្រែងមានរឿងអីសប្បាយចិត្តចែកនាយសប្បាយផង
« ហិហិ..វាមិនមែនជារឿងសប្បាយអីនោះទេ បងគ្រាន់តែធូរអារម្មណ៍នៅពេលបាននិយាយរឿងខ្លះចេញមកផុត អញ្ចឹងហើយទើបបងមានអារម្មណ៍ថាស្រាលខ្លួនខ្លាំងមែនទែន » រាងតូចនិយាយរៀបរាប់ពីអារម្មណ៍របស់ខ្លួន វាស្រាលហើយថែមទាំងស្រួលដកដង្ហើមថែមទៀត រាល់ដងគេហត់ៗពិបាកដកណាស់« តើបងនិយាយឃ្លារឿងរ៉ាវទាំងឡាយជាមួយម៉ាក់ហើយឬនៅ? » ថេហ្វុងសួរទៅកាន់បង ព្រោះរាងតូចនិយាយថាចង់មកឃ្លារឿងខ្លះចេញឲ្យអស់ មុនពេលដែលនាយរៀបការចេញនោះ
« រួចហើយ! បងនិយាយឃ្លារួចរាល់អស់ហើយ អញ្ចឹងហើយទើបបងស្រាលខ្លួននឹងណ៎ា » ពួកគេនិយាយគ្នា ស្និតស្នាលដូចបងប្អូនគេដទៃទៀតហើយ អញ្ចឹងហើយទើបឆឹងស៊ីនដែលរៀបនឹងបើកទ្វារនេះ ក៏មិនទាន់បើកចូលកាត់ចង្វាក់បងប្អូនគេនិយាយគ្នា ទាល់តែពួកគេនិយាយគ្នារួច ទើបជេកបើកទ្វារចូល« អ៎ ពួកឯងឥឡូវស្និទ្ធស្នាលគ្នាសំបើមណាស់ មិនដឹងអ្នកណាទេកាលពីមុន មុខដូចត្រីកំពតអញ្ចឹង ដល់មាត់វិញមិនសូវហើបសោះ តែឥឡូវមាត់ដូចត្រីកំផ្លៀញអញ្ចឹង » ដៀល ត្រូវហើយដៀល គឺដៀលរាងតូចទាំងពីរនេះឯង ព្រោះកាលពីមុនមិននិយាយរកគ្នាទេ តែឥឡូវដូចត្រីកំផ្លៀញនិយាយដើមគេអញ្ចឹង
« ឈប់យកអតីតកាលមកលេងសើចភ្លាម! តោះបងថេចាត់ការ » និយាយរួចពីរនាក់បងប្អូនក៏មកចាត់ការជេក ដែលចូលចិត្តយករឿងអតីតកាលមករំលឹក ទុកជាមេរៀនថ្ងៃក្រោយកុំឱ្យចេះតែលើកយកមកនិយាយទៀត
« អ៎ាយ~ ពួកឯងរួមដៃគ្នាចាត់ការយើងហ៎េស » ឈុតឆាកប្រយុទ្ធក៏ចាប់ផ្ដើមឡើង ដោយពីព្រួតមួយវាយមិនសំចៃនោះឡើយ
YOU ARE READING
★ភរិយាជំនាន់ថ្មី☆
حركة (أكشن)« វាគ្រាន់តែជាការបំពេញសន្យាឱ្យម៉ាក់ខ្ញុំប៉ុណ្ណោះ ពាក្យថាស្រឡាញ់លោកមិនសមទទួលបាននោះទេពីខ្ញុំ ចន ជុងហ្គុក » គីម ថេយ៉ុង « ត្រឹមតែពាក្យធ្វើឱ្យខ្លួនឯងដូចមានតម្លៃប៉ុណ្ណោះ ទាំងដែលការពិតដឹងខ្លួនឯងស្រាប់ហើយថា ចង់បានខ្ញុំឡើងញ័រខ្លួនហើយ » ចន ជុងហ្គុក « កុំភ្លេច...