ភាគ15 / * គ្មានអ្វីដែលខ្ញុំចង់បានហើយមិនបាននោះទេ *

34 2 0
                                    

រឿង ★ភរិយាជំនាន់ថ្មី☆ ភាគ15

* គ្មានអ្វីដែលខ្ញុំចង់បានហើយមិនបាននោះទេ *

( ម៉ាក់នៅពេលនេះកូនក្លាយជាប្រពន្ធគេពេញច្បាប់ហើយ ម៉ាក់ទៅហើយបានសុខចុះណា ម៉ាក់លែងជំពាក់សន្យាទៀតហើយ កូនបានបំពេញវាជូនម៉ាក់រួចហើយ ម៉ាក់ស្ងប់ចិត្តចុះ ) រាងតូចនិយាយទាំងសម្រក់ទឹកភ្នែក ហើយនៅពេលនោះដែរខ្យល់ក៏បក់មក បណ្ដាលឲ្យស្បៃដែលគ្របមុខរបស់រាងតូចនោះ ត្រូវរបើកប៉ើងចេញ ធ្វើឲ្យអ្នកចូលរួមក្នុងកម្មវិធីទាំងអស់សម្លឹងមើលទៅកាន់មុខកូនកំលោះតូច

( វ៉ាវតើនេះជាមនុស្សប្រុសមែនទេ? នេះគឺជាទេវតាចុះពីលើឋានសួគ៌មែនទេ? មនុស្សប្រុសអីស្រស់ស្អាតយ៉ាងនេះ? ហេតុអ្វីស្អាតជាងមនុស្សស្រីទៅទៀត? តើគេញ៉ាំអីទៅបានជាស្អាតយ៉ាងហ្នឹង? នេះតើគេមិនលាបម្សៅតេមែនទេបានជាមុខធម្មជាតិយ៉ាងនេះ? ) ពាក្យខ្សឹបខ្សៀវសរសើរពីសម្រស់រាងតូចមិនដាច់ពីមាត់ ព្រោះថាគ្រាន់តែតែងខ្លួនតែបន្តិច រាងតូចក៏ស្អាតប្រៀបដូចជាទេពអប្សរយ៉ាងអញ្ចឹង តើនឹងមានអ្នកនៅក្នុងកម្មវិធីនេះស្អាតដូចជានាយតូចដែរទេ? ពួកគេមើលទៅតុបតែងខ្លួនយ៉ាងខ្លាំង តែហេតុអ្វីមើលទៅមិនចូលភ្នែកសោះ ម៉េចក៏កូនកំលោះតូចម្នាក់នេះ ពួកយើងសឹងតែមិនអាចដកខ្សែភ្នែកពីគេបាន ប្រៀបដូចជាមានរបស់មួយកំពុងតែឆក់ កែវភ្នែកយើងឲ្យសម្លឹងមើលទៅមិនអាចដកហើយ

« ពិតជាស្រស់ស្អាតណាស់! មិនសរសើរមិនបានទេ នេះបែរជាមនុស្សស្រីទៀត បែបនៅណាគេបានធ្វើជាប្រពន្ធហើយ ងុបងើបក្បាលមិនរួចទេ តែចង្រៃអីតាំងពីនៅរៀនអ្នកទាំងពីរនឹងខាំគ្នាដូចឆ្កែ តែឥឡូវមកបានគ្នាជាប្ដីប្រពន្ធ ដឹងតែវេទនាមិនខានទេ! » ជេក សម្លឹងមើលទៅកាន់ថេយ៉ុងទាំងទឹកមុខស្រពោន ព្រោះតាំងពីដើរមកហើយរាងក្រាស់និងរាងតូចឈ្លោះគ្នា ចូលទីចាត់ការរហូតនឹងកាលនៅរៀន តែដល់ឥឡូវក្លាយជាប្ដីប្រពន្ធទៀត ប្រាកដណាស់ជាមិត្តភក្កិខ្លួនវេទនាមិនខាន
« រូបរាងសមនឹងមុខមាត់ណាស់! កែវភ្នែកស្រទន់ក៏ប៉ុន្តែពោរពេញទៅដោយទុក្ខកង្វល់ មិនដឹងថាគាត់បានជួបរឿងអីខ្លះនោះទេ សង្ឃឹមថាឆ្លងថ្ងៃនេះរួច បងជុងនិងមិនធ្វើដូចអ្វីដែលខ្ញុំគិតណា! ព្រោះកូនគេគេពឹងលើយើងហើយ » សូម្បីតែស៊ុងហ៊ុន ក៏មិនអាចស្មានដឹងពីអត្តចរិករបស់រាងក្រាស់ផងដែរ ព្រោះពេលខ្លះគេល្អហើយពេលខ្លះក៏គេអាក្រក់ អញ្ចឹងហើយទើបមិនអាចស្មានអត្តចរិតរបស់គេត្រូវ

★ភរិយាជំនាន់ថ្មី☆Where stories live. Discover now