រឿង ★ភរិយាជំនាន់ថ្មី☆ ភាគ16
* ចំមែនសន្លប់បាត់ហើយ? អឺយ~ មិនទាន់ឆ្អែតផង *
⛔🔞⚠️ក្រឡេកមកក្នុងកម្មវិធីនេះវិញ ជីមីនដើរឆ្លេរឆ្លាររកមិត្តភក្កិរបស់ខ្លួន ទៅបន្ទប់ទឹករាប់ម៉ោងមិនដឹងថាទៅធ្វើស្អីទេ ពេលទៅរកក៏រកមិនឃើញ មិនដឹងដើរស្លាកស្លើតទៅដល់ណានោះឡើយ
« អឺយ~ អាជេកទៅណាវាចេះ ចំណែកអាប្អូនវិញក៏មិនដឹងទៅដល់កន្លែងណាទៀត រកពឹងជាមុខជាមាត់អីបន្តិចមិនបាន មិនដឹងស្លើតទៅដល់ណាទេ ហឺយ~ ចំមែនហើយ » ជីមីនរអ៊ូតែម្នាក់ឯង ព្រោះរកមិត្តភក្កិក៏មិនឃើញរកប្អូនក៏មិនឃើញ ចំណែកឯថេហ្វុងវិញ ប៉ាម៉ាក់នាយប្រើទៅណាបាត់ហើយ អញ្ចឹងហើយទើបនៅសល់តែ ជីមីនម្នាក់ឯងដែលនៅវេមវ៉ាមទីនេះ« ពេលនេះដល់ពេលកូនកំលោះទាំងគូរ ឡើងមកស្វាគមន៍ភ្ញៀវកិត្តិយសដែលបានអញ្ជើញមកចូលរួមហើយ » លោកតាអាចារ្យនិយាយហ្នឹងមេក្រូ អញ្ចឹងហើយទើបធ្វើឱ្យភ្ញៀវគ្រប់គ្នាងាកសម្លឹងមើលមកខាងឆាកវិញ គឺដើម្បីមើលថាកូនកំលោះទាំងគូស្អាតឬអត់ ព្រោះថាកាលពីថ្ងៃនោះមានភ្ញៀវតិចជាងពេលល្ងាចនេះណាស់ អញ្ចឹងហើយចំនួនអ្នកមិនបានឃើញគឺច្រើន។ រាងក្រាស់ដឹកដៃរាងតូចចេញពីក្នុងបន្ទប់មក និងដើរសំដៅទៅលើឆាក ព្រមទាំងយកដៃបើកវាំងនន ឲ្យរាងតូចដើរចេញមកថែមទៀត ដែលធ្វើឲ្យគ្រប់គ្នានៅក្នុងកម្មវិធី ទះដៃហូរអបអរសាទរពួកគេតែម្ដង ព្រោះចេញមកស្វីតៗបាត់ហើយ
បន្ទាប់ពីចេញមកដល់នឹងឈរនៅលើឆាក ស្របពេលនោះដែរថេហ្វុងក៏យកបាច់ផ្កាមួយ មកហុចឲ្យបងប្រុសរបស់នាយព្រោះថាបន្តិចទៀតដល់ពេលដែលត្រូវបោះបាច់ផ្កាហើយ
« ជាដំបូងពួកខ្ញុំទាំងពីរអ្នក សូមគោរពអរគុណដល់លោកប្រុសលោកស្រីក៏ដូចជាអ្នកឧកញ៉ា លោកលោកស្រីដែរចូលរួមក្នុងពិធីរៀបអាពាហ៍ពិពាហ៍របស់ពួកយើង ពួកយើងមានអ្វីក្រៅពីម្រាមដៃដប់សំពះអរគុណ ដល់អ្នកទាំងអស់គ្នាដែលបានចូលរួម សូមរីករាយជាមួយកម្មវិធីមួយនេះណា » រាងតូចនិយាយថ្លែងអំណរគុណដល់អ្នកចូលរួមដោយស្នាមញញឹម ប្រៀបដូចជាពួកគេស្គាល់គ្នាយល់ចិត្តយល់ថ្លើមគ្នាយ៉ាងអញ្ចឹង ទាំងដែលការពិតមុននឹងឡើងមកនេះប្រកែកគ្នារួចហើយអំពីការដើរ
« បាតគឺពួកយើងមានតែប៉ុណ្ណឹងនោះទេ ថេ! អូនបោះបាច់ផ្កាតែម្ដងទៅ » អូន!! បន្លំឬ អ្នកណាឲ្យគេហៅអូន ដឹងថាពាក្យនេះវាត្រឡាន់ឬអត់! ទោះបីជាមិនពេញចិត្តក៏ដោយ ក៏ប៉ុន្តែរាងតូចមិនបានបញ្ចេញអាការៈមិនពេញចិត្តនោះទេ ក៏ប៉ុន្តែញញឹមតបទៅវិញដោយធម្មតា
YOU ARE READING
★ភរិយាជំនាន់ថ្មី☆
Acción« វាគ្រាន់តែជាការបំពេញសន្យាឱ្យម៉ាក់ខ្ញុំប៉ុណ្ណោះ ពាក្យថាស្រឡាញ់លោកមិនសមទទួលបាននោះទេពីខ្ញុំ ចន ជុងហ្គុក » គីម ថេយ៉ុង « ត្រឹមតែពាក្យធ្វើឱ្យខ្លួនឯងដូចមានតម្លៃប៉ុណ្ណោះ ទាំងដែលការពិតដឹងខ្លួនឯងស្រាប់ហើយថា ចង់បានខ្ញុំឡើងញ័រខ្លួនហើយ » ចន ជុងហ្គុក « កុំភ្លេច...