រឿង ★ភរិយាជំនាន់ថ្មី☆ ភាគ3
* ប្រយ័ត្នរស់មិនដល់ថ្ងៃស្អែកទៅ *
បន្ទាប់ពីចេញពីក្លឹបវិញ រាងតូចក៏ដើរមកតែម្នាក់ឯង ព្រោះថាជីមីនទៅចូលក្នុងបន្ទប់ទឹកបាត់ទៅហើយ។ ថេយ៉ុងដើរតាមកៀនៗផ្លូវដើម្បីទៅចំណតឡាន ក៏ដោយសារតែរាងតូចរាងស្រវឹងអញ្ចឹងហើយគឺដើរយឺតៗតែប៉ុណ្ណោះ ដើរលឿនអត់កើតព្រោះថាផ្លូវក្នុងពេលនេះកំពុងតែរេរាំម្យ៉ាងអស្ចារ្យ អញ្ចឹងហើយទើបធ្វើឲ្យអ្នកដែរនេះ ដើរយូរទៅត្រេតត្រូតផ្លូវមួយដែលតែម្នាក់ឯង
« អឹយ~ បើសិនជាការបុណ្យស្រុននៅលើលោកនេះ អាចក្លាយជាការពិតនោះ ខ្ញុំគ្រាន់តែចង់បុណ្យឲ្យខ្ញុំរស់នៅដោយមានសុភមង្គលតែប៉ុណ្ណោះ ខ្ញុំមិនរស់នៅដូចជាសត្វនៅក្នុងទ្រូងទេ ខ្ញុំចង់អាចសម្រេចចិត្តបានដោយខ្លួនឯង ចង់ធ្វើអ្វីដែលខ្លួនឯងចង់ធ្វើ ហើយគ្រប់គ្នានឹងយល់ស្របជាមួយការសម្រេចចិត្តរបស់ខ្ញុំ » ដោយសារតែមិនអាចដើរទៅមុខទៀតរួច ទើបរាងតូចដាក់គូទអង្គុយនៅលើបង់ក្បែរសួនច្បារតែម្ដង ព្រោះថាទោះទៅដល់ឡានក៏មិនអាចបើកឡានទៅកើតដែរ ព្រោះខ្លាចបង្កគ្រោះថ្នាក់ដល់អ្នកដទៃហ្នឹងឯង
« ហឹម~ ស្ត្រេសខ្លាំងមែនទែន ឆ្នាំនេះខ្ញុំឈានចូល 19 ឆ្នាំហើយ ក៏ប៉ុន្តែខ្ញុំមានអារម្មណ៍ថា ការគិតរបស់ខ្ញុំដូចមនុស្ស 30 ទៅ 40 ឆ្នាំអញ្ចឹង គិតៗសឹងផ្ទុះខួរក្បាលស្លាប់ទៅហើយ មើលទេសម្រស់ខ្ញុំឥឡូវនេះក៏ប្រែចាស់ជាងមុនដែរ ហិហិ អញ្ចឹងហើយបានគ្មានអ្នកណាយក » រាងតូចនិយាយពីនេះពីនោះតែឯង តាមអាការៈរបស់អ្នកស្រវឹងហ្នឹងឯង និយាយគ្មានខ្វល់ថានរណាគេដើរនោះទេ គឺនិយាយឮអីក៏លឺទៅ
« ត្រូវហើយ មុខក៏ចាស់ជាងមុន ចរិតក៏ឈ្លើយ ហើយចូលចិត្តដើរលេងយប់ថែមទៀត អញ្ចឹងហើយបានជាគ្មានអ្នកណាយក តែមកបង្ខំចង់បានយើងធ្វើប្ដី ហឹស! ដំបូងគិតថា ជួយដើម្បីបំពេញសន្យាឱ្យម៉ាក់ ល្អណាស់ បើចង់បានយើងដល់ថ្នាក់ហ្នឹងហើយ ចាំមើលថាហ្គេមមួយនេះវាសប្បាយលេងប៉ុណ្ណា ហាហា » ពេលខ្លះការគិតរបស់យើងគឺខុសពីការពិត ការពិតបែបនេះក៏ប៉ុន្តែយើងគិតបែបនោះ ពេលខ្លះយើងស្ដាប់មិនយល់ ក៏ប៉ុន្តែយើងសន្និដ្ឋានដោយឯកឯង ទាំងដែលគេនិយាយអំពីអ្វីផ្សេងតែប៉ុណ្ណោះ អញ្ចឹងហើយទើបការគិតខ្លះធ្វើឲ្យមនុស្សមានវិប្បដិសេរី
YOU ARE READING
★ភរិយាជំនាន់ថ្មី☆
Action« វាគ្រាន់តែជាការបំពេញសន្យាឱ្យម៉ាក់ខ្ញុំប៉ុណ្ណោះ ពាក្យថាស្រឡាញ់លោកមិនសមទទួលបាននោះទេពីខ្ញុំ ចន ជុងហ្គុក » គីម ថេយ៉ុង « ត្រឹមតែពាក្យធ្វើឱ្យខ្លួនឯងដូចមានតម្លៃប៉ុណ្ណោះ ទាំងដែលការពិតដឹងខ្លួនឯងស្រាប់ហើយថា ចង់បានខ្ញុំឡើងញ័រខ្លួនហើយ » ចន ជុងហ្គុក « កុំភ្លេច...