រឿង ★ភរិយាជំនាន់ថ្មី☆ ភាគ6
* បើជ្រុលជាការក្លាយជាប្ដីប្រពន្ធហើយ ឯងក៏គួរតែត្រៀមខ្លួនទទួលយកនូវផលកម្មដែលឯងបានសាងនេះទៅចុះ *
« អ៎ៅ កូនថេចុះមករកអីមែនទេ » លោកគីមសួរទៅកាន់កូន ព្រោះឃើញថេយ៉ុងដើរមួយៗដូចកំពុងតែរកអី
« អត់ទេប៉ា! ខ្ញុំគ្រាន់តែចុះមករកទឹកញ៉ាំតែប៉ុណ្ណោះ អត់មានរកអីទេ » រាងតូចនិយាយរួចក៏ដើរចូលទៅផ្ទះបាយរកទឹកញ៉ាំទៅ ព្រោះមិនចង់ឲ្យលោកគីមចាប់កំហុសបាន។ បន្ទាប់ពីចេញពីផ្ទះបាយ លោកគីមក៏សួររឿងកាលពីល្ងាចមិញដែលពួកគាត់និយាយគ្នា« តើកូនសម្រេចចិត្តបែបណាចំពោះរឿងរៀបការមួយនោះ? តើកូនយល់ព្រមឬមិនយល់ព្រម? កូនក៏អាចប្រាប់មកប៉ាបាន » លោកគីមសួរទៅកាន់កូន ដោយនៅក្បែរនោះអ្នកស្រីស៊ូលីនៅអង្គុយក្បែរនោះផងដែរ
« បាតប៉ា ខ្ញុំសម្រេចចិត្តរួចហើយ ខ្ញុំនឹងយល់ព្រមជាមួយអាពាហ៍ពិពាហ៍មួយនេះ ក៏ប៉ុន្តែ....» រាងតូចនិយាយយល់ស្របក៏ប៉ុន្តែនៅមានលក្ខខណ្ឌផងដែរ
« ក៏ប៉ុន្តែអ្វីទៅ កូននិយាយមក កូនចង់បានអ្វីក៏ប្រាប់មក » លោកគីមផ្ទួនសំណួរសួរទៅកាន់កូន ក្រែងល៎ថាកូនចង់បានអ្វី ស្រួលគាត់បំពេញឱ្យ« កូនយល់ព្រមរៀបការនេះ ក៏គ្រាន់តែបំពេញសន្យារបស់ម៉ាក់តែប៉ុណ្ណោះ ក៏ប៉ុន្តែនៅថ្ងៃខាងមុខ មិនដឹងថាមានរឿងអ្វីកើតឡើងនោះទេ បើសិនជាមិនអាចរស់នៅជាមួយគ្នាបាន កូននឹងស៊ូទ្រាំរយៈពេល 3 ឆ្នាំ ដើម្បីកុំឲ្យគ្រួសារអាប់អោនកិត្តិយសដោយសារកូន ក៏ប៉ុន្តែបើសិនជាគេជាអ្នកស្នើសុំលែងលះ កូននឹងយល់ព្រមមិនប្រកែកនោះឡើយ » សំណូមពររបស់រាងតូចមួយនេះ រាងតូចនិយាយឡើងទាំងឆួលចុងច្រមុះ ក៏ប៉ុន្តែប្រឹងសម្រួលអារម្មណ៍មកជាធម្មតាវិញ ណាមួយសម្រេចចិត្តច្បាស់រួចហើយ ហើយក៏ត្រៀមខ្លួនដូចគ្នា ព្រោះថ្ងៃមុខយ៉ាងណាក៏នៅតែនាយជាអ្នកទទួល
« បាន ប៉ាយល់ព្រម ប៉ានឹងមិនជំទាស់អ្វីដែលកូនសំណូមពរនេះនោះទេ ហើយពេលដែលកូនរៀបការចេញទៅ កូនធ្វើអ្វីដែលកូនចង់ធ្វើបានដោយសេរី កូននឹងលែងនៅក្រោមការគ្រប់គ្រងរបស់ប៉ាទៀតហើយ កូននឹងសម្រេចចិត្តដោយខ្លួនឯងទាំងអស់ »
« បាតប៉ា កូនមកប្រាប់ប៉ាតែប៉ុណ្ណឹងទេ រឿងផ្សេងៗទៀតប៉ារៀបចំខ្លួនឯងចុះ » រាងតូចនិយាយរួចក៏ដើរឡើងទៅចូលក្នុងបន្ទប់នាយវិញទៅ ព្រោះមិនមានអ្វីត្រូវនិយាយទៀតនោះទេ
« តើបងសម្រេចចិត្តត្រូវខុសដែលបងឱ្យកូនថេបំពេញសន្យាឱ្យម៉ាក់គេនោះ? » លោកគីមសួរទៅកាន់ប្រពន្ធរបស់គាត់ ព្រោះថាគាត់មិនអាចមិនបំពេញបានឡើយ ព្រោះនឹកឃើញនៅសម្ដីរបស់ប្រពន្ធគាត់ ដែលចង់ជាប់សាច់ភ្ជាប់ឈាមគ្នាជាមួយនឹងត្រកូលចន
YOU ARE READING
★ភរិយាជំនាន់ថ្មី☆
Action« វាគ្រាន់តែជាការបំពេញសន្យាឱ្យម៉ាក់ខ្ញុំប៉ុណ្ណោះ ពាក្យថាស្រឡាញ់លោកមិនសមទទួលបាននោះទេពីខ្ញុំ ចន ជុងហ្គុក » គីម ថេយ៉ុង « ត្រឹមតែពាក្យធ្វើឱ្យខ្លួនឯងដូចមានតម្លៃប៉ុណ្ណោះ ទាំងដែលការពិតដឹងខ្លួនឯងស្រាប់ហើយថា ចង់បានខ្ញុំឡើងញ័រខ្លួនហើយ » ចន ជុងហ្គុក « កុំភ្លេច...