រឿង ★ភរិយាជំនាន់ថ្មី☆ ភាគ11
* នៅលើលោកនេះ តើនិងមានអភិនីហាដែរទេ? *
បន្ទាប់ពីរំរបួសឲ្យជីមីនរួចរាល់ ពួកគេក៏មកអង្គុយគ្នានៅជិតជីមីននោះឯង ដោយហេតុថាមិត្តភក្កិងើបមកអង្គុយមិនកើត អញ្ចឹងហើយឱ្យគេគេងអញ្ចឹងទៅ
« នេះហើយ ពួកឯងលេងឆ្កួតយកអីសុទ្ធតែគប់ក្បាលគ្នាហ្នឹង! » សំណួរដំបូងរបស់ជីមីនសួរធ្វើឲ្យថេយ៉ុង សម្លឹងមើលទៅកាន់ជេកដែលអង្គុយជ្រុបមុខនោះ
« សួរលោកបងនោះទៅ! សំណាងហើយយើងគេចផុតនោះ កុំអីយើងនេះហើយជាអ្នករងគ្រោះ ហើយចុះឯងមុនចូលមិនចេះគោះទ្វារមុនទេឬ? ដើរចូលគ្មានការអនុញ្ញាតអញ្ចឹងហើយ » និយាយចុះនិយាយឡើង ចុងក្រោយគឺខុសជីមីនដែលដើរចូលផ្ដេសផ្ដាសនេះវិញ ក៏វាត្រូវដែរព្រោះជីមីនដែលចូលមិនបានគោះទ្វារមុនឡើយ« ចុងក្រោយយើងជាអ្នកខុសមែនទេ? » ជីមីនសួរសំណួរបន្ថែម ព្រោះនិយាយចុះនិយាយឡើងនាយជាអ្នកខុស អ្នកណាទៅសុខចិត្តទៅត្រូវរបួសហើយមកខុសទៀតនោះ
« ចុះយើងម៉េចដឹងថាឯងដើរចូលទៅ? ហើយយើងគប់អាថេរទេតើ! ហើយឯងស្រឡាញ់សៀវភៅមែនទេបានមិនឲ្យវាជ្រុះដល់ដីនោះ? » ជេកដូចមានពន្លឺឡើងមកវិញអញ្ចឹង ក៏ស្ដីថែមទៅកាន់ជីមីន
« ទៅៗយើងខុសក៏បានដែរ! ចុះឯងមកលេងឡើងពីរបីថ្ងៃហើយ ម៉េចមិនឃើញឯងទៅលេងយើងសោះអញ្ចឹង? ឯងមិននឹកយើងទេឬ? » ជីមីនក៏ស្រាប់តែអន់ចិត្តមួយរំពេច ព្រោះមិត្តភក្ភិមិនបានទៅលេងខ្លួនសោះ ទាំងដែលគេមកលេងកូរ៉េឡើងពីរបីថ្ងៃហើយ
« អឹស! ត្រូវហើយយើងភ្លេចទៅលេងឯង មិនមែនយើងមិនចង់ទៅលេងនោះទេ គ្រាន់តែយើងចឹងទៅលេងសមុទ្រមុនទៅលេងឯង តែឥឡូវហ្នឹងឯងមកលេងយើងហើយយើងក៏មិនបាច់ទៅក៏បាន » លេសមួយរយជំពូកនេះហើយគឺជាអត្តចរិតរបស់ជេក បើថាខ្លួនភ្លេចហើយគឺរកលេសដោះសារ ដើម្បីកុំឲ្យមិត្តភក្ភិរករឿងទាន់« ឆឹស! លេសឯងមិនដឹងប៉ុន្មានរយតោននោះទេ! ឱ្យតែយើងអន់ចិត្តលើកណា ឯងមានលេសរហូតហ្នឹង » ជីមីននិយាយទាំងទឹកមុខស្អុយ អន់ចិត្តជាមួយមិត្តភក្កិដែលមិនខ្វល់ជាមួយនាយ
« គឺ..គឺឱ្យយើងសុំទោសផងណា យើងសន្យាថាឈប់ភ្លេចឯងទៀតហើយលើកក្រោយនោះ » ជេកប្រញាប់សន្យា ដើម្បីកុំឲ្យមិត្តភក្ភិខឹងខ្លួនជាងនេះ
« បងមីន សន្យាបងជេកយកជាការបានដែរមែនទេ? » ថេហ្វុងដែលស្ងាត់ជាយូក៏សួរទៅកាន់ជីមីន ព្រោះថាថេយ៉ុងធ្លាប់និយាយថាសន្យារបស់ជេក មិនដែលថាមួយណាសម្រេចនោះទេ គឺដើរសន្យាតែពាសវាពាសកាលនោះឯង
« នែ៎ អាប្អូនហ្វុង ឯងមើលបងក្នុងផ្លូវល្អខ្លះផង កុំគិតបងក្នុងផ្លូវអាក្រក់ច្រើនពេកវាមិនល្អទេ! » ជេក ប្រញាប់ស្ដីឱ្យថេហ្វុង ព្រោះតែគេនិយាយចំចំណុចខ្លាំងពេក
YOU ARE READING
★ភរិយាជំនាន់ថ្មី☆
Action« វាគ្រាន់តែជាការបំពេញសន្យាឱ្យម៉ាក់ខ្ញុំប៉ុណ្ណោះ ពាក្យថាស្រឡាញ់លោកមិនសមទទួលបាននោះទេពីខ្ញុំ ចន ជុងហ្គុក » គីម ថេយ៉ុង « ត្រឹមតែពាក្យធ្វើឱ្យខ្លួនឯងដូចមានតម្លៃប៉ុណ្ណោះ ទាំងដែលការពិតដឹងខ្លួនឯងស្រាប់ហើយថា ចង់បានខ្ញុំឡើងញ័រខ្លួនហើយ » ចន ជុងហ្គុក « កុំភ្លេច...