ភាគ2 * ក្មេងល្អឯណាគេដើរលេងដាច់យប់អញ្ចឹង *

84 6 0
                                    

រឿង ★ភរិយាជំនាន់ថ្មី☆ ភាគ2

* ក្មេងល្អឯណាគេដើរលេងដាច់យប់អញ្ចឹង *

ក្រឡេកមកខាងភូមិគ្រឹះគីមឯណេះវិញ រាងតូចភ្ញាក់ឡើងពីការគេងដែលមិនដឹងថាខ្លួនឯងគេងលក់តាំងពីពេលណា ព្រោះថានៅយំនិយាយរៀបរាប់នៅឡើយសោះ នៅសុខៗប្រហែលជាគេងលក់ ដាច់អារម្មណ៍សេដអស់

« អឺយ~ ចំមែនហើយ គេងលក់តាំងពីពេលណាទេនេះ មិនសមសោះ » រាងតូចអេះក្បាលខ្លួនឯងតិចៗ ព្រោះមិនដឹងគេងតាំងពីពេលណា អញ្ចឹងហើយទើបងើបឡើងស៊ីសឺបែបហ្នឹង
« ខលទៅលេងជីមីន បបួលវាផឹកកាត់ស្ដ្រេសសិន » រាងតូចនិយាយរួចក៏ទាញទូរសព្ទខលទៅកាន់មិត្តភក្កិបង្កើតគេទៅ ចំណែកឯមិត្តភក្កិវិញ គ្រាន់តែលើការបបួលភ្លាមក៏យល់ស្របភ្លាមៗ ព្រោះថាខានផឹកស៊ីយូរហើយ ល្មមដល់ពេលចូលព្រលលោកវិញហើយ តាំងពីរៀនចប់មក ធ្វើការរហូតមិនសូវមានពេលទំនេរសោះ

« អញ្ចឹងសម្រេចថាអូខេហើយណា យប់នេះម៉ោង 8:00 ជួបគ្នានៅក្លឹប » រាងតូចប្រាប់បញ្ជាក់ទៅកាន់មិត្តភក្កិ ព្រោះខ្លាចមហាមិត្តភ្លេច
« អឺៗ ដឹងហើយ » និយាយចប់រួចរាល់ ខ្សែទូរសព្ទទាំងសងខាងក៏ត្រូវបានកាត់ផ្ដាច់ ដោយថេយ៉ុងក៏ដើរចុះទៅជាន់ក្រោមរកអីញ៉ាំទៅ ព្រោះនេះក៏ម៉ោង 5 ល្ងាចបាត់ទៅហើយ

រាងតូចចុះមកដល់ជាន់ក្រោម ក៏ដើរចូលទៅក្នុងផ្ទះបាយដើម្បីរកអីញ៉ាំ ស្របពេលនោះដែរ កំលោះតូចម្នាក់ទៀតក៏ដើរចូលមកក្នុងផ្ទះបាយដូចគ្នា
« បងថេរបងរកម្ហូបមែនទេ? នេះម្ហូបខ្ញុំទុកនៅទីនេះឱ្យបង » ថេហ្វុង ដែលត្រូវជាប្អូនចុងរបស់រាងតូច ក៏មកនិយាយប្រាប់កន្លែងទុកម្ហូបឲ្យរាងតូចដឹង
« អឹម~ អរគុណហើយ » និយាយ ថេហ្វុងក៏ដើរទៅយកកូនកាំបិត ដើម្បីចេញទៅខាងក្រៅទៅ ព្រោះគេយកទៅកាត់ផ្កាដើម្បីយកមកលេងហ្នឹងឯង

និយាយឱ្យស្មោះត្រង់ទៅ រាងតូចមិនសូវចូលចិត្តម៉ាក់ចុងគេប៉ុន្មាននោះទេ ទោះគាត់ធ្វើល្អដាក់នាយតូចក៏ដោយ វាជាអារម្មណ៍មួយដែលពិបាកនឹងនិយាយប្រាប់ឲ្យគេឯងដឹង អារម្មណ៍មួយនោះវាកើតឡើងដោយឯកឯង ដោយពុំអាចបញ្ជាវាបានឡើយ។ តាំងពីតូចមករហូតដល់ 16 ឆ្នាំ រាងតូចគឺមិនដែលនិយាយស្ដីរកអ្នកស្រីស៊ូលីនោះទេ ទើបតែប៉ុន្មានឆ្នាំចុងក្រោយនេះ ទើបនាយនិយាយខ្លះៗ ដោយមិនសូវប្រកាន់ច្រើនដូចមុនទៀត ហើយក៏អាចនិយាយជាមួយថេហ្វុងបានផងដែរ

★ភរិយាជំនាន់ថ្មី☆Where stories live. Discover now